ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​​ក្រហម Man Utd ផ្ដល់​​ប្រាក់​ឈ្នួល31​ម៉ឺន​​ដុល្លារ​ក្នុង​1​​ស​ប្ដា​ហ៍​ដល់​កីឡាករ​​ហ្វា​ល់​​កាវ

9 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​សី​ុ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១ កញ្ញា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Man Utd បាន​ព្រម​ព្រៀង​ចុះហត្ថលេខា​ខ្ចី​ជើង​កីឡាករ​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី ហ្វា​ល់​កាវ​ពី​ក្លិប​បាល់ទាត់​បារាំង​ឡឺ​សំ​ផ្ចូ​ណា Monaco រយៈពេល​១​ឆ្នាំ​ជាមួយ​នឹង​តម្លៃ​ខ្លួន​ជាង​១០​លាន​ដុល្លារ​ក្នុង​១​រដូវ​កាល ហើយ​កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​៣១​ម៉ឺន​ដុល្លារ ក្នុង​មួ​យស​ប្ដា​ហ៍ ។

នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្លិប​បិសាច​ក្រហម Man Utd ត្រូវ​ទទួលយក​ជម្រើស​មួយ​គឺ​ត្រូវ​ទិញ​កីឡាករ​ហ្វា​ល់​កាវ ក្នុង​តម្លៃ​ខ្លួន​៤៣,៥​លាន​ផោន ស្មើនឹង​ជាង​៧២​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​ចប់​កុងត្រា​ខ្ចី​ជើង​រយៈពេល​១​ឆ្នាំ ។ កីឡាករ​វ័យ​២៨​ឆ្នាំ ធ្លាប់​ស៊ុត​បាល់​បាន​១១​គ្រាប់​ក្នុង​ការ​បង្ហាញ​វត្តមាន​២០​លើក​នៅ​ក្នុង​ក្លិប Monaco  ។ កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖ «Man Utd គឺ​ក្លិប​បាល់ទាត់​ដ៏​ធំ​ក្នុង​ពិភពលោក​ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​ជួយ​ធ្វើ​ឱ្យ​ក្លិប​នេះ​វិល​ត្រឡប់​មក​កាន់​តំណែង​កំពូល​តារាង​វិញ​បន្ទាប់​ពី​លេង​មិនល្អ​បី​ប្រកួត​បើក​រដូវ​កាល​ដំបូង​នេះ​» ៕