ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​19​នាក់​ចាប់ខ្លួន​នៅ​ហុងកុង

9 ឆ្នាំ មុន

ប៉ូ​លិ​ស​ក្រុង​ហុងកុង​ប្រកាស​កាលពី​ថ្ងៃ​ទី​២ កញ្ញា ពី​ការ​ចាប់ខ្លួន​មនុស្ស​១៩​នាក់​ពេល​ផ្ទុះ​ឧប្បត្តិហេតុ​រវាង​កងកម្លាំង​ប៉ូលិស និង​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ក្រុង​ប៉េ​កាំ​ង អនុវត្ត​ការ​ត្រួតពិនិត្យ​តឹងតែង​មួយ​លើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ជ្រើសតាំង​ប្រមុខ​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នោះ​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ ។

សកម្មជន​ទាំង​១៩​នាក់​ដែល​មាន​អាយុ​ពី​២០​ទៅ​៤៥​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១ កញ្ញា ពី​បទ​ធ្វើ​បាតុកម្ម​ដោយ​ខុសច្បាប់ ហើយ​ប្រើ​ហិង្សា​លើ​កងកម្លាំង​ប៉ូលិស ។ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហុងកុង​និយាយ​ថា មនុស្ស​៣​នាក់​ទៀត​នឹង​តាម​ចាប់ខ្លួន​នៅផ្ទះ​របស់​ពួក​គេ។
ក្នុង​ឱកាស​នៃ​ការ​ផ្ទុះ​ឧប្បត្តិហេតុ​នោះ​ពុំ​មាន​សេចក្តីរាយការណ៍​ពី​អ្នក​របួស​ណាមួយ​ឡើយ​។

ប៉ូលិស​ក្រុង​ហុងកុង​បាន​ប្រើ​ស្រៃ​្ប មាន​ជាតិ​ម្រេច​ដើម្បី​បំបែកពួក​បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​នា​ឱកាស​នៃ​ការ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហុងកុង​របស់​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​ម្នាក់ លោក​លី​ហ្វុ​ី អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន ។ពលរដ្ឋ​ក្រុង​ហុងកុង​ជា​ច្រើន​ពាន់​នាក់​ចាប់តាំងពី​ខែមិថុនា​មក បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យ​ទទួល​បានការ​បោះ​ឆ្នោត​ដោយ​សេរី​ពេញលេញ​មួយ​ពេល​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ ៕