ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ចាប់​បាន​ជនសង្ស័យ​ចែកចាយ និងប្រើប្រាស់គ្រឿងញៀ.ន​៤នាក់​ក្បែរ​តំបន់សេដ្ឋ​កិច្ច​ពិសេស​បិតត្រាំង​

9 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ជន​សង្ស័យ​ចែក​ចាយ និងប្រើ​ប្រាស់​គ្រឿងញៀ.ន​ចំនួន​៤​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ត្រូវ​​​​សមត្ថកិច្ច​ជំនាញ​​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ឃាត់ខ្លួន កាលពីវេលា​ម៉ោង​០៤ ​និង​១៥​នាទី​​​រសៀល​​ថ្ងៃ​ទី​០១ ​កញ្ញា ​​២០១៤ ស្ថិត​​នៅ​ក្បែរ​តំបន់​​សេដ្ឋកិច្ច​ពិសេស​​បិត​ត្រាំ​ង ​​ក្នុងភូមិ​ពូ​​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ​​ខណៈ​កំពុង​ប្រព្រឹត្ត ។

ខេត្ត​ព្រះសីហនុ ៖ ជន​សង្ស័យ​ចែក​ចាយ និងប្រើ​ប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ត្រូវ​​​​សមត្ថកិច្ច​ជំនាញ​​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ឃាត់ខ្លួន កាលពីវេលា​ម៉ោង​០៤ ​និង​១៥​នាទី​​​រសៀល​​ថ្ងៃ​ទី​០១ ​កញ្ញា ​​២០១៤ ស្ថិត​​នៅ​ក្បែរ​តំបន់​​សេដ្ឋកិច្ច​ពិសេស​​បិត​ត្រាំ​ង ​​ក្នុងភូមិ​ពូ​​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ​​ខណៈ​កំពុង​ប្រព្រឹត្ត ។

ប្រភព​បាន​​ឱ្យ​ដឹងថា ជនសង្ស័យ​​ទាំង​៤​នាក់​​ ១-​ឈ្មោះ​អេ​ល​រ៉ ​​អាយុ​២៩​ឆ្នាំ​ ជា​​ទាហាន មាន​​ទីលំនៅ​​ក្នុងភូមិ​ដូន​ឡ​យ ឃុំ​បឹង​តា​ព្រហ្ម ស្រុ​ក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ២-​ឈ្មោះ​ស្រី​ស្រស់​ ភេទ​ស្រី អាយុ​២២ឆ្នាំ  ជានារី​បម្រើ​​ការ​ក្នុងខារ៉ាអូខេ មាន​ទីលំនៅ​​ខេត្តកំពត ​​៣-​ឈ្មោះ​មាន លិ ​អាយុ​២៩​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ និង​៤-​ឈ្មោះ​លី​វិ​ដម ​អាយុ​២២ ជា​​អ្នកនេសាទ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ​។

សមត្ថ​កិច្ច​​​ដក​ហួត​បាន​វត្ថុ​តាង​មួយ​ចំនួន​​មាន ថ្នាំ​ញៀនប្រភេទ​មេ​តាំ​ហ្វេ​តា​មិន ICE​ ចំនួន​០៤​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ ​ស្មើ៥.៥​ក្រាម, ទូរស័ព្ទ​ចំនួន​៤​គ្រឿង បំពង់​ជក់​គ្រឿងញៀន​១​, ម៉ូតូ​ចំនួន​​១​គ្រឿង និងថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​​ចំនួនផងដែរ ​។

​តាម​ការឱ្យ​ដឹង​ពី​លោក​តាក ​សារិទ្ធ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​​បានឱ្យ​​ដឹង​ថា ការ​ចាប់​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ ត្រូវ​ធ្វើ​ឡើង បន្ទាប់​ពី​កម្លាំង​របស់​លោក​ធ្វើការ​​ស៊ើបអង្កេត​អស់​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មកហើយ​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព