ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧទ្ទាម​ស៊ី​រី​មួយ​ចរចា​ពី​ការ​ផ្លាស់​ប្តូរ​ទាហាន​មួក​ខៀវ

9 ឆ្នាំ មុន

នាយសេនាធិការ​កងទ័ព​ហ្វី​ដ​ហ្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​២ កញ្ញា​ថា ពួក​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​នៃ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​ក្រុម​ឧទ្ទាម​ស៊ី​រី​មួយ​ដែល​ឃុំ​ទុក​ទាហាន​មួក​ខៀវ​ជនជាតិ​ហ្វី​ដ​ហ្ស៊ី​៤៥​នាក់​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​នៅ​ខ្ពង់រាប​ហ្គោ​ឡង់​នោះ​ទាមទារ​ថា ក្រុម​របស់​គេ​គួរ​ដក​ឈ្មោះ​ចេញពី​បញ្ជីខ្មៅ​របស់ អ​.​ស​.​ប ដែល​បញ្ជី​នោះ​ចុះ​ឈ្មោះ​បណ្តា​អង្គការ​ភេរវកម្ម ព្រមទាំង​ឱ្យ​មានការ​ចេញ​

នាយសេនាធិការ​កងទ័ព​ហ្វី​ដ​ហ្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​២ កញ្ញា​ថា ពួក​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​នៃ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​ក្រុម​ឧទ្ទាម​ស៊ី​រី​មួយ​ដែល​ឃុំ​ទុក​ទាហាន​មួក​ខៀវ​ជនជាតិ​ហ្វី​ដ​ហ្ស៊ី​៤៥​នាក់​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​នៅ​ខ្ពង់រាប​ហ្គោ​ឡង់​នោះ​ទាមទារ​ថា ក្រុម​របស់​គេ​គួរ​ដក​ឈ្មោះ​ចេញពី​បញ្ជីខ្មៅ​របស់ អ​.​ស​.​ប ដែល​បញ្ជី​នោះ​ចុះ​ឈ្មោះ​បណ្តា​អង្គការ​ភេរវកម្ម ព្រមទាំង​ឱ្យ​មានការ​ចេញ​សងការ​ខូចខាត​ខាង​ហិរញ្ញវត្ថុ​ដោយសារ​ការ​ចុះ​ឈ្មោះ​ក្រុម​គេ​ក្នុង​បញ្ជី​នោះ ។

ឧត្តមសេនីយ៍ MOSESE TIKOITOGA បន្ត​ថា ការ​ចរចា​ធ្វើ​ឡើង​ដោយ​ក្រុម​មួយ​របស់ អ​.​ស​.​ប ពេល​នេះ​កំពុង​តែ​ជំរុញ​នៅ​ស៊ី​រី ។ លោក​បន្ត​ថា ពួក​ឧទ្ទាម​នេះ​ពុំ​ប្រាប់​យើង​ឡើយ​ថា គេ​ឃុំ​ទុក​បណ្តា​ទាហាន​យើង​នៅ​កន្លែង​ណា ក៏​បុ​៉​ន្តែ​បន្ត​ធានា​ថា ពួក​គេ​ត្រូវ​រក្សា​ទុក​យ៉ាង​ល្អ ហើយ​នាំ​ចេញ​ក្រៅ​តំបន់​ដែល​មានការ​ប្រយុទ្ធ​គ្នា​។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១ កញ្ញា រវាង​កងទ័ព​ស៊ី​រី និង​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​នៅ​មិន​ឆ្ងាយ​បុ​៉​ន្មា​ន​ពី​តំបន់​ដែល​គេ​ចាប់​ទាហាន​ហ្វី​ដ​ហ្ស៊ី​ទាំង​៤៥​នាក់​នោះ​នៃ​កងកម្លាំង FNUOD កាលពី​ថ្ងៃ​ទី​២៨ សីហា កន្លង​មកនេះ ។ក្រៅពី​ទាហាន​មួក​ខៀវ​ជនជាតិ​ហ្វី​ដ​ហ្ស៊ី ដែល​មុន​នេះ​ថា​មាន​ចំនួន​៤៤​នាក់​ត្រូវ​ចាប់ពង្រត់ ទាហាន​មួក​ខៀវ​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ជាង​៧០​នាក់ ក៏​ត្រូវ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ឡោម​ព័ទ្ធ​ជាប់​ដែរ តែ​អាច​បំបែកចេញ​បាន ។

ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ចោទប្រកាន់​កងកម្លាំង អ​.​ស​.​ប នោះ​ថា ជួយ​ការពារ​តែ​អុ​ី​ស្រា​អែ​ល ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​ឈឺចាប់​របស់​ប្រជាជន​ស៊ី​រី តាំងពី​ចាប់ផ្តើម​ការ​បះបោរ​ប្រឆាំង​របប​លោក​បា​ចា​អាល់​អាសា​ដ ពី​ខែមីនា ឆ្នាំ​២០១១ មក ៕