ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​រថយន្ត​ម្នាក់​រង​គ្រោះដោយសារ​​​បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​​ ​ពេល​ចុះពី​រថ​យន្ត​ទៅ​មើល​​គេ​ស្រែ​កថា​ចោរ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ឈ្មោះ​មាស រ៉ា អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​បំរើ​ការ​ក្នុង​ហាង​កាហ្វេ​​ ​យីហោ​សេង ហុង មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ត្រែង​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កហ៊ី​យ៉ាន់​ដាយ​ធុនមួយ​តោន​ដឹក​គ្រែ ពណ៌ខៀវ ពាក់​ស្លាក​លេខ​ញ​-២៣២៦ ភព​២ បើក​បុក​ពេល​​កំពុង​​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​រ​ង
រ​បួស​ធ្ងន់​​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ ​កញ្ញា ២០១៤ នៅ​ចំណុច​ខាង​មុខ​ហាង​កាហ្វេ​​​សេង ហុង ផ្លូវ​លេខ​២៧១ ​​សង្កាត់​ផ្សា​រ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ដែល​បើកបរ​ដោយ​ឈ្មោះ​សុទ្ធ គឹ​ម​សួគ៌ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ភ្នំ​តូច ស្រុក​ឧត្ត​ដុ​ង្គ ខេត្តកំពង់ស្ពឺ បាន​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅលិច​ដឹក​គ្រែ​ដើរ​លក់​បាន​បើក​ទៅ​បុក​ស្ត្រី​​​រង​គ្រោះ​ដែល​កំពុង​ដើរ​បាំង​ឆ័​ត្រ​ឆ្លងផ្លូវ​នៅ​ពេល​មេឃ​កំពុង​​​ភ្លៀង​បណ្តាល​​​ដួល​រង​របួស​ធ្ងន់តែ​ម្តង​។​

​​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ពេ​លដែល​រថយន្ត​បាន​បុក​ជន​រង​គ្រោះ​ហើយ បុរស​ជា​អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​មក​មើល​ជន​រង​គ្រោះ​ក៏​ស្រាប់តែ​មាន​ក្រុម​អ្នក​រត់​ម៉ូតូ​
ឧុ​ប​ និង​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​​នៅ​កន្លែង​កើតហេតុ​ស្រែ​កថា​ចោរ​ៗ​ ហើយ​បាន​នាំ​គ្នា​​​ព្រួត​វាយ​ទៅ​លើ​បុរស​អ្នកបើកបរ​រូប​នោះ​ឡើង​ទ្រម​ខ្លួន បែក​ចិញ្ចើម​ខាងស្តាំ​ចេញ​ឈាម​ និង​បាត់​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​ ហើយ​ថែម​ទាំងវាយ​​រថយន្ត​​ឱ្យ​ស្រាំ​កញ្ចក់ ​និង​ក្រពិត​មុខ​ រួច​គេច​បាត់​អស់​។ ដោយ​ឡែក​​បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​ដោយ​មានការ​ភ័យ​ខ្លាច​ពេក​បាន​រត់​បាត់​ពី​កន្លែង​កើតហេតុ​មិនដឹង​ថា​ទៅ​ទីណា​។

ក្រោយ​​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​តាម​ម៉ូតូ​រ៉ឺ​ម៉ក​​ទៅកាន់​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​ដើម្បី​ព្យាបាល ៕