ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វីខ្លះ​​រុញ​ឱ្យ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​​បើក​ប្រដាល់​​រាល់​ព្រឹក​​ថ្ងៃអាទិត្យ​?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ទី​១ ដែល​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEATV) សម្រេច​បើក​ការ​ប្រដាល់ ដែល​មានឈ្មោះ​ថា «Ganzberg Top Fighter» នៅ​រៀង​រាល់​ព្រឹក​ថ្ងៃអាទិត្យ ដែល​ជា​ពេលវេលា​មិន​មាន​ស្ថាប័ន​ណាមួយ​រំលេច​ទ្បើ​ង​កន្លង​មក ។ ជាមួយនឹង​ការ​រំលេច​នេះ មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​ហាក់​មាន​ជំនឿ​យ៉ាង​ខ្លាំង​ថា បាន​ទទួល​ការ​គាំទ្រ​ខ្ពស់ ទោះជា​ពេល​នោះ​ជា​ម៉ោង​សម្រាក​លំហែកាយ​របស់​មនុស្ស​ភាគច្រើន ដែល​ទំនេរ​ពី​ការងារ​ក៏​ដោយ ។

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ទី​១ ដែល​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEATV) សម្រេច​បើក​ការ​ប្រដាល់ ដែល​មានឈ្មោះ​ថា «Ganzberg Top Fighter» នៅ​រៀង​រាល់​ព្រឹក​ថ្ងៃអាទិត្យ ដែល​ជា​ពេលវេលា​មិន​មាន​ស្ថាប័ន​ណាមួយ​រំលេច​ទ្បើ​ង​កន្លង​មក ។ ជាមួយនឹង​ការ​រំលេច​នេះ មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​ហាក់​មាន​ជំនឿ​យ៉ាង​ខ្លាំង​ថា បាន​ទទួល​ការ​គាំទ្រ​ខ្ពស់ ទោះជា​ពេល​នោះ​ជា​ម៉ោង​សម្រាក​លំហែកាយ​របស់​មនុស្ស​ភាគច្រើន ដែល​ទំនេរ​ពី​ការងារ​ក៏​ដោយ ។

នៅ​ក្នុង​វេទិកា​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា មន្ត្រី​សហព័ន្ធ​កី​ទ្បា​ប្រដាល់​និង​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​សម្រេច​បើក​ប្រដាល់​មួយ​ថ្មី បន្ថែម​ពីលើ​ព្រឹត្តិការណ៍​ចាស់ ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ស្រាប់ ។ ការ​ប្រដាល់​នេះ នឹង​ធ្វើ​ទ្បើ​ង​ចាប់ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ កញ្ញា តទៅ ដោយ​គ្រោង​រៀបចំ​នៅ​រៀង​រាល់​ស​ប្តា​ហ៍​តែ​ម្តង ដើម្បី​បំពេញ​តាម​ការ​ចង់បាន​របស់​អ្នក​សេ្ន​ហា​វិស័យ​កី​ទ្បា​ប្រដាល់ នា​ពេល​ចុង​ក្រោយ ។ បើ​ទោះជា​ពេលវេលា​នេះ ហាក់​មិនសូវ​អំណោយផល​សម្រាប់់​អ្នក​ត្រូវការ​សម្រាក​នៅ​ថ្ងៃអាទិត្យ ប៉ុន្តែ​មន្ត្រី​ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ នៅ​តែ​មាន​ជំនឿ​ចិត្តច្រើន​ថា ការ​រំលេច​របស់​ខ្លួន នឹង​មានការ​ចាប់អារម្មណ៍​ខ្លាំងក្លា ។

លោក​ហេង សុធា នាយក​ទីផ្សារ និង​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បញ្ជាក់​ពី​ហេតុផល​នេះ​ថា ការ​កំណត់​យក​ព្រឹក​ថ្ងៃអាទិត្យ ជា​ព្រឹត្តិការណ៍​កី​ទ្បា​ប្រដាល់​របស់​ខ្លួន គឺ​ដោយសារ​តែ​ពេលវេលា​នោះ មិន​មាន​ស្ថានីយទូរទស្សន៍​ណាមួយ រៀបចំ​ការ​ប្រដាល់​កន្លង​មក ។ ការ​កំណត់​យក​នឹង​ដំណើរការ​ចាប់ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ដោយ​មានការ​ផ្សាយ​ចេញពី​កញ្ចក់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​រាល់​ព្រឹក​ថ្ងៃអាទិត្យ​តែ​ម្តង ។ លោក​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ នឹង​មានការ​គាំទ្រ​មិន​ចាញ់​ការ​ប្រដាល់ ដែល​បាន​ជោគជ័យ​នៅ​អំ​ទ្បុ​ង​ពេល​រសៀល​ថ្ងៃ​សម្រាក​នា​ពេល​កន្លង​មក របស់​ស្ថានីយទូរទស្សន៍​ទាំង​ទ្បា​យ​នោះ​ទេ ដោយសារ​តែ​ទីតាំង​របស់​ស្ថាប័ន​លោក ស្ថិត​នៅ​ចំ​ទីប្រជុំជន ហើយ​មាន​អ្នក​ទស្សនា​កកកុញ​ស្រាប់ ។

ការ​ប្រដាល់​ថ្មី​នេះ នឹង​កំណត់​ធ្វើ​ទ្បើ​ង​ចាប់ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ កញ្ញា តទៅ ដែល​តាម​គម្រោងការ​ប្រដាល់​នៅ​ថ្ងៃអាទិត្យ ទី​១ និង​ទី​៣​ប្រចាំខែ​នីមួយ​ៗ គឺជា​ការ​ប្រកួត​អន្តរជាតិ ដូច​គ្នា​ការ​ប្រកួត​អន្តរជាតិ​ជា​ប្រចាំខែ​កន្លង​មក និង​រាល់​អាទិត្យ​ទី​២ និង​ទី​៤ គឺជា​ការ​ប្រកួត​រវាង​កី​ទ្បា​ករ​ក្នុងស្រុក​ល្បី​ៗ ។ ឆ្លើយ​តប​នឹង​ការ​ចោទសួរ​ថា តើ​ការ​ជ្រើសរើស​ពេល​ព្រឹក​ថ្ងៃ​សម្រាក នឹង​មានការ​ចាប់អារម្មណ៍​ដូច​ពេល​រសៀល ឬ​យ៉ាងណា លោក ហេង សុធា និយាយ​ថា​៖ «​អាស៊ី​អាគ្នេយ៍ មើលឃើញ​ថា នោះ​ជា​ពេលវេលា​ចន្លោះ​ប្រហោង​ដែល​មិន​ជាន់​ម៉ោង​ប្រដាល់​នៅ​ប៉ុស្តិ៍​ផ្សេង ហើយ​សំខាន់​ឱ្យ​តែ​មាន​គូ​ល្អ គឺ​ពិតជា​មាន​អ្នក​មើល​មិន​ខុស​ពី​ការ​ប្រកួត​នៅ​ម៉ោង​ផ្សេង​នោះ​ទេ​» ។ អ្វី​ដែល​លោក​រំពឹង​ជាងគេ គឺ​ដោយសារ​តែ​ក្នុង​មួយ​ខែ​នឹង​មានការ​ប្រដាល់​ជាមួយ​បរទេស​ពីរ​លើក និង​សំអាង​ថា ស្ថានីយទូរទស្សន៍​របស់​ខ្លួន មាន​សង្វៀន​អំណោយផល​សម្រាប់​ការ​ទស្សនា​របស់​មហាជន​» ។

លោក ឆឹង យ៉ាវ​យ៉េន អនុប្រធាន​សហព័ន្ធ​កី​ទ្បា​ប្រដាល់​កម្ពុជា និង​ជា​តំណាង​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា និយាយ​ថា ការ​ប្រកួត​ពេល​ព្រឹក​គឺជា​បរិបទ​មួយ​ថ្មី ដែល​មើលឃើញ​ពី​ភាព​ប្រសើរ បើ​ធៀប​នឹង​ពេលវេលា​បើក​ប្រដាល់​របស់​ទូរទស្សន៍​ទាំង​ទ្បា​យ​ដែល​មាន​ស្រាប់ ។ គាប់​ជូន​ជា​កម្មវិធី​មាន​ទាំង​ការ​ប្រដាល់​អន្តរជាតិ​២​ស​ប្តា​ហ៍​ក្នុង​មួយ​ខែ និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ផង ទើប​ក្នុង​នាម​ជា​មន្ត្រី​សហព័ន្ធ​កី​ទ្បា​ប្រដាល់ ក៏​មាន​ជំនឿ​ចិត្ត​ដូច​គ្នា​ថា ពិតជា​មាន​អ្នក​ចាប់អារម្មណ៍​ខ្ពស់​ខ្លាំង​មិន​ខាន ។ លោក​និយាយ​ថា​៖ «​ព្រឹក​ថ្ងៃអាទិត្យ ជា​ពេល​សម្រាក ប៉ុន្តែ​សម្រាប់​អ្នក​គ្មាន​ដំណើរ​ដើរ​ឆ្ងាយ ឬ​មិន​ចេញ​ទៅ​ណា គឺ​ពិតជា​ទស្សនា​សម្រាប់​កម្មវិធី​នេះ សំខាន់​ឱ្យ​តែ​កម្មវិធី​យើង​ល្អ គឺ​មិន​ខ្វះ​ការ​គាំទ្រ​នោះ​ទេ​!» ។

សហព័ន្ធ​កី​ទ្បា​ប្រដាល់ សន្យា​ជ្រើសរើស​កី​ទ្បា​ករ​ខ្លាំង​ៗ​ឱ្យ​ទ្បើ​ង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មិន​ឱ្យ​អន់​ជាង​សង្វៀន​របស់​ប៉ុស្តិ៍​ផ្សេង​នោះ​ទេ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនាការ​ប្រដាល់ ឱ្យ​ងាក​មក​ទស្សនាការ​ប្រដាល់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​វិញ ។ ការ​ប្រកួត​បើក​ឆាក​នឹង​មាន​វត្តមាន​កី​ទ្បា​ករ​កម្ពុជា​៣​រូប និង​បរទេស​៣​រូប ស្វាគមន៍​គ្នា​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ កញ្ញា នេះ ៕