ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទក្រហម​កម្ពុជា​​ទទួល​​អំណោយ​​ជា​​ថវិកា និង​សំភា​រៈ​ពី​តំណាង​​យុវជន​​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រតិភូ​តំណាង​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហោ សេរី​វឌ្ឍន៍ បាន​ជួប​សវន​ការ និង​នាំ​យក​អំណោយ​ជា​ថវិកា និង​សំភា​រ​មួយ​ចំនួន​ជូន​ដល់​កាក​បាទក្រហមកម្ពុជា​នៅ​ថ្ងៃ​ទី​២ ​កញ្ញា ​២០១៤ នេះ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។

អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​ដល់​កាកបាទក្រហមកម្ពុជា ​រួម​មាន​ថវិកា​ចំនួន​៦០០​ដុល្លារ និង​សម្ភា​រៈ ព្រមទាំង​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​។

លោក​ជំទាវ អា​ន្នី សុខ អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ទទួល​ជួប​សវន​ការ និង​ទទួល​អំណោយ​ពី​ប្រតិភូ​តំណាង​យុវជន​កម្ពុជា​បាន​សម្តែង​ការ​អរគុណ​ដល់​ប្រតិភូ​ដែល​បាន​ពាំនាំ​នូវ​អំណោយ​ដ៏​សប្បុរសធម៌ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​បេះដូង​មនុស្សធម៌ និង​សិ​ល្បៈនៃ​ការ​ចែករំលែក​ពី​សំណាក់​យុវជន​កម្ពុ​ជាក៏ដូច​ជា​យុវជន​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព