ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​ សម្តេចតេជោ ​ហ៊ុន សែន ​នឹងអញ្ជើញ​បើកកិច្ចប្រជុំ​លើកទី១៩​របស់​ក្រុមការងារ​នៃគំនិតផ្តួចផ្តើម​ប្រឆាំងអំពើពុករលួយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើគ្មានអ្វីប្រែប្រួលនោះទេ​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នឹងអញ្ជើញ​ជាអធិបតីភាព​ដ៍ខ្ពង់ខ្ពស់​បើកកិច្ចប្រជុំ​លើកទី១៩របស់ក្រុមការងារ​នៃគំនិតផ្តួចផ្តើម​​ប្រឆាំង​អំពើ​ពុករលួយ​សម្រាប់តំបន់អស៊ីប៉ាស៊ីហ្វិក ​។

តាមគម្រោងកិច្ចប្រជុំនេះ​ នឹងប្រព្រឹត្ត​ទៅនៅម៉ោង៨ព្រឹកថ្ងៃទី០៣​ កញ្ញា ២០១៤​ នៅសណ្ឋាគារ​អំាងទ័រកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ ។

កិច្ចប្រជុំ​​ក្រុមការងារ​លើក​ទី​១៩​នៃ​​គំនិត​ផ្តួចផ្តើម​​​ប្រឆាំង​អំពើ​ពុក​រលួយ​របស់ ​ADB​ / OECD ​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​​ក​នេះដែរ​មាន​៣១​ប្រទេស​ចូលរួម​ ដោយចាប់ផ្តើមពី​ថ្ងៃ​ទី​០២​​ ដល់​ថ្ងៃ​ទី​០៤​​ កញ្ញា​ ​២០១៤ ។

​​កិច្ចប្រជុំនេះដែរ ​នឹង​ពិភាក្សា​និង​អនុម័ត​​សេចក្តី​ព្រាង​​របាយការណ៍​​នៃ​ការ​ត្រួតពិនិត្យ​តាម​ប្រធានបទ​​ស្តី​ពី​អាជីវកម្ម​​ដែល​គោរព​តាម​ច្បាប់​​ត្រឹមត្រូវ​ ​ក្រមសីលធម៌​ និង​ការ​ត្រូវ​ពិនិត្យ​ផ្ទៃក្នុង​​រួម​ទាំង​គណនេយ្យ​ ​និង​វិធានការ​​សវន​កម្ម​សម្រាប់​ការ​ទប់ស្កាត់​ និង​តាមដាន​​អំពើ​ពុក​រលួយ ។

ស្តាប់​​និង​ពិភាក្សា​​អំពី​របាយការណ៍​​សកម្មភាព​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​​សំខាន់​ៗ តាំងពី​កិច្ចប្រជុំ​​ក្រុមការងារ​លើក​ទី​១៨ ​ក្នុង​ឆ្នាំ​២០១៣ ។

ពិភាក្សា​អំពី​​លំ​ហាត់​កំណត់​​អំពី​វិសាលភាព​​ប្រទេស ។

ពិភាក្សា​អំពី​​កម្មវិធី​ការងារ​នៃ​គំនិត​ផ្តួចផ្តើម​ និង​ផែនការ​ថវិកា​សម្រាប់​​ឆ្នាំ​២០១៥-២០១៧​ រួម​ទាំង​បទ​បង្ហាញ​​ដោយ​ប្រទេស​សមាជិក​​ស្តី​ពី​ការ​បែងចែក​​រំលែក​ចំណេះ​ដឹងផង​ដែរ ៕