ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក​លើ​ពួក​ឧទ្ទាម​នៅ​សូ​ម៉ាលី

9 ឆ្នាំ មុន

យន្តហោះ​ចម្បាំង​អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​១​មក​ទី​២ កញ្ញា បាន​ទម្លាក់​គ្រាប់បែក​លើ​កន្លែង​មួយ​ជា​កន្លែង​ជួប​ប្រជុំ​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ក្រុម​ពួក​អ៊ិ​ស្លា​ម​និយម​សូ​មា​៉​លី​គឺ​ក្រុម CHABAB ក្នុង​នោះ​រួម​ទាំង​មេដឹកនាំ​កំពូល ក្រុម​នេះ​លោក AHMED ABDI GODANE ផង ។

អភិបាលខេត្ត BASSE SHABELLE ដែល​មានការ​វាយប្រហារ​នោះ​និយាយ​ថា មនុស្ស​ទាំងឡាយ​រស់​ក្រុម​អាល់​កៃ​ដា​នោះ​អាច​ត្រូវ​ស្លាប់ ប៉ុន្តែ​យើង​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅឡើយ ។ក្រុង​វា​៉​ស៊ី​ន​តោន​បាន​កាត់ថ្លៃ​ក្បាល​លោក AHMED ABDI GODANE ដល់​ទៅ​៧​លាន​ដុល្លារ ។អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ឧត្តមនាវី JOHN KIRBY និយាយ​ថា យើង​កំពុងធ្វើការ​វាយតម្លៃ​លើ​លទ្ធផល​នៃ​ប្រតិបត្តិការ​នោះ ហើយ​យើង​នឹង​ផ្តល់​ព័ត៌មាន​ថែម​ទៀត​តាម​ក្រោយ ។

ការ​វាយប្រហារ​តាម​អាកាស​នេះ​របស់​អា​មេ​រិ​ក ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ពួក​បះបោរ​សូ​មា​៉​លី លើ​ទីចាត់ការ​ប៉ូលិស និង​ពន្ធនាគារ​មួយ​របស់​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​សូ​ម៉ា​លី​នៅ​កណ្តាល​រដ្ឋធានី ដោយ​ប៉ូលិស​សម្លាប់​ពួក​បះបោរ​៧​នាក់ ហើយ​ប៉ូលិស​៣​នាក់ និង​ជន​ស៊ី​វិល​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ៕