ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ុយ​ក្រែ​ន​ព្រមាន​ពី​សង្គ្រាម​ធំ​មួយ​ជា​មួ​យ​រុស្ស៊ី

9 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១ កញ្ញា បាន​បោះបង់​ចោល​ព្រ​លាន​យន្តហោះ​យុទ្ធសាស្ត្រ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ដៃ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ហើយ​ចោទប្រកាន់​រុ​ស្ស៊ី​ថា​បាន​ធ្វើសង្គ្រាម​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​អ៊ុយ​ក្រែ​ន​ដែល​នឹង​បណ្តាល​ឱ្យ​មនុ្ស​ស្លា.ប់​ជា​ច្រើន​ពាន់​នាក់ ។

អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១ កញ្ញា បាន​បោះបង់​ចោល​ព្រ​លាន​យន្តហោះ​យុទ្ធសាស្ត្រ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ដៃ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ហើយ​ចោទប្រកាន់​រុ​ស្ស៊ី​ថា​បាន​ធ្វើសង្គ្រាម​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​អ៊ុយ​ក្រែ​ន​ដែល​នឹង​បណ្តាល​ឱ្យ​មនុ្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់ ។

ការ​ដកថយ​របស់​កង​ទាហាន​អ៊ុយ​ក្រែ​ន​ពី​ព្រ​លាន​យន្តហោះ​ក្រុង​លូ​ហ្គា​ន​ស្ក៍ ក្រោយ​រង​ការ​បាញ់កាំភ្លើង​ធំ​យ៉ាង​ខ្លាំង​ដែល​ក្រុង​គៀវ​ចោទ​ថា ជា​ស្នាដៃ​របស់​កងទ័ព​រុ​ស្ស៊ី​បន្ថែម​លើ​ការ​បាក់ទ័ព​នៅ​កន្លែង​មួយ​ចំនួន​ទៀត​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ។ បណ្តា​អ្នកកាសែត​របស់ AFP នៅ​លើ​ទីលាន​ផ្ទាល់​រៀបរាប់​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ហាក់ដូចជា​រត់​ចោល​ដោយ​ពុំ​មានការ​ប្រយុទ្ធ​តំបន់​មួយ​យ៉ាង​ធំ​នា​ភាគ​អាគ្នេយ៍​តំបន់​បំបែក​ខ្លួន​និយម​លាតសន្ធឹង​ពី​ក្រុង​ដូ​ណេ​ត​ស្ក៍ ព្រំដែន​រុ​ស្ស៊ី​ខាងកើត ដល់​កំពង់​ផែ​យុទ្ធសាស្ត្រ​ម៉ា​រី​អ៊ូ​ប៉ូ​ល ជាប់​សមុទ្រ Azov ។

ទន្ទឹម​នឹង​នេះ​ក្រុម​ទាក់ទង​ដែល​រួម​មាន​តំណាង​របស់​អ៊ុយ​ក្រែ​ន រុ​ស្ស៊ី និង​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ព្រមទាំង​តំណាង​របស់​ពួក​បំបែក​ខ្លួន​ផង បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​មីន​ស្ក៍​បេឡា​រុស ដើម្បី​ស្វែ​ករក​ច្រកចេញ​មួយ​នៃ​វិបត្តិ​បន្ទាប់​ពី​ការ​លើក​ឡើងជា​លើក​ដំបូង​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ពី​លក្ខន្តិកៈ​រដ្ឋ​មួយ​សម្រាប់​បណ្តា​តំបន់​ពួក​ឧទ្ទាម​អ៊ុយ​ក្រែ​ន។

ក្រុង​គៀវ និង​ពួក​លោក​ខាងលិច​ចាប់តាំងពី​១​ស​ប្តា​ហ៍​មក​ហើយ បាន​ចោទ​រុ​ស្ស៊ី​ជាមួយ​រូបភាព​ផ្កាយ​រណប​ជា​ភស្តុ​តាង​ថា ដាក់​ពង្រាយ​កងទ័ព​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​អូតង់​ថា​មាន​ប្រមាណ​ជា​១.០០០​នាក់ ហើយ​ក្រុង​គៀវ​ថា មាន​១.៦០០​នាក់ ដែល​ការ​ចោទប្រកាន់​ទាំងនេះ​ត្រូវ​ក្រុង​មូ​ស្គូ​បដិសេធ​យ៉ាង​មុ​ឺ​ង​ម៉ាត់ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​លោក Valeri Gueletei ថ្លែង​កាលពី​ថ្ងៃ​ទី​១ កញ្ញា ថា សង្គ្រាម​ធំ​មួយ​បាន​មក​ដល់​ហើយ ក្នុង​ប្រទេស​របស់​យើង  ជា​សង្គ្រាម​ធំ ដែល​អឺរ៉ុប​ពុំ​ធ្លាប់​ជួប​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក ។ ក្នុង​សង្គ្រាម​មួយ​បែប​នេះ ការ​បាត់បង់​ជីវិត​មនុស្ស​ពុំ​មែន​រាប់រយ​នាក់​ទេ តែ​ច្រើន​ពាន់​នាក់ ។ យោង​តាម​រដ្ឋមន្ត្រី​រូប​នោះ​ថា អាទិភាព​នា​ពេល​នេះ​គឺ​ធ្វើ​ម៉េច​រៀបចំ​កិច្ច​ការ​ពារ​ដើម្បី​រារាំង​រុ​ស្ស៊ី កុំឱ្យ​រុល​មក​មុខ​ចូល​ដែនដី​ឯទៀត​ៗ​របស់​អ៊ុយ​ក្រែ​ន ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ លោក Donald Tusk ដែល​ទើប​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នោះ បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​មួយ ពុំ​ត្រឹមតែ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ឡើយ ។ ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​មក​ទល់​ពេល​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​២.៦០០​នាក់​ហើយ ចាប់ពី​ពាក់កណ្តាល​ខែមេសា​មក រួច​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​រត់​ភៀសខ្លួន ។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ជា​៧០០​នាក់ ត្រូវ​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី ចាប់​ជា​ឈ្លើយសឹក​នៅ​តំបន់​ដូ​ណេ​ត​ស្ក៍ ។ នៅ​ជុំវិញ​ក្រុង​ដូ​ណេ​ត​ស្ក៍ ដែល​មុន​នេះ​ត្រូវ​ឡោម​ព័ទ្ធ​ជាប់ កងទ័ព​អ៊ុយ​ក្រែ​ន​ហាក់ដូចជា​ដក​ចេញ​អស់ពី​ទីតាំង​ទាំងឡាយ ដោយ​មាន​ទាំង​បោះបង់​ចោល​រថក្រោះ និង​រថយន្ត​យោធា​ទាំងឡាយ​ផង ។

លោក ពូ​ទី​ន គំរាម​ថា បើ​ចង់វាយ​អ៊ុយ​ក្រែ​ន​តែ​៣​ស​ប្តា​ហ៍​ដល់​ក្រុង​គៀវ
យោង​តាម​កាសែត​អុ​ី​តា​លី La Repubblica ថា ប្រធានាធិបតី​រុ​ស្ស៊ី​ធ្លាប់​បាន​ប្រាប់​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ថា ប្រសិនបើ​លោក​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន នោះ​កងទ័ព​របស់​លោក​តែ​៣​ស​ប្តា​ហ៍​អាច​ចូល​ដល់ទី​ក្រុង​គៀវ ។ ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប បន្ទាប់​មក​បាន​លើក​ពាក្យ​របស់​លោកពូ​ទី​ន​នោះ ប្រាប់​ដល់​បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ដែល​រួម​ប្រជុំ​កំពូល​វិសាមញ្ញ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​លើក​ឡើង​ពី​គំនិត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​ៗ​ប្រឆាំង​រុ​ស្ស៊ី ។

យោង​តាម​កាសែត La Repubblica ថា ក្នុង​កិច្ចប្រជុំ​កំពូល​នោះ តំណាង​របស់​ប្រទេស​ហុង​គ្រី ស្លូ​វ៉ា​គី និង​កោះ​ស៊ី​ប ហាក់​មានការ​រារែក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំងនោះ ព្រោះ​ប្រទេស​ពួក​គេ ពឹងផ្អែក​ខ្លាំង​លើ​ការ​ផ្លាស់​ប្តូរ​ជាមួយ​រុ​ស្ស៊ី ។ ចំណែក​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​ម័​រ​កែ​ល សម្តែង​ពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​លទ្ធភាព​នៃ​ការ​បង្កើន​ជម្លោះ​យោធា ដែល​បន្ទាប់​ពី​អ៊ុយ​ក្រែ​ន គឺ​អាច​រាល​ដាល​​ប៉ះពាល់​ទៅ​ដល់​អេ​ស្តូ​នី និង​ឡេ​តូ​នី​ទៀត ។

មុន​កិច្ចប្រជុំ​នៅ​ទីក្រុង​មីន​ស្ក៍ ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុ​ី និយាយ​កាលពី​ថ្ងៃ​ទី​១ កញ្ញា​ថា ត្រៀម​បោះបង់​ចោល​ទិស​ដៅ​ទាមទារ​ឯករាជ្យ ប្រសិនបើ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ព្រម​ផ្តល់​លក្ខន្តិកៈ​ពិសេស​មួយ​សម្រាប់​តំបន់​របស់​ពួក​គេ ៕