ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង​1​រូប​អាច​ទៅ​កាន់​អឺ​រ៉ុប​នា​ស​ប្តា​ហ៍​នេះ

9 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ប្រភព​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ កញ្ញា​ថា លេខាធិការ​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ពលករ​កូរ៉េ​ខាងជើង​លោក KANG SOK-JU ត្រូវ​ទៅ​កាន់​អឺរ៉ុប​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​នោះ​ជា​សញ្ញា​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាងជើង សំដៅ​បញ្ចប់​ការ​នៅ​ឯកោ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ ។

ប្រភព​ខាងលើ​នោះ​បន្ត​ថា លោក KANG ជា​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​នឹង​ត្រូវ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ បែ​ល​ហ្ស៊ិ​ក ស្វ៊ី​ស និង​អុ​ី​តា​លី យ៉ាង​យូរ​នា​ចុង​ស​ប្តា​ហ៍​នេះ​ដើម្បី​ជួប​ជាមួយ​បណ្តា​អ្នកនយោបាយ​របស់​ប្រទេស​ទាំងនោះ ។ទស្សនកិច្ច​នេះ​របស់​លោក KANG នៅ​អឺ​រុ​៉​ប​ហាក់ដូចជា​ធ្វើ​ក្នុង​ពេល​ដែល​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ខាង​ការទូត​របស់​កូរ៉េ​ខាងជើង​ជាមួយ​ប្រទេស​អឺ​រុ​៉​ប​ទាំងនោះ​មានការ​កើនឡើង ។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ធ្វើការ​កត់​សម្គាល់ថា ទស្សនកិច្ច​របស់​លោក KANG មាន​គោលដៅ​ពិសេស បើ​គិត​ពី​តួនាទី​របស់​លោក​នៅ​កូរ៉េ​ខាងជើង ។

ទស្សនកិច្ច​នៅ​អឺ​រុ​៉​បរប​ស់លោក KANG គឺ​ជួន​ពេល​គ្នា​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង លោក RI SU YONG ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត អ​.​ស​.​ប ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែកញ្ញា​នេះ ។លោក KANG ក៏​ត្រូវ​ជួប​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់​ជ​បុ​៉​ន​ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ស្វ៊ី​ស​ផង​ដែរ ខណៈ​មន្ត្រីជាន់ខ្ពស់​ជ​បុ​៉​ន​ម្នាក់​ទទួល​បន្ទុក​សំណុំរឿង​ចាប់ពង្រត់​ជនជាតិ​ជ​បុ​៉​ន​នៅ​កូរ៉េ​ខាងជើង​ទៅ​កាន់​ប្រទេស​ស្វ៊ី​ស​ដែរ ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ៕