ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ខ្លួន​ព្រះចៅអធិការ​វ​ត្តចំប៉ាវុពីរថ្ងៃ ​សង្ស័យតាម​​ឃើញចូលច្រៀងខារ៉ាអូខេ​ ​សមត្ថកិច្ចឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ ព្រះចៅអធិការវត្តមួយអង្គ​ព្រះនាម​ សុង រតនៈ​ គង់នៅវត្តចំប៉ាវុ ​ស្ថិតនៅក្នុងភូមិ-ឃុំអង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ​បានត្រូវសមត្ថកិច្ចក្រុងតាខ្មៅ​ឃាត់ខ្លួន ​ខណៈកំពុង​ច្រៀងខារ៉ាអូខេ​នៅក្នុងក្លឹបខារ៉ាអូខេយីហោ ឌីយ៉ាម៉ង់ផាឡេស​ ស្ថិតក្នុងក្រុងតាខ្មៅ ។

ការឃាត់ខ្លួន​ព្រះចៅអធិការនៅ​ម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០២​ កញ្ញា ២០១៤​ បានធ្វើឡើង បន្ទាប់ពីគណៈកម្មការវត្ត​មានការសង្ស័យ​ដោយបាត់ព្រះចៅអធិការពីរថ្ងៃហើយ ​ក៍តាមរក ​ឃើញជិះរថយន្តកាមរីបាឡែន​ ព៌ណទឹកបា្រក់​ចូល​ច្រៀង​ខារ៉ាអូខេនៅទីតំាងខាងលើ ​ក៍រាយការណ៍​បា្រប់សមត្ថកិច្ច​ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ​ព្រះចៅអធិការ ​សុង រតនៈ​ និងមនុស្ស០៤នាក់ទៀត​ ត្រូវបានប៉ូលិសនាំ​​យកមកអធិការក្រុងតាខ្មៅ​ធ្វើការសាកសួរ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕