ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ាវ ស៊ីណា ​ប្រកាសចូលខ្លួនតាមដីកា​ និងព្រមានដឹកនំា​ធ្វើបាតុកម្មទ្រង់ទ្រាយ​ធំនៅចុងឆ្នាំនេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប្រធាន​សហព័ន្ឋសហជីពចលនាកម្មករ ​( CUMW )​ លោក ប៉ាវ ស៊ីណា​ បានប្រកាសថា ​លោកនឹងចូលទៅបំភ្លឺ​នៅសាលាដំបូង​រាជធានីភ្នំពេញ​តាមដីកាបង្គាប់នៅថ្ងៃទី១២ កញ្ញា ខាងមុខ ។

ការប្រកាស​ពីជំហររបស់មេសហជីពកម្មកររូបនេះ​ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ ​លោក ជា សុខហៀង​ កាលពីថ្ងៃទី២២ សីហា ​២០១៤ ​បានចេញដីកាបង្គាប់​ឲ្យលោក ប៉ាវ ស៊ីណា​ ចូលខ្លួនទៅតុលាការ​សួរសម្លើយពីដំណើររឿង​

រាជធានីភ្នំពេញ ​៖ ប្រធាន​សហព័ន្ឋសហជីពចលនាកម្មករ ​( CUMW )​ លោក ប៉ាវ ស៊ីណា​ បានប្រកាសថា ​លោកនឹងចូលទៅបំភ្លឺ​នៅសាលាដំបូង​រាជធានីភ្នំពេញ​តាមដីកាបង្គាប់នៅថ្ងៃទី១២ កញ្ញា ខាងមុខ ។

ការប្រកាស​ពីជំហររបស់មេសហជីពកម្មកររូបនេះ​ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ ​លោក ជា សុខហៀង​ កាលពីថ្ងៃទី២២ សីហា ​២០១៤ ​បានចេញដីកាបង្គាប់​ឲ្យលោក ប៉ាវ ស៊ីណា​ ចូលខ្លួនទៅតុលាការ​សួរសម្លើយពីដំណើររឿង​ហិង្សា​ដោយ​ចេតនាស្ថានទម្ងន់ទោស​ ធ្វើឲ្យចូចខាត​ដោយចេតនាស្ថានទម្ងន់ទោស​ គំរាមកំហែងថានឹងធ្វើឲ្យខូចខាត​ដែលភ្ជាប់នូវបញ្ហាអ្វីមួយ​ និងប្រើមធ្យោបាយដើម្បីជា​ឧបសគ្គដល់​ចរាចរណ៍សាធារណៈ​ ដែលបានប្រព្រឹត្ត​នៅចំណុច​មុខ​សួន​ឧស្សាហកម្មកាណាឌីយ៉ា​ ផ្លូវវេងស្រេង ​ស្ថិតនៅក្នុងភូមិត្រពំាងថ្លឹង​ សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ​កាលពីថ្ងៃទី២៥​ ធ្នូ ២០១៣​ រហូតដល់ថ្ងៃទី០៣​ មករា​ ២០១៤ ។

បើតាមដីកាដែលទើប​ធ្លាក់ដល់ដៃអ្នកកាសែត​នៅថ្ងៃទី០២ កញ្ញា​ ២០១៤នេះ​បានព្រមានថា​ ករណីលោក ប៉ាវ ស៊ីណា ​មិនចូលខ្លួនតាមដីកា​នៅព្រឹកថ្ងៃទី១២ ​កញ្ញានោះទេ ​ចៅក្រមស៊ើបសួរនឹង​ចេញដីកា​ឲ្យនំាខ្លួន ។

ថ្លែងបា្រប់កោះសន្តិភាព​នៅរសៀលថ្ងៃទី០២​ កញ្ញា​ លោកប្រធាន​សហព័ន្ឋសហជីពចលនា​កម្មករបានបញ្ជាក់បន្ថែមថា ” ខ្ញុំមិនព្រួយបារម្ភអ្វីនោះទេ ​គឺខ្ញុំនឹងទៅឆ្លើយបំភ្លឺ​តាមដីកាកោះ ​នូវអ្វីដែលបានកើតឡើង​នៅ​ក្នុងអំពើហិង្សា​លើ​ផ្លូវវេង​ស្រេង​រវាងក្រុមកម្មករ និងកងកម្លំាងសមត្ថកិច្ច ​” ។ ជាមួយគ្នានេះ ​លោក ប៉ាវ ស៊ីណា ​ក៍បានព្រមានថា​ នឹងដឹកនំាកម្មករធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ​នៅចុងឆ្នំា២០១៤ ដើម្បីទាមទារឲ្យ​មានការដំឡើង​បា្រក់ខែគោលកម្មករដល់១៧៧ដុល្លារ​នោះថែមទៀត ។

ទាក់ទងទៅនឹង​ការព្រមានរបស់​មេសហជីពរូបនេះដែរ​ នៅរសៀលថ្ងៃអង្គារដដែល កោះសន្តិភាព​មិនអាចសុំការអត្ថាធិប្បាយ​បានភ្លាមៗនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕