ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បាន គី​មូន​ ​តែងតាំង​លោកស្រី ក្លួ​ឌៀ ហ្វិ​ន ជនជាតិ​អូ​ទ្រី​សជាចៅក្រមថ្មីសម្រាប់​សាលាក្តី​ខ្មែរក្រហម

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហមចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ​កញ្ញា ​២០១៤ ដែល​កោះសន្តិភាព​ទទួល​បាន​​ឱ្យ​​ដឹង​ថា លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​តែងតាំង​លោកស្រី ក្លូ​ឌៀ ហ្វិ​ន​ ជា​ចៅក្រម​អន្តរជាតិ​ថ្មី​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​។

​រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហមចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ​កញ្ញា ​២០១៤ ដែល​កោះសន្តិភាព​ទទួល​បាន​បាន​​ឱ្យ​​ដឹង​ថា លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​តែងតាំង​លោកស្រី ក្លូ​ឌៀ ហ្វិ​ន​ ជា​ចៅក្រម​អន្តរជាតិ​ថ្មី​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​។

​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ថា ​បន្ទាប់​ពី​ទទួល​បាន​ការ​តែង​តាំងពី​លោក បាន គី​មូ​ន និង​ទទួល​បានការ​យល់ព្រម​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោកស្រី ក្លូ​ឌៀ ហ្វិ​ន ជនជាតិ​អូ​ទ្រី​ស ត្រូវ​បាន​​តែង​តាំង​ជា​ចៅក្រម​អន្តរជាតិ​ថ្មី​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​។

​សាលាក្តី​ខ្មែរក្រហម​បាន​លើក​ឡើង​ថា ​ការ​តែងតាំង​នេះ​មាន​សុពលភាព​ចាប់តាំងពី​ថ្ងៃ​ទី​១ ​កញ្ញា ​២០១៤ ​តទៅ​។​

គួរ​បញ្ជាក់ថា លោកស្រី​ចៅក្រម​ក្លូ​ឌៀ ហ្វិ​ន បាន​បំរើ​ការងារ​ជា​ចៅក្រម​អន្តរជាតិ​បម្រុង​នៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​។​ លោកស្រី​ចៅក្រម​ក្លូ​ឌៀ ហ្វិ​ន ចូល​កាន់​តួនាទី​នេះ​ជំនួស​លោកស្រី​ចៅក្រម ស៊ី​វៀ ខាត់​រាយ​ត៍ (​ជនជាតិ​នូ​វែ​លហ្សេ​ឡង់​)​ ដែល​បាន​លាលែង​ពី​តំណែង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព