ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​​ឆាប​ឆេះ​រោង​ចក្រ​ផលិត​កាបូប យី​ហោ ញូរ​ធិច បាន​រលត់​ទាំង​ស្រុង​ហើយ និង​មាន​ទំហំ​ខូច​ខាត​ប្រមាណ​ជាង​៥០មឺុន​ដុល្លារ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ ​នៅ​វេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃ​ទី​២ កញ្ញា ២០១៤​នេះ​អគ្គិ​ភ័យ​ដែល​ឆាប​ឆេះ​រោង​ចក្រ​ផលិត​កាបូប យី​ហោ ញូរ​ធិច ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រំាងពង្រ ខណ្ឌដង្កោ បាន​រលត់​ទាំង​ស្រុង​ហើយ​​ ដោយ​មាន​ការ​អន្តរាគមន៍​ពីរថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​ជាង​១០​គ្រឿង ។

រាជ​ធានីភ្នំ​ពេញ ៖ ​នៅ​វេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃ​ទី​២ កញ្ញា ២០១៤​នេះ​អគ្គិ​ភ័យ​ដែល​ឆាប​ឆេះក្នុង​​រោង​ចក្រ​វេច​ខ្ជប់​ផលិត​ផល​សម្រេច​ រ​បស់​រោកង​ចក្រ ដេរ​កាបូប​​យី​ហោ ញូរ​ធិច ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រំាងពង្រ ខណ្ឌដង្កោ បាន​រលត់​ទាំង​ស្រុង​ហើយ​​ ដោយ​មាន​ការ​អន្តរាគមន៍​ពីរថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​ជាង​១០​គ្រឿង ។

គ្រោះ​អគ្គិ​ភ័យ​​ ខាង​លើ​នេះ​ត្រូវ​បាន​គេ​​សង្ស័យ​ថា​បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិសនី  និង​បាន​បណ្តាល​ឱ្យ​ឆេះ​សម្ភារ​ខាង​ក្នុង​រោង​ចក្រ​អស់​ទាំង​ស្រុង ប៉ុន្តែក្នុង​ហេតុ​ការណ៍នេះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ​ ។

បើ​តាម​​ថៅកែរ​រោង​ចក្រ ដែល​ជា​ជន​ជាតិ​កូរេ​បាន​ប្រាប់​សមត្ថ​មកិច្ច​ឱ្យ​ដឹង​ថា នៅក្នុង​​ហេតុ​ការណ៍​គ្រោះ​អគ្គិភ័យ​ខាង​លើ​បើ​តាម​ការ​ប៉ាន់​ស្មាន​គឺ​រង​ការ​ខូច​ខាត​អស់​ប្រមាណ​ជាង​៥០មឺុន ដុល្លារ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព