ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្រាញ់​ទឹក​១០យក​ទឹក​១អត់​មាន​ការ​សូក​ប៉ាន់​ ឬ​ការ​បន្ធូរ​បន្ថយ​ទេ ដូច្នេះ​ត្រូវ​តែ​ខំ​រៀន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ឆ្នាំ​២០១៤-២០១៨ កាលពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ទាក់ទិន​ទៅ​នឹង​លទ្ធផល​ប្រ​ទ្ប​ង​បាក់​ឌុ​ប ដែល​បាន​ចេញ​ថ្មី​ៗ​នេះ បង្ហាញ​ថា ធ្លាក់​ច្រើន​ជាប់​តិច ។

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ឆ្នាំ​២០១៤-២០១៨ កាលពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ទាក់ទិន​ទៅ​នឹង​លទ្ធផល​ប្រ​ទ្ប​ង​បាក់​ឌុ​ប ដែល​បាន​ចេញ​ថ្មី​ៗ​នេះ បង្ហាញ​ថា ធ្លាក់​ច្រើន​ជាប់​តិច ។

សម្តេច​បញ្ជាក់​ថា កុំ​មានការ​អាក់អន់ចិត្ត​អី វិធី​តែ​ម្យ៉ាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រឹង មាន​តែ​ប្រឹង​ទេ អត់​មានការ​ដោះស្រាយ​តាម​រយៈ​ការ​សូកប៉ាន់ ឬ​តាម​រយៈ​ការ​បន្ធូរបន្ថយ​ណាមួយ​ដោយ​គ្រូបង្រៀន ឬ​អ្នក​ធ្វើ​កំណែ​នោះ​ទេ ឬ​ដោយ​ក្រសួង​អប់រំ​តែ​ម្តង គឺ​មិន​អាច​ទេ​…​។ បើ​មិន​ដូច្នេះ​យើង​មិន​អាច​រក​ធនធានមនុស្ស​ដែល​ពូកែ​បាន​ទេ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សុំ​ការ​យោគយល់​ពី​សំណាក់​មាតាបិតា អាណាព្យាបាល និង​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់ ទាក់ទង​ទៅ​នឹង​ការ​ប្រ​ទ្ប​ង​បាក់​ឌុ​ប​កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​មាន​អត្រា​ជាប់​នៅ​ឆ្នាំ​នេះ​ត្រឹមតែ​ជាង​២៥%​តែ​ប៉ុណ្ណោះ ។

ឱកាស​ប្រ​ទ្ប​ង​លើក​ទី​២ នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​១៣-១៤ តុលា ឆ្នាំ​២០១៤ ដូច្នេះ​ក្មួយ​ៗ​សិស្សានុសិស្ស ដែល​ប្រ​ទ្ប​ង​មិន​ជាប់​ត្រូវ​តែ​ខំប្រឹង​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ថ្ងៃ​ប្រ​ទ្ប​ង​លើក​ទី២ ។ បើសិនជា​ក្មួយ​ៗ​ខិតខំ​រៀន ការ​ប្រ​ទ្ប​ង​លើក​ទី​២ ក្មួយ​ៗ​ពិតជា​មានឱកាស បើ​មិន​ដូច្នេះ​ទេ ក្មួយ​ៗ​នឹង​រៀន​ត្រួតថ្នាក់ ហើយ​ប្រ​ទ្ប​ង​នៅ​ឆ្នាំ​ក្រោយ​ទៀត ។
សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ឆ្នាំ​ក្រោយ​ក៏​មិន​ប្រាកដជា​មានការ​ឱ្យ​ប្រ​ទ្ប​ង​ជា​លើក​ទី​២ ឬ​អត់​នោះ​ទេ ស្រេច​តែ​លើ​រដ្ឋមន្ត្រីក្រសួង​អប់រំ ទទួលខុសត្រូវ ខ្ញុំ​គ្រាន់តែ​ជួយ​រំលឹក​ពាក់ព័ន្ធ​នៅ​ក្នុង​កញ្ចប់​រួម ប៉ុន្តែ​ការ​ចាត់ចែង​នៅ​លើ​រដ្ឋមន្ត្រី​នីមួយ​ៗ​ដែល​មាន​សមត្ថភាព​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ។

សូម​មាតាបិតា អាណាព្យាបាល​សិស្សានុសិស្ស​គួរតែ​យល់​ឱ្យ​ច្បាស់ គឺ​ត្រូវ​ឱ្យ​ក្មួយ​ៗ​ខិតខំ​តាំងពី​ថ្នាក់​ក្រោម​មក មិនមែន​ទើបនឹង​ប្រឹង​ចាប់ពី​ថ្នាក់​ប្រ​ទ្ប​ង​ឌី​ប្លូ​ម​ទេ ឬ​ដល់​ថ្នាក់​ទី​១២​បាន​ប្រឹង​ទេ គឺ​ត្រូវ​ប្រឹង​តាំងពី​ក្រោម​តែ​ម្តង ។ កន្លង​ទៅ​គ្រាន់តែ​ប្រ​ទ្ប​ង​ឌី​ប្លូ​ម​ជាប់ រហូត​ដល់​៩៥%​ឯណោះ ឯ​បាក់​ឌុ​ប​ប្រ​ទ្ប​ង​ជាប់​រហូត​ជាង​៨០% ។ ដូច្នេះ​ការ​ខិតខំ​នេះ មិនសូវ​ខ្លាំង​ទេ​…​។ ដូច្នេះ​ចាប់ពី​ឆ្នាំ​នេះ​ទៅ ឆ្នាំ​នេះ​ប្រ​ទ្ប​ង​ជាប់​ជាង​២​ម៉ឺន​នាក់ ស្មើនឹង​ជាង​២៥% ដូច្នេះ​អ្នក​ដែល​មិន​ជាប់​ត្រូវ​ប្រឹង ដើម្បី​ប្រ​ទ្ប​ង​នៅ​លើក​ទី​២ ហើយ​សង្ឃឹមថា កំណែទម្រង់​មិនមែន​គ្រាន់តែ​ធ្វើ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ទេ ។

បន្ទាប់​ពី​ការ​ផ្សាយ​និទ្ទេស A  មាន​ត្រឹមតែ​១១​នាក់​ទេ រាល់​ឆ្នាំ​និទ្ទេស A មាន​១៥០​នាក់ ហើយ​ឆ្នាំ​នេះ​មាន​តែ​១១​នាក់ បាន​សេចក្តី​ថា ចម្រាញ់​ទឹក​១០​យក​ទឹក​១ ដើម្បី​ឱ្យ​ដឹង ហើយ​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ទាំង​មាតាបិតា​អាណាព្យាបាល​សិស្សានុសិស្ស ក៏​ដូច​ជា​កុមារ​និង​យុវជន​ខ្លួនឯង​ដែរ គឺ​ត្រូវ​ប្រឹង​ទាំងអស់​គ្នា ។ ត្រូវ​ប្រឹង​ទាំងអស់​គ្នា ប៉ុន្តែ​ក៏​មាន​ទស្សនៈ​ខ្លះ​ថា បើ​តឹង​ម្ល៉ឹង​ៗ​ប្រឹង​យ៉ាងម៉េច​ទៅ ? សម្តេច​គូសបញ្ជាក់​ថា បើ​តឹង​ម្ល៉ឹង​ៗ​គឺ​មាន​តែ​ប្រឹង​ទេ ទើបបាន​មិន​អាច​យក​ការ​បន្ធូរបន្ថយ ហើយ​គិតតែ​រឿង​ឱ្យ​ជាប់​បាន​ច្រើន​ទៀត​ទេ ។ ចុង​បំផុត មិន​អាច​ធ្វើការ​ងារ​បាន គឺ​មិន​អាច​ទៅ​រួច​ទេ ។

យើង​សង្ឃឹមថា ប្រឹង​របៀប​នេះ​តទៅ​ទៀត ដើម្បី​ឱ្យ​ធនធានមនុស្ស​របស់​យើង ចេញពី​សាលា​ប្រ​ទ្ប​ង​ជាប់​ហើយ​អាច​ធ្វើការ​បាន ហើយ​ទីផ្សារ​ការងារ​គេ​ទទួល​យើង​យក​ទៅ​ធ្វើការ ឬ​ក៏​ផ្នែក​រដ្ឋ​ទទួលយក​ទៅ​ធ្វើការ រហូត​ដល់​ស្ថាប័ន​អន្តរជាតិ ដែល​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​យើង គេ​រើស​យើង​យក​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស ឬ​អាច​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ទៀត​ផង ៕