ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ប្រធានក្រុមប្រឹក្សា​ខេត្តស្វាយរៀង ​រងការចោទចាក់ដី​លុបចំណី​ព្រែកយកធ្វើកម្មសិទ្ឋិ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ លោកស្រី ទុំ សាលឿង​ ដែលគេអះអាងថា​ជាភរិយាលោក​ គឹម ធា​ ប្រធានក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ បានត្រូវមន្រ្តីរាជការ​និងក្រុមអ្នកភូមិមួយចំនួន ​រិះគន់និងចោទប្រកាន់​​លោកស្រី ថាបានចាក់ដី​បំពេញ​លុបចំណីព្រែក​អូរស្មាច់ ​ស្ថិតនៅក្នុងភូមិធ្មល់​ សង្កាត់ចេក​ ជាប់ព្រំប្រទល់ភូមិចុងព្រែក ​សង្កាត់-ក្រុង​ស្វាយរៀង ​យកធ្វើជាកម្មសិទ្ឋិ​ឯកជន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីមន្រ្តីរាជការ​និងអ្នកភូមិទំាងនោះថា​ ដីចំណីព្រែកដែលលោកស្រីភរិយា​ប្រធានក្រុមប្រឹក្សាខេត្ត​ចាក់បំពេញនេះ ​មានទទឹងប្រមាណ៧៧ម៉ែត្រ​ និងបណ្តោយ​ជិត២០០ម៉ែត្រ ​អម​សងខាង​ផ្លូវទំនប់​ក្រវ៉ាត់ក្រុង ។

ឆ្លើយតបទៅនឹង​ការចោទប្រកាន់ខាងលើ​ លោកស្រី ទុំ សាលឿង ​ដែលមានទីលំនៅក្នុង​ភូមិវាលយន្ត ​សង្កាត់និងក្រុងស្វាយរៀង​បានបំភ្លឺថា​ ដីដែលលោកស្រី​ចាក់បំពេញនេះ​គឺលោកស្រីបានទិញពី​ប្រជាពលរដ្ឋឈ្មោះ ​តាម៉ាប់​ យាយ​មួន រស់នៅក្នុងភូមិធ្មល់​ សង្កាត់ចេក​ ក្នុងតម្លៃ ៥០០ដុល្លារ​ ក៍ប៉ុន្តែមិនចំាឆ្នាំណាទេ ​គ្រាន់តែចំាថា ​ក្រោយពីអាជ្ញាធរលើកទំនប់​ក្រវ៉ាត់ក្រុងស្វាយរៀង​ប្រហែលក្នុងឆ្នាំ២០០៤-២០០៥​ ដោយទិញដីស្រែជាប់ព្រែក​អូរស្មាច់មានទទឹង ៧៧ម៉ែត្រ អមបណ្តោយ​ទំនប់អូរស្មាច់ ​ប៉ុន្តែពុំបានវាស់វែងអ្វីនោះទេ ​គ្រាន់តែបានបោះបង្គោល​ចាប់ពីលូបង្ហូរទឹកអមផ្លូវប៉ុណ្ណោះ ​ដោយក្នុងព្រែករូបគាត់​ពុំបានយកទៀតទេ​ ប្រគល់ឲ្យរដ្ឋវិញហើយ​ គឺយកតែដីស្រែខាងលើ​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕