ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​វ័យក្មេង​ ឌី សូ​នី​តា និយាយ​ពី​អារម្មណ៍​ក្លាយ​ជា​ឃាតករចាក់​សម្លា.ប់​ប្រពន្ធដើម​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អំណាចចិត្ត​ឫស្យា​ចង់បាន​ប្តី​គេ យក​មក​ធ្វើ​ជា​ប្តី​របស់​ខ្លួន ស្រី​ស្អាត​វ័យក្មេង​ឌី សូ​នី​តា បាន​ចាក់​សម្លា.ប់​ស្ត្រី​ម្នាក់ ។ តើ​ឌី សូ​នី​តា ជា​នរណា? នាង​ជា​តារាចម្រៀង និង​តារា​សម្តែង​ទើបតែ​ចាប់ផ្តើម​ល្បីឈ្មោះ ។

រាជធានី​ភ្នំពេញ ៖ អំណាចចិត្ត​ឫស្យា​ចង់បាន​ប្តី​គេ យក​មក​ធ្វើ​ជា​ប្តី​របស់​ខ្លួន ស្រី​ស្អាត​វ័យក្មេង​ឌី សូ​នី​តា បាន​ចាក់​សម្លាប់​ស្ត្រី​ម្នាក់ ។ តើ​ឌី សូ​នី​តា ជា​នរណា? នាង​ជា​តារាចម្រៀង និង​តារា​សម្តែង​ទើបតែ​ចាប់ផ្តើម​ល្បីឈ្មោះ ។

កញ្ញា​ឌី សូ​នី​តា បាន​ចូល​ក្នុង​ពិភព​សិល្បៈ​នៅ​ឆ្នាំ​២០០៨ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី «​ពាន​តារា​២០០៨» តែ​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ទេ ។ សូ​នី​តា​ត្រូវ​មហាជន​ស្គាល់​តាម​រយៈ​ស្នាដៃ​រឿង​ភាគ​របស់​ទូរទស្សន៍​មា​៉​យ​ធី​វី ក្រោម​ចំណងជើង​ថា «​ជីវិត​នាង​រក្សា​» ។ ក្រៅពី​នេះ​នាង​សម្តែង​ក្នុង​រឿង «​គំនុំ​ស្នេហ៍​ចាស់​» ។

កញ្ញា​ឌី សូ​នី​តា ជា​អតីត​សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុង​រាជធានី​ភ្នំពេញ ដោយ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០១០ ។ អ្នកដឹកនាំ​រឿង​កោតសរសើរ​សូ​នី​តា ពី​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​របស់​នាង ហើយ​រំពឹង​ថា នាង​នឹង​ក្លាយជា​តារា​ល្បី​នា​ពេល​អនាគត ។ ខណៈ​អាជីព​កំពុង​តែ​រីក​ចម្រើន ស្រាប់តែ​តារា​ស្រី​វ័យក្មេង​ឌី សូ​នី​តា ក្លាយជា​អ្នក​ដណ្តើម​ប្តី​គេ រហូត​យក​កាំបិត​ចាក់​សម្លាប់​ស្ត្រី​ជា​ប្រពន្ធដើម​ចោល​ទៀត ។

តើ​រឿង​រ៉ាវ​នេះ​យ៉ាងណា? វា​គ្រាន់តែ​ជា​ការ​សម្តែង​របស់​សូ​នី​តា​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង «​ហេតុ​អ្វី?​» ប៉ុណ្ណោះ ។ ខ្សែភាពយន្ត​រឿង «​ហេតុ​អ្វី?​» ដែល​ផលិតកម្ម​រ៉ុ​កបាន​លើកយក​មក​ផលិត​គឺ​យក​លំនាំ​តាម​រឿង​ពិត​មួយ ។ ខ្សែភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ២០១៤ នៅ​គ្រប់​រោង​ភាពយន្ត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ។ សាច់​រឿងភាពយន្ត​នេះ​និយាយ​ពី​នារី​ម្នាក់​លួច​ទាក់ទង​បុរស​ដែល​មាន​ប្រពន្ធ និង​មានកូន​រួច​ទៅហើយ ។ ដោយសារ​តែ​អំណាច​នៃ​ស្នេហា​ឫស្យា បុរស​និង​ស្ត្រី​ជា​ប្រពន្ធចុង​រួមគំនិត​គ្នា​សម្លាប់​ប្រពន្ធដើម​ចោល ។ បុរស​ជា​ប្តី​បើកដៃ និង​រៀប​គម្រោង​ឱ្យ​ប្រពន្ធចុង​យក​កាំបិត​ចាក់​សម្លាប់​ប្រពន្ធដើម​ដល់​ក្នុងផ្ទះ ។ ហេតុការណ៍​ពិត​នោះ​បង្ក​ភាព​រំជើបរំជួល​ពេញ​ផ្ទៃ​ប្រទេស ជា​ពិសេស​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​ម្តុំ​ផ្សារ​ច្បារ​អំពៅ​នៅ​ពេល​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ ។

ក្នុង​ចំណោម​តួអង្គ​ជា​ច្រើន​ដែល​ចូលរួម​សម្តែង​ក្នុង​ខ្សែ​រឿង «​ហេតុ​អ្វី?​» កញ្ញា​ឌី សូ​នី​តា ត្រូវ​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ ព្រោះ​នាង​បាន​សម្តែង​ជា​តួ​ឃាតករ​ចាក់​សម្លាប់​ប្រពន្ធដើម​ដោយ​មិន​ញញើត​ដៃ ។

នាង​ឌី សូ​នី​តា និយាយ​ថា តួអង្គ​នាង​ជា​ប្រពន្ធចុង​មាន​ចរិត​សុភាព រាបសា អត់​សូវ​មាត់ក​ជាមួយ​នរណា​ទេ មាន​បញ្ហា​អ្វី​ខំអត់​ធ្មត់​ជា​និច្ច​។ ទោះជា​យ៉ាងណា​ក្តី ដោយ​ចិត្ត​ចង់បាន​ប្តី​គេ​មក​ធ្វើ​ជា​ប្តី​របស់​ខ្លួន​ផ្តាច់មុខ នាង​បាន​យក​កាំបិត​មុត​ស្រួច​ចាក់​សម្លាប់​ស្ត្រី​ជា​ប្រពន្ធដើម ។

សូ​នី​តា និយាយ​ថា «​នាង​ខ្ញុំ​សូម​សរសើរ​ដល់​ឃាតករ​ពិតប្រាកដ​ដែល​ក្លាហាន​ហ៊ាន​កាន់​កាំបិត​ចាក់​សម្លាប់​មនុស្ស ។ នាង​ខ្ញុំ​គ្រាន់តែ​សម្តែង​ក៏​ញញើត​ណាស់​ដែរ ។ ក្នុង​ពេល​នាង​ខ្ញុំ​មើល​សាច់​រឿង​ដល់​ត្រង់​ឈុត​ចាក់​សម្លាប់​នោះ នាង​ខ្ញុំ​តក់ស្លុត​ណាស់ ហើយ​គិត​ថា​មិន​អាច​ធ្វើ​បាន​ទេ តែ​ជម្នះ​ចិត្ត​ធ្វើ​ឱ្យ​បាន ព្រោះ​ជា​សាច់​រឿង​» ។ ឈុត​ប្រពន្ធចុង​យក​កាំបិត​ចាក់​សម្លាប់​ប្រពន្ធដើម​នោះ​ថត​ខុស​ពេញ​មួយ​ថ្ងៃ ទម្រាំ​តែ​យក​ជា​ការ​បាន ៕