ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ា​យ​ចំណាស់​ម្នាក់​គ្មាន​ជំនាញ​ត​ភ្លើង ត្រូវ​ចរន្ត​អគ្គិ​​ស​នីឆក់​ស្លា.ប់​ក្នុង​បន្ទប់ទឹក​ ខណៈ​​ត​ភ្លើង​គ្មាន​អ្នក​ណា​ដឹង

9 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង​​ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​គ្មាន​អ្នក​ណា​ដឹង ខណៈ​ដែលស្ត្រី​រូប​នោះ​នៅផ្ទះ​ម្នាក់ឯង ហើយ​បាន​ត​ភ្លើង​ដោយ​​ខ្លួនឯង​ក្នុង​បន្ទប់ទឹក ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ កញ្ញា ២០១៤ នៅ​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺ​នៅ​ពេល​ដែល​កូនស្រី​ត្រឡប់​ពី​ធ្វើការ​នៅ​រោច​ក្រ​វិញទើបដឹង​​​។ ​

ខេត្តកំពង់​ឆ្នាំង​​ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​គ្មាន​អ្នក​ណា​ដឹង ខណៈ​ដែលស្ត្រី​រូប​នោះ​នៅផ្ទះ​ម្នាក់ឯង ហើយ​បាន​ត​ភ្លើង​ដោយ​​ខ្លួនឯង​ក្នុង​បន្ទប់ទឹក ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ កញ្ញា ២០១៤ នៅ​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺ​នៅ​ពេល​ដែល​កូនស្រី​ត្រឡប់​ពី​ធ្វើការ​នៅ​រោច​ក្រ​វិញទើបដឹង​​​។ ​

លោក ម៉ូត យូ នាយ​ប៉ុស្តិ៍​រដ្ឋបាល​អណ្តូង​ស្នាយ​​ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី០២ កញ្ញា ​ស្ត្រី​រង​គ្រោះ​ឈ្មោះ សួន សា​ម៉​ន អាយុ​៦០​ឆ្នាំ ជា​ស្ត្រី​មេ​ម៉ា​យ មានកូន​ស្ត្រី​ម្នាក់​ធ្វើការនៅ​រោងចក្រ​ស្បែកជើង ស្រុក​កំពង់ត្រឡាច​។ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ចូល​ក្នុង​បន្ទប់ទឹក​ ដើម្បី​ត​បំបែក​អំ​ពូ​ល​ភ្លើង​មួយទៀត​នៅ​ក្នុង​បន្ទប់ទឹក នៅ​ពេល​ត​រួច​ហើយ គាត់​បាន​យក​បង់​ស្អិតរុំ​មុខតំណមួយ​ចំហៀង ពេល​កំពុង​រុំ​នោះក៏​ត្រូវ​បានមុខតំណខ្សែភ្លើង​ម្ខាង​ទៀត​ឆក់​ដួល​ស្លាប់​ភ្លាម​ៗ​​នៅ ក្នុងបន្ទប់​ទឹកតែ​ម្តង ដោយ​ពុំ​មាន​នរណាដឹង​ឡើយ រហូត​ដល់​កូនស្រី​ឈ្មោះ ភេ ស្រី​ណេ​ត អាយុ​២០​ឆ្នាំ​ ជាកម្មករ​នៅ​រោងចក្រ​ស្បែកជើង​បាន​មក​ពី​ធ្វើការ​វិញ ដើរ​រក​ម្តាយ​នៅ​ក្នុងផ្ទះ​មិនឃើញ នាង​ក៏​បាន​ដើរទៅមើល​ក្នុង​បន្ទប់ទឹក​ប្រទះ​ឃើញ​ម្តាយ​នាង ដួល​ដេកស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ​បានឃើញ​តំណខ្សែភ្លើង​ធ្លាក់​នៅ​លើ​ទ្រូង​របស់​ស្ត្រីរង​គ្រោះ ​ហើយ​បាន​រក​ឃើញ​ស្នាម​ឆេះ​ខ្លោច​ដោយសារ​ខ្សែភ្លើង​ឆក់​នៅ​លើ​មេដៃ​ខាងស្តាំ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។ ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​​​​មូលដ្ឋាន​ប្រគល់​ឱ្យ​កូនស្រី និង​សាច់ញាតិ​ក្នុងភូមិ ដើម្បីធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​

ករណីគ្រោះ​ថ្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​​ស្ត្រី​រង​គ្រោះ​ពុំ​មាន​បច្ចេកទេស​ត​ភ្លើង គឺ​ចេះ​តែ​ត​ភ្លើង​ទាំង​ប្រថុយប្រថាន​ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់ជីវិតបែប​នេះ​៕