ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រាបៀរ​​ភ្នំ​ពេញ​នៅ​​រេញ​ CTN ឈាន​ចូល​​ដល់​សប្តាហ៍​​ទី​9​​ហើយ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ កញ្ញា ស្អែក​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៩​ហើយ ។ កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ចំណែក​កីឡាករ សុខ ចិន្តា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ។

រវាង វ៉ា​ន់ ចាន់​វ៉េ​ត និង​កន ច​ន្ថា ឆ្លងកាត់​ការ​ប្រកួត​បាន​ចំនួន​៤​លើក ក្នុង​នោះ​ឈ្នះ​២​លើក និង​ចាញ់​២​លើក​ដូច​គ្នា ទើប​លើក​នេះ​ទាំង​សងខាង​ត្រូវការ​ឈ្នះ​រៀងខ្លួន​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ វ៉ា​ន់ ចាន់​វ៉េ​ត មួយ​រយៈ​នេះ​កម្លាំង​របស់​គេ​មានការ​ស្រុត​ចុះ​ជាង​មុន​បន្តិច តែ​ល្បិច​ប្រយុទ្ធ​នៅ​ល្អ​គ្រាន់បើ ឯ​ផ្លែ​កែង និង​ជង្គង់​រាល់ពេល​វាយ​ចេញ​ម្តង​ៗ​មិនសូវ​ជា​ខុស​ទិស​ដៅ​ប៉ុន្មាន​ឡើយ ។ ទោះបីជា​យ៉ាងណា គេ​ក៏​មានការ​កោតញញើត កន ច​ន្ថា ខ្លះ​ៗ​ដែរ ព្រោះ​កន ច​ន្ថា មិន​អន់​ខ្សោយ​ប៉ុន្មាន​ទេ ។

កន ច​ន្ថា មាន​ចរិត​ឆេវឆាវ​បន្តិច និង​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ​ច្រើន​ជាង​ការ​ប្រើ​ល្បិច ។ រីឯ​ស្នៀត​កែង និង​ជង្គង់​ប្រើ​ការ​មិនសូវ​ជា​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ស្នៀត​ម៉ាត់​និង​ទាត់​ពេល​វាយ​ចេញ​ម្តង​ៗ​គឺ​លឿន មាន​ប្រសិទ្ធភាព​ទៀត​ផង​។ យ៉ាងណា​ក៏​ដោយ សម្រាប់​ទស្សនៈ​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​គេ​មាន​ជំនឿ​ចិត្ត​លើ វ៉ា​ន់ ចាន់​វ៉េ​ត ច្រើន​ជាង​ថា នឹង​ឈ្នះ​ការ​ប្រកួត​លើក​នេះ ។ ចំណែក​ការ​ជួប​គ្នា​រវាង សុខ ចិន្តា និង​ឃី​ម ឌី​មា​៉ វិញ​នោះ​មិន​ពិបាក​ក្នុង​ការ​វាយតម្លៃ​នោះ​ឡើយ ដោយសារ​កីឡាករ​ទាំង​២​មាន​សមត្ថភាព​ខុស​គ្នា​ឆ្ងាយ​ពេក ។ ជាក់ស្តែង​លទ្ធផល​៤​ប្រកួត​កន្លង​មក សុខ ចិន្តា ស្គាល់​ឈ្នះ​តែ​ម្តង​គត់ ឯ ឃី​ម ឌី​មា​៉ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ម្តងណា​ឡើយ ។ សុខ ចិន្តា ប្រសិនជា​ចាញ់​លើក​នេះ​ទៀត គឺ​លែង​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ហើយ ។

ការ​មក​ជួប ឃី​ម ឌី​មា​៉ លើក​នេះ​គេ​មាន​សង្ឃឹម​ឈ្នះ​តិច​ណាស់ ព្រោះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​បច្ចេកទេស និង​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​មិន​អាច​ប្រៀបផ្ទឹម​ជាមួយ ឃី​ម ឌី​មា​៉ បាន​ទេ ៕