ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​​កាកបាទ​ក្រហម​​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​នាំ​យក​​អំណោយ​ចែក​ជូន​​ប្រជាពលរដ្ឋ​​ទី​ទ័លក្រ​២​គ្រួសារនៅ​ក្នុង​សហគមន៍ត្រពាំងអញ្ចាញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ប្រជា​ពលរដ្ឋទី​ទ័លក្រ២​គ្រួសារ​នៅ​ក្នុង​សហគមន៍ត្រពាំងអញ្ចាញ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ព្រឹក ថ្ងៃ​ទី​២ ​កញ្ញា ​២០១៤ បាន​ទទួលអំណោយជា​គ្រឿង ឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកាមួយ​ចំនួនពីអនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ដឹកនាំ​ដោយ​​លោក ហែម ដា​រិ​ទ្ធិ ប្រធាន​កិត្ត​យស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ និង​លោកស្រី​ជា​ភរិយា​។

អំណោយ​ដែល​បាន​នាំ​យក​ទៅចែក​ជូន​ដល់​ប្រជាពលរដ្ឋទីទ័ល​ក្រខាងលើ​នោះ​ក្នុងមួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ចំនួន​២៥​គីឡូក្រាម មី​២​កេស ស្ករស​២១​គីឡូក្រាម ទឹក​បរិ​សុទ្ធ​​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកក្រូច​១​កេស និង​សំភារៈ​ផ្ទះបាយ ​ព្រមទាំង​របស់របរ​ប្រើប្រាស់​ សរុប​៣១​មុខ​ និង​ថវិកា​ចំនួន​២៥​ម៉ឺន​រៀល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព