ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​៣១​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩​នៃ​គំនិត​ផ្តួចផ្តើម​ប្រឆាំង​អំពើ​ពុក​រលួយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជាបាន​​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩​នៃ​គំនិត​ផ្តួចផ្តើម​ប្រឆាំង​អំពើ​ពុក​រលួយ​របស់ ADB / OECD សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​មាន​៣១​ប្រទេស​ចូលរួម ។ កិច្ច​ប្រជុំ​នេះ​​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​អាំង​ទែកុង​​ទី​ណ​ង់​តា​ល់​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ កញ្ញា ឆ្នាំ​២០១៤ ។

​តាម​គម្រោង​កិច្ចប្រជុំនឹង​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​របាយការណ៍​នៃ​ការ​ត្រួតពិនិត្យ​តាម​ប្រធានបទ​ស្តី​ពី​អាជីវកម្ម​ដែល​គោរព​តាម​ច្បាប់​ត្រឹមត្រូវ​ក្រមសីលធម៌ និង​ការ​ត្រូវ​ពិនិត្យ​ផ្ទៃក្នុង​រួម​ទាំង​គណនេយ្យ​ និង​វិធានការ​សវន​កម្ម​សម្រាប់​ការ​ទប់ស្កាត់​និង​តាមដាន​អំពើ​ពុក​រលួយ ។ ស្តាប់​​និង​ពិភាក្សា​អំពី​របាយការណ៍​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​សំខាន់​ៗ តាំងពី​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៨​ក្នុង​ឆ្នាំ​២០១៣ ។ ពិភាក្សា​អំពី​លំ​ហាត់​កំណត់​អំពី​វិសាលភាព​ប្រទេស ។ ពិភាក្សា​អំពី​កម្មវិធី​ការងារ​នៃ​គំនិត​ផ្តួចផ្តើម និង​ផែនការ​ថវិកា​សម្រាប់​ឆ្នាំ​២០១៥-២០១៧ រួម​ទាំង​បទ​បង្ហាញ​ដោយ​ប្រទេស​សមាជិក​ស្តី​ពី​ការ​បែងចែក​រំលែក​ចំណេះ​ដឹងផង​ដែរ ។

កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩ នៃ​គំនិត​ផ្តួចផ្តើម​ប្រឆាំង​អំពើ​ពុក​រលួយ​របស់ ADB / OECD សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​កម្ពុជា​ដឹកនាំ​ដោយ​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៕