ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ្ល៉ា​ឌី​មៀ​ផ្អាក​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​នៅ​ខែ​ក្រោយ​ដោយសារ​របួស​សាច់ដុំ​ដើមដៃ

9 ឆ្នាំ មុន

កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ បាន​បង្ខំចិត្ត​ផ្អាក​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ជាមួយ​កីឡាករ​ប៊ុល​ហ្គា​រី គូ​ប្រាត ពូ​លេ​វ នា​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ បន្ទាប់​ពីរ​ងរ​បួស​សាច់ដុំ​ដើមដៃ​អំឡុង​ពេល​ហ្វឹកហាត់ ។ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBO, WBA និង IBO វ័យ​៣៨​ឆ្នាំ​របស់​អ៊ុយ​ក្រែ​នរូ​ប​នេះ​បាន​រង​របួស ខណៈ​រូបគេ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អូ​ទ្រី​ស ។

ថ្លែង​តាម​រយៈ​ការ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស វ្ល៉ា​ឌី​មៀ បញ្ជាក់​ថា ៖ «​ខ្ញុំ​អស់សង្ឃឹម​ខ្លាំង​ណាស់​ដែល​ការ​ប្រកួត​មិន​អាច​ដំណើរការ​ទៅ​តាម​គម្រោង ។ ខ្ញុំ​មាន​កម្លាំង​ពេញ​បរិបូរ ហើយ​មាន​ជំរំ​ហ្វឹកហាត់​មួយ​អស្ចារ្យ​បំផុត​» ។តាម​គម្រោង វ្ល៉ា​ឌី​មៀ នឹង​ត្រូវ​ឡើង​សង្វៀន​ជា​លើក​ទី​២ ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា​ស​ប្តា​ហ៍​នេះ នា​ក្រុង​ហាំ​បឺ​ក ប្រទេស​អា​ល្លឺ​ម៉​ង់ ។ យ៉ាងណា​ក៏​ដោយ កាលបរិច្ឆេទ​ថ្មី ព្រមទាំង​ទីកន្លែង​ប្រកួត​លើក​ក្រោយ​មិន​ទាន់​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​នៅឡើយ​ទេ ។

កាលពី​ថ្ងៃ​ទី​២៦ ខែមេសា កន្លង​មកនេះ វ្ល៉ា​ឌី​មៀ ទទួល​បាន​ជោគជ័យ​ម្តង​រួច​មក​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ទាំង​៤​ស្ថាប័ន​របស់​ខ្លួន ដោយ​បាន​ផ្តួល​កីឡាករ​អូស្ត្រាលី លីវ ឱ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​៥ ។ យ៉ាងណា​ក្តី ការ​ជួប​ជាមួយ​ពូ​លេ​វ ដែល​មាន​វ័យ​ទើប​៣៣​ឆ្នាំ​នោះ ហាក់​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ដ្បិត​២០​ប្រកួត គឺ​គេ​មិន​ដែល​ចាញ់​សោះ ។ អ្វី​ដែល​ពិសេស គឺ​គេ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​១១​លើក ។ ឯ វ្ល៉ា​ឌី​មៀ វិញ ៦៥​ប្រកួត ចាញ់​៣​លើក និង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​៥២​លើក ៕