ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ «អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម» បន្ទាប់ពី​សង្ស័យ​​ធ្វើ​ទារុណកម្ម​ និង​បង្អត់អាហារលើ​​កុមារ​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ បន្ទាប់​ពី​​ទទួល​បាន​​ព័ត៌មាន​​ថា មាន​កុមារ​ជា​ច្រើន​​នាក់ដែល​កំពុង​ស្នាក់​នៅ​​ក្នុង​មណ្ឌលកុមារ​កំ​ព្រា​មួយ​​កន្លែង​ឈ្មោះ «អង្គការ​​សង្គ្រោះ​ជន​​អស់ស​ង្ឃឹម​» មាន​​ការ​​ធ្វើ​ទារុណ​កម្ម និង​ផ្តល់​​អាហារ​​មិន​គ្រប់គ្រាន់ ព្រមទាំង​​​មានជំងឺ​​មិន​​បាន​យក​​ទៅ​​ព្យាបាល​នៅ​​មន្ទីរពេទ្យ​​ឱ្យ​បាន​​ត្រឹមត្រូវនោះ​ ទើប​​អាជ្ញា​ធរ​អង្គការ​​សិទ្ធិ​​មនុស្ស និង​​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ប​រ​យ៉ា​​ខា ធ្វើ​ការ​​ចុះ​ស៊ើប​

ខេត្ត​ប៉ៃ​លិន ៖ បន្ទាប់​ពី​​ទទួល​បាន​​ព័ត៌មាន​​ថា មាន​កុមារ​ជា​ច្រើន​​នាក់ដែល​កំពុង​ស្នាក់​នៅ​​ក្នុង​មណ្ឌលកុមារ​កំ​ព្រា​មួយ​​កន្លែង​ឈ្មោះ «អង្គការ​​សង្គ្រោះ​ជន​​អស់ស​ង្ឃឹម​» មាន​​ការ​​ធ្វើ​ទារុណ​កម្ម និង​ផ្តល់​​អាហារ​​មិន​គ្រប់គ្រាន់ ព្រមទាំង​​​មានជំងឺ​​មិន​​បាន​យក​​ទៅ​​ព្យាបាល​នៅ​​មន្ទីរពេទ្យ​​ឱ្យ​បាន​​ត្រឹមត្រូវនោះ​ ទើប​​អាជ្ញា​ធរ​អង្គការ​​សិទ្ធិ​​មនុស្ស និង​​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ប​រ​យ៉ា​​ខា ធ្វើ​ការ​​ចុះ​ស៊ើប​អង្កេត​ និង​ត្រួត​ពិ​និត្យ​ភ្លាម​​ៗ​​តែ​ម្តង ។

ហេតុការណ៍​​ចុះ​ប្រតិបត្តិការ​​នេះ  ​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​០១ ​កញ្ញា ២០១៤ ស្ថិត​​នៅ​ចំណុច​ភូមិ​រោង​ចក្រ សង្កាត់​ប​រ​យ៉ា​ខា ក្រុងប៉ៃលិន ។

​ប្រភព​បានឱ្យ​ដឹង​ថា ​មាន​កុមារ​តូច​ៗជា​ច្រើន​នាក់​​ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​​​កំព្រា​ខាងលើ ត្រូវ​គេ​​ផ្តល់​អា​ហារ​​មិន​​គ្រប់គ្រាន់ ខ្វះ​ជីវ​ជាតិ និង​មាន​អំពើ​​​ទណ្ឌកម្ម​ទៅ​លើ​ពួក​គេ​មួយ​​ចំនួន​ថែម​ទៀត ព្រមទាំង​​ពួក​គេ​មានជំងឺ​ ខាង​មណ្ឌល​មិន​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ឱ្យ​បានត្រឹមត្រូវទេ ដោយ​គ្រាន់តែ​ផ្សំ​ថ្នាំនៅ​ឱសថ​ស្ថាន​ធម្មតាៗ​​យក​ទៅ​ឱ្យ​លេបតែប៉ុណ្ណោះ ដោយ​មិន​បាន​​ធ្វើការពិនិត្យ​សុខ​ភាព​ឱ្យ​បាន​​ល្អ ទើប​មាន​​គេ​​មក​ប្តឹង​អាជ្ញាធរ​​សង្កាត់​ប​រយ៉ា​ខា, ​អាជ្ញាធរ​ខេត្ត និង​អង្គការ​សិទ្ធិ​មនុស្សតែម្តង ​។

ប្រភពបន្តថា  ​ខណៈ​អាជ្ញា​ធរ​​ទៅ​ដល់​បានសួរនាំ​កុមារ​មួយ​ចំនួន​​ដែល​រស់នៅ​ក្នុង​មណ្ឌល​នេះ មុន​ដំបូង​​ពួក​គេ​ហ៊ាន​និយាយ​ថា មាន​កា​រ​វាយដំ​ខ្លះ​ៗ​មក​លើ​ពួក​គេ​​ដែរ ប៉ុន្តែពេល​​ឃើញ​អ្នកគ្រប់គ្រង​មណ្ឌល​ដើរទៅ​​ក្បែរ និង​សម្លឹង​មើល​មុខ បណ្តាល​ឱ្យ​ពួក​គេ​និយាយ​ថា គ្មាន​ការ​វាយ​ធំ​ធ្វើបាប​អ្វី​នោះ​ទេ  ។    

​​ពាក់​ព័ន្ធ​ទៅ​នឹង​​បញ្ហា​នេះ ពេល​ចុះ​ទៅ​​ស៊ើបអង្កេត​​ ​និង​សួរនាំ ទាំង​អាជ្ញាធរ​សង្កាត់ និង​អង្គការសិទ្ធិមនុស្ស​បាន​ណែនាំ​ដល់​ម៉ែ​ដោះ ឬ​​អ្នក​ថែទាំ​ក្មេង​ នៅ​ក្នុង​មណ្ឌល​ត្រូវ​យកចិត្ត​ទុក​ដា​ក់​ទៅ​លើ​ក្មេង​តូច​ៗ ដែល​ភាគច្រើន​អត់​មាន​ម្តាយ​ឱ​ពុក​នោះ​ទេ គឺ​ពួក​គេ​ពឹងផ្អែក​ទៅ​លើ​ម៉ែ​ៗនៅ​ក្នុង​មណ្ឌល​ទាំងស្រុង​ហើយ ដូច្នេះ​ត្រូវ​តែ​ថែរក្សា​ពួក​គេ​ដូច​ជា​កូនបង្កើត​របស់​ខ្លួន ត្រូវ​ផ្តល់​អាហារ នំចំណី ឱ្យ​បាន​គ្រប់​គ្រាន់​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព