ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​របួស​២​នាក់​នៅ​មហាវិថីសហព័ន្ធ​រុស្ស៊ី

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់​រង​របួស​ស្រាល​រលាត់​ស្បែក​តិច​តួច​បន្ទាប់ពីជួប​គ្រោះ​ថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទមហឹង កាល​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃ​ទី ២ កញ្ញា ២០១៤ ​នៅ​ចំណុច​មុខ​​ស្ថា​នីយ៍​ប្រេង​ឥន្ធនះ​តូតាល់ តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​

រាជធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់​រង​របួស​ស្រាល​រលាត់​ស្បែក​តិច​តួច​បន្ទាប់ពីជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំ​ហឹង កាល​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃ​ទី ២ កញ្ញា ២០១៤ ​នៅ​ចំណុច​មុខ​​ស្ថា​នីយ៍​ប្រេង​ឥន្ធនះ​តូតាល់ តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​ម៉ូតូ​ហុង​ដាសេ១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​កំពង់​ចាម 1H-5346 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​​ទិសដៅពី​​លិច​​ទៅ កើត​​(បញ្រ្ចាសទិសដៅ​ចរាចរណ៍)  ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ក៏បាន​ជិះ​ទៅបុក​ចំពី​មុខ​ពេញ​ទំហឹងជាមួយ​ម៉ូតូ​វីវ៉ា ដែលជិះ​ដោយ​បុរស​ម្នាក់​​ តាម​មហា​វិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​របួស​ទាំង​ពីរ​នាក់​តែមិន​ធ្ងន់ធ្ងរ​​នោះទេ​។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​សម្រួល​គ្នា នៅ​នឹង​កន្លែង​កើតហេតុ​ដើម្បី​បញ្ចប់​រឿង ។