ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូនពេញ​ដឹក​នាំ​កម្លាំងចុះបា.ញ់​ទឹក​លាង​សម្អាត​ច្រាំង​ទន្លេមុខ​ព្រះបរមរាជ​​វាំង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ដើម្បី​លើក​កម្ពស់​​គុណភាព​​បរិ​ស្ថាន​អនាម័យ និង​ចូលរួម​ចល​នា​ប្រឡង​ប្រណាំង​​ទីក្រុង​​ស្អាត រមណីយដ្ឋាន​​ស្អាត សេវា​​ល្អ លោក​​គឹ​ម វុ​ត្ថា ប្រធាន​​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ បាន​ដឹកនាំ​កម្លាំង​​បា.ញ់​ទឹក​លាង​សម្អាត​​ច្រាំង​​ទន្លេ​​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​​ កាលពី​ព្រឹក​​ថ្ងៃ​ទី​០២ ​កញ្ញា ​​២០១៤ ។

រាជ​ធានី​ភ្នំពេញ ៖ ដើម្បី​លើក​កម្ពស់​​គុណភាព​​បរិ​ស្ថាន​អនាម័យ និង​ចូលរួម​ចល​នា​ប្រឡង​ប្រណាំង​​ទីក្រុង​​ស្អាត រមណីយដ្ឋាន​​ស្អាត សេវា​​ល្អ លោក​​គឹ​ម វុ​ត្ថា ប្រធាន​​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ បាន​ដឹកនាំ​កម្លាំង​​បាញ់​ទឹក​លាង​សម្អាត​​ច្រាំង​​ទន្លេ​​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​​ កាលពី​ព្រឹក​​ថ្ងៃ​ទី​០២ ​កញ្ញា ​​២០១៤ ។

លោក​​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​​បាន​ឱ្យ​ដឹងថា ដោយ​យោង​តាម​ការ​​ដឹកនាំ​របស់​លោក​អភិបាល​​ខណ្ឌដូនពេញ​ ក៏​ដូច​ជា​ការ​ចូល​រួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នោះ ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​​បាន​​ធ្វើការ​បាញ់​ទឹក​លាង​សម្អាត​ច្រាំង​ទន្លេ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ ព្រោះ​តែ​មាន​​ជន​អគតិ​មួយ​ចំនួន​បាន​បន្ទោ​របង់​​ពាស​វាល​ពាស​កាល​តាម​ច្រាំង ​ហើយ​កន្លង​មក​​សណ្តាប់ធ្នាប់​ខណ្ឌ​ដឹកនាំ​ដោយ​​លោក​អភិបាល​ខណ្ឌដូនពេញ​ បើក​យុទ្ធនាការ​លាង​សម្អាត​​ច្រាំង​ទន្លេ​​ចាប់​ពីមុខ​ផ្សារ​រាត្រី ​រហូត​ដល់​របង​សាល​សន្និសីទ​ចតុ​មុខ ។

ហើយ​​កន្លង​មក​អាជ្ញាធរ​ខណ្ឌដូនពេញ​ និង​សង្កាត់​ទាំង​១១ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​​តាម​រមណីយ​ដ្ឋាន ​និង​មុខ​ព្រះ​បរមរាជវាំង ​ត្រូវ​តែ​ចូលរួម​រក្សា​បរិស្ថាន​ និង​អនាម័យ​ពេល​ហូប​ចំណីអាហារ​មាន​​កាក​សំណល់​​បោះចោល​ក្នុង​ធុងសំរាម ​តាម​ការ​កំណត់​របស់​អាជ្ញាធរ​ ។​​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព