ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវចោរវាយមួយ​ស្នាប់កាំភ្លើង​ប្លន់ម៉ូតូ​បាត់ទាំងព្រឹក​នៅ​ផ្សារ​តា​ខ្មៅ​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​​ម្នាក់​ត្រូវ​​ចោរ​​​វាយ​​នឹង​ស្នាប់​កាំភ្លើង​​ប្លន់​​យក​​ម៉ូតូ​ទៅ​បាត់​ទាំង​ព្រឹក ​ខណៈ​​​ដែល​អង្គុយ​លើ​​ម៉ូតូ​ចាំ​ទិញ​បន្លែនៅ​ផ្សារ​​តា​ខ្មៅ​ថ្មី​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង០៥ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ​កញ្ញា ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ដើម​មៀន​ ​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​ ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះម៉េ​ង ជា​ឡេ​ង ភេទ​ប្រុស អាយុ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ព្រែក​រាំង សង្កាត់​កំពង់​​សំណាញ់ ក្រុង​តា​ខ្មៅ​ ។​ ចំណែក​ជនសង្ស័យ​​មាន​គ្នា០២នាក់​ (មិន​ស្គាល់​អត្តសញ្ញាណ) ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​​ដើម​ (​មិន​ស្គាល់​ម៉ាក​) ​​​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​១​គ្រឿង​ម៉ាក ​HONDA C125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ស្លាក​លេខភ្នំពេញ ១BI-៣៨៨៩  ហើយ​គេចខ្លួន​បាត់​ ។

ប្រភពបន្តថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​​របស់ខ្លួន​តែ​ម្នាក់ឯង ​ដែល​មាន​សោ​ស្រាប់​នៅ​ជាប់​ម៉ូតូចាំ​ទិញ​បន្លែ​ទៅ​លក់​បន្ត ពេល​នោះមាន​ជនសង្ស័យ​​ម្នាក់ ​ក្នុង​ចំណោម​២​នាក់​ កម្ពស់​​ប្រហែល១,៦០ម៉ែត្រ សម្បុរ​ខ្មៅ ​ពាក់​អាវដៃវែង ​ពណ៌​ក្រ​ម៉ៅ បាន​ដើរមក​​សួរ​ជន​រង​គ្រោះ​​ថា អ្នក​រត់​ម៉ូតូឌុប​ប្ញ? ជន​រង​គ្រោះ​ឆ្លើយ​ថា ​មិនមែន​ទេ ​ខ្ញុំ​ចាំ​យក​បន្លែ ។

ភ្លាម​នោះ​ដែរ​ ជនសង្ស័យ​ម្នាក់​ទៀតមានមាឌធំ​ខ្ពស់ កម្ពស់ប្រហែល១,៧០ម៉ែត្រ សម្បុរ​ខ្មៅ​ស្រអែម ពាក់អាវ​យឺត​ដៃ​វែង​បង្កង់ ខោ​ជើងវែង បាន​យក​កាំភ្លើងខ្លី​​មក​ភ្ជង់ឱ្យ​​ចុះ​ពីលើ​ម៉ូតូ ​តែជន​រងគ្រោះ​មិនព្រម​​ចុះ ជនសង្ស័យ​បាន​វាយ​​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង ​បណ្តាល​ឱ្យ​​បែកក្បាល​ហូរ​ឈាម ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព