ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រ​ឡុក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​បើក​បត់​ឆ្លង​ផ្លូវ​ ជ្រុល​ទៅ​ប៉ះ​ជា​មួយ​ម៉ូតូ​រប​ួសស្រាល​២​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ក្រ​ឡុក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​បើក​បត់​ឆ្លង​ផ្លូវ​ ជ្រុល​ទៅ​ប៉ះ​ជា​មួយ​ម៉ូតូ​កំពុង​​បើក​​ស្រប​ទិស​គ្នា​​ សំណាង​​ល្អ​អ្នក​​ជិះម៉ូតូ​២​​នាក់​ គ្រាន់​តែ​រលាត់​ដៃ​ជើង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៤០​នាទី យប់ ថ្ងៃ​ទី ២ កញ្ញា​២០១៤ នៅ​ចំណុច​ក្បែរ​ស្ថា​នីយ៍​ប្រេង​ឥន្ធនៈតេលា តាម​បណ្តោយ​ផ្លូវ​២០​K

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ក្រ​ឡុក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​បើក​បត់​ឆ្លង​ផ្លូវ​ ជ្រុល​ទៅ​ប៉ះ​ជា​មួយ​ម៉ូតូ​កំពុង​​បើក​​ស្រប​ទិស​គ្នា​​ សំណាង​​ល្អ​អ្នក​​ជិះម៉ូតូ​២​​នាក់​  គ្រាន់​តែ​រលាត់​ដៃ​ជើង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៤០​នាទី យប់ ថ្ងៃ​ទី ២ កញ្ញា​២០១៤ នៅ​ចំណុច​ក្បែរ​ស្ថា​នីយ៍​ប្រេង​ឥន្ធនៈតេលា តាម​បណ្តោយ​ផ្លូវ​២០​K ( ផ្លូវ​អូរ​ឌឹម​កប់​ស្រូវ) ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​រថយន្ត​ក្រឡុក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 3A-9413 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​បាន​បើក​បត់​ឆ្លង​ផ្លូវ ក៍ជ្រុល​ទៅ​ប៉ះ ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខភ្នំ​ពេញ 1CF- 0765 ជិះ​ដោយ​បុរស​ពីរនាក់​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រលាត់ដៃ ជើង​ទាំង​ពីរ​នាក់ ។

ពេលនេះ​ភាគី​ទាំង​ពីរ​កំពុង​ធ្វើ​ការ​ចរចារ​គ្នា ដើម្បី​បញ្ចប់​រឿង ។