ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សពស្ត្រី​ម្នាក់​​នៅ​កណ្តាល​វាលស្រែ​​ សង្ស័យករណី​ឃាត​កម្ម​

9 ឆ្នាំ មុន

ខេត្ត​​ឧត្តរមានជ័យ ៖ សពស្ត្រី​ម្នាក់​ត្រូ​វប្រជា​ពល​​រដ្ឋ​ប្រទះ​ឃើញ​ដេកស្លា.ប់​​នៅ​កណ្តាល​វាលស្រែ​​ ដោយ​​អាក្រាតកាយ​​មួយ​កំណាត់​ខាងក្រោម​​ និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលាម៉ោង​៦ព្រឹក​ថ្ងៃទី​០២ កញ្ញា​ នៅ​ខាង​ជើង​រង្វង់​មូល​ដៃ៨ ប្រហែល​៣០០ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​៦៨ ស្ថិត​ក្នុង​ភូមិ​ដូនកែវ សង្កាត់​សំរោង ក្រុង​សំរោង​​ ។

ខេត្ត​​ឧត្តរមានជ័យ ៖ សពស្ត្រី​ម្នាក់​ត្រូ​វប្រជា​ពល​​រដ្ឋ​ប្រទះ​ឃើញ​ដេកស្លាប់​​នៅ​កណ្តាល​វាលស្រែ​​ ដោយ​​អាក្រាតកាយ​​មួយ​កំណាត់​ខាងក្រោម​​ និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលាម៉ោង​៦ព្រឹក​ថ្ងៃទី​០២ កញ្ញា​ នៅ​ខាង​ជើង​រង្វង់​មូល​ដៃ៨ ប្រហែល​៣០០ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​៦៨ ស្ថិត​ក្នុង​ភូមិ​ដូនកែវ សង្កាត់​សំរោង ក្រុង​សំរោង​​ ។

មន្ត្រី​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សំរោង​មួយ​រូប​បាន​ឱ្យដឹង​ថា ស្ត្រី​ដែល​ស្លាប់​នេះ​ មាន​ឈ្មោះ ជា​ សុ​រៀ អាយុ​​៤០​ឆ្នាំ មាន​កូនក្នុង​បន្ទុក​ចំនួន​៣នាក់ រស់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ រី​ឯ​ប្តី​បាន​លែង​លះ​គ្នា​ហើយ​​ ។ មន្ត្រី​ដដែល​ឱ្យដឹង​ទៀត​ថា សពស្ត្រី​​រងគ្រោះ​ត្រូវ​ប្រ​ជា​ពល​​រដ្ឋ​​ប្រទះ​ឃើញ​​ រួច​រាយ​ការណ៍​​ទៅសមត្ថកិច្ចជំនាញ​​​​ចុះ​មក​ពិនិត្យ​​​​ ហើយ​ក្រោយ​ពិ​និត្យ​​សមត្ថកិច្ច​ក៏បាន​ធ្វើការ​សន្និដ្ឋាន​​ថា ស្ត្រី​ដែល​ស្លាប់​នេះ អាច​​ជាករណី​ឃាតកម្ម​ ។

ប្រភពបញ្ជាក់ថា ដ្បិត​​តែ​ស្ត្រី​រងគ្រោះស្លាប់​​ដោយ​អាក្រាតកាយ​​មួយ​កំណាត់​ក្រោម​ពិត​មែន តែ​គ្រូ​ពេទ្យ​ពុំ​ពិនិត្យ​ឃើញ​ថា ជា​ករណី​​រំលោភ​សេពសន្ថវៈ​​នោះឡើយ ៕