ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​​សង្ឃ​ ​និង​លោក​​​​អាចារ្យ​វត្ត​​​សម្បូរ​ណ៌​​ សំនូម​​ព​រ​​​អាជ្ញា​ធ​រ​​​​ចាត់​​ការរៀប​​ចំ​កុំ​ឲ្យ​​មាន​​តូប​​លក់​ដូរ​ម្ហូប​​អាហា​រ​​និង​គ្រឿង​​ស្រវឹង​​នៅ​​ជាប់​​​របង​​វត្ត​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ នៅ​ថ្ងៃ​ពី ថ្ងៃទី​២ ខែកញ្ញា​ ឆ្នាំ២០១៤ នេះ​​ព្រះ​​សង្ឃ​ លោក​​អាចារ្យ ​និង​​គណៈ​​កម្មា​ការ​​ចំណុះ​​ជើង​វត្ត​​សម្បូរ​ណ៌​ សំនូម​​ពរ​​សុំ​ឲ្យ​​អាជ្ញា​ធ​រ​ស្រុក​​ប្រា​សាទ​​សំបូរ​​ចាត់​​ការរៀប​​ចំ​កុំ​ឲ្យ​​មាន​​តូប​​ល​ក់​ដូរ​ម្ហូប​​អាហារ​​និង​គ្រឿង​​ស្រវឹង​​នៅ​​ជាប់​​របង​​វត្ត​តទៅ​​ទៀត​ ។

ខេត្ត​កំពង់ធំ ៖ នៅ​ថ្ងៃ​ពី ថ្ងៃទី​២ ខែកញ្ញា​ ឆ្នាំ២០១៤ នេះ​​ព្រះ​​សង្ឃ​ លោក​​អាចារ្យ ​និង​​គណៈ​​កម្មា​ការ​​ចំណុះ​​ជើង​វត្ត​​សម្បូរ​ណ៌​ សំនូម​​ពរ​​សុំ​ឲ្យ​​អាជ្ញា​ធ​រ​ស្រុក​​ប្រា​សាទ​​សំបូរ​​ចាត់​​ការរៀប​​ចំ​កុំ​ឲ្យ​​មាន​​តូប​​ល​ក់​ដូរ​ម្ហូប​​អាហារ​​និង​គ្រឿង​​ស្រវឹង​​នៅ​​ជាប់​​របង​​វត្ត​តទៅ​​ទៀត​ ។

ប្រភព​ព័​ត៌មាន​បាន​ប្រាប់​ឲ្យដឹង​ថា ​នៅ​ជាប់​និង​​របងវត្ត​សម្បូរណ៌ ​ស្ថិត​ក្នុង​ឃុំសំបូរ​ស្រុក​ប្រាសាទ​សំបូរ មាន​តូប​របស់​ប្រជា​ពលរដ្ឋ​៤ទៅ៥​តូប​បើក​លក់​បាយ​និងចំណី​អាហារ​ផ្សេងៗ​ព្រ​មទាំង​គ្រឿ​ស្រវឹង​ផង​ដែរ​ជា​អចិន្ត្រៃ​យ៍​រាប់​ខែរាប់​ឆ្នាំ​មក​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធ​សាសនា​និង​ទីវត្ត​អារាម​ដែល​ជាទី​ស្ងប់​ស្ងាត់​សម្រាប់​ព្រះ​សង្ឃ​គោរព​ប្រតិបត្តិ​នូវ​គុម្ពី​ធម៌អារថ៌​ ហើយ​ក៏ជា​ទីសក្ការៈ​បូរជារ​បស់ពុទ្ធ​បរស័ទ​ជិត​ឆ្ងាយ​បាន​ប្រែ​ក្លាយ​ជាកន្លែង​លក់​ដូរ​គ្រឿង​ស្រវឹង​ផឹ​កស៊ីឡូ​ឡារ​ និង ​សម្លាប់​សត្វជា​ដើម​នៅពី​មុខវត្ត​ដោយ​មើល​ឃើញ​ពី​បញ្ហា​ដែល​ពុំ​គប្បី​នេះ​គណៈ​កម្មការ​ចំណុះ​ជើង​វត្ត​បាន​សសេរ​លិខិត​ដាក់​ចូល​ក្នុង​ប្រអប់​គណនេយ្យ​ភាព​និង​ដាក់​សំណើរ​សុំឲ្យ​អាជ្ញាធរ​ជួយ​រៀប​ចំកុំឲ្យ​មាន​តូបលក់​ដូរនៅ​ជាប់​របងវត្ត (ពីមុខ​វត្ត) ទៀត​ ដែល​បង្ក​ឲ្យ​ប៉ះ​ពាល់​រួម​មា​ន ទី១.ធ្វើ​ឲ្យប្រឡាក់​ដល់​របង​ថ្មនិង​បិត​បាំង​ដល់​ឈ្មោះ​សប្បុរសជន​​ដែល​បាន​ចូល​រួម​កសាង​វត្ត​ទី២​. ជាប់របងវ​ត្តជាទីក​ន្លែង​ស្អាត​ស្អំពុំគួរ​មាន​លក់​គ្រឿង​ស្រវឹង​និង​សម្លាប់​សត្វ​ទី៣.នៅ​ថ្ងៃទី២៩​ ខែមករា ឆ្នាំ​២០១៥​​ខាងមុខ​នេះ ​ វត្ត​សម្បូរណ៌​មានរៀប​ចំពិធីបញ្ចុះ​សីម៉ា​ហេតុដូ​ច្នេះ​ហើយ ​ព្រះសង្ឃ​ លោក​អាចារ្យ​តាជី យាយ​ជី ព្រម​ទាំង​គណៈ​កម្មកា​ររវត្តត្រូវ​ការរៀប​ចំសម្អា​តទីធ្លាវត្ត ព្រះ​តេជគុណ​ព្រះ​នាម ​ឡុង ប៊ុ​នធឿន ព្រះ​ចៅ​អធិកា​រវត្តសម្បូរណ៌​តំណាង​ឲ្យតាជី ​យាយជី​ ព្រម​ទាំង​គណៈ​​កម្មការរវត្ត​សំនូមព​រដល់​អាជ្ញាធរ​ស្រុក​ប្រា​សាទ​សំបូរ​សូម​មេត្តា​ជួយ​ចាត់​ការ​បញ្ហា​ខាង​នេះ​ឲ្យបាន​ឆាប់​រហ័ស​ផងចុះ​ដើម្បី​ឲ្យគណៈ​កម្មការ​វត្ត​បាន​រៀប​ចំ​សំអាត​បរិវេណ​ជុំវិញវត្ត​ពាក់​ព័ន្ធ​ទៅ​និង​បញ្ហា​ខាង​លើនេះ​ដែរ។

លោក​ ខៀវ ​ប៉ាង ​អភិបាល​ស្រុក​ប្រាសាទ​សំបូរ​មាន​ប្រសាសន៍​ថា​ចំពោះប​ញ្ហានេះ​ លោក​បាន​កោះ​ហៅ​អ្នក​លក់​ដូរប៉ុន្មាន​តូប​នោះ​មក​ធ្វើ​កិច្ច​សន្យា​ឲ្យរើរុះ​ចេញរួច​ហើយៗ​ក៏​ដល់​ថ្ងៃ​កំណត់​ដែរ​​ហេតុ​ដូច្នេះ​ហើយ​លោក​និង​ចាត់​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​មិន​ឲ្យ​មាន​នៅ​លក់​ដូរម្ហូប​អាហារ​និង​​គ្រឿង​ស្រវឹង​នៅ​ពី​មុខវត្ត​តទៅ​ទៀត​នោះ​ទេ ។