ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជ​ធានី​ប្រកាស​ពី​ដំណើរ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​សេវា​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មាន​ចំនួន​៣​ខ្សែ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ត្រៀម​រៀបចំ​ខ្សែ​រថយន្តក្រុង​សម្រាប់​ដឹក​អ្នកដំណើរ​ឲ្យ​បាន​៤​ខ្សែ សម្រាប់​ទិស​ដៅ​ឆ្នាំ​២០១៤ និង​បន្ថែម​ឲ្យ​បាន​១៨​ខ្សែ ឬ​ស្ទើរ​ទូ​ទាំង​រាជធានី​ភ្នំពេញ​តែ​ម្តង​នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត ។ សម្រាប់​ខែកញ្ញា ២០១៤ សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ខ្សែ​រថយន្តក្រុង​ចំនួន​៣​ខ្សែ​ឱ្យ​ដំណើរការ​សិន បន្ទាប់​ពី​រថយន្តក្រុង​ថ្មី​ចំនួន​៤០​គ្រឿង​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ទិញ និង​យក​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដល់​ភ្នំពេញ​ហើយ​នោះ ។

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ត្រៀម​រៀបចំ​ខ្សែ​រថយន្តក្រុង​សម្រាប់​ដឹក​អ្នកដំណើរ​ឲ្យ​បាន​៤​ខ្សែ សម្រាប់​ទិស​ដៅ​ឆ្នាំ​២០១៤ និង​បន្ថែម​ឲ្យ​បាន​១៨​ខ្សែ ឬ​ស្ទើរ​ទូ​ទាំង​រាជធានី​ភ្នំពេញ​តែ​ម្តង​នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត ។ សម្រាប់​ខែកញ្ញា ២០១៤ សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ខ្សែ​រថយន្តក្រុង​ចំនួន​៣​ខ្សែ​ឱ្យ​ដំណើរការ​សិន បន្ទាប់​ពី​រថយន្តក្រុង​ថ្មី​ចំនួន​៤០​គ្រឿង​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ទិញ និង​យក​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដល់​ភ្នំពេញ​ហើយ​នោះ ។

ដូច​អ្វី​ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ២០១៤ សាលា​រាជធានី​ភ្នំពេញ បាន​បើក​ឲ្យ​ដំណើរការ​ខ្សែ​រថយន្តក្រុង​ទី​១ ដឹក​អ្នកដំណើរ​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​៩ ឫស្សី​កែវ ដល់​បឹង​ឈូក​ផ្លូវជាតិ​លេខ​១ ជា​ផ្លូវការ​ហើយ ហើយ​អ្វី​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​សាលា​រាជធានី​ភ្នំពេញ​ថា ទោះ​ត្រូវ​ចំណាយ​ក្នុង​រូបភាព​ណា​ក៏​ដោយ ឬ​និយាយ​បាន​ថា ទោះ​ត្រូវ​ខាត​ឬ​ចំណេញ​យ៉ាងម៉េច​ក៏​ដោយ សាលា​រាជធានី​ភ្នំពេញ​មិន​ខ្វល់​ទេ​។ គោលបំណង​តែ​មួយ​គត់​គឺ​ធ្វើ​យ៉ាងណា​អនុវត្ត​ផែនការ​ខាងលើ​នេះ​ឲ្យ​បាន​សម្រេច ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៤ ដែល​មាន​បោះត្រា​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ រដ្ឋាករ​ស្វ័​យ​ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ តាម​បណ្តោយ​ខ្សែ​រត់ និង​កាលបរិច្ឆេទ​ដូច​ខាងក្រោម ៖

១-​ខ្សែរ​ត់ទី​១ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ កញ្ញា ២០១៤ ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ដោយ​ចេញដំណើរ​ពី​ចំណត គីឡូម៉ែត្រ​លេខ​៩ ឫស្សី​កែវ តាម​ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​ស្តា​ត​ចាស់ មហាវិថី​ព្រះ​មុនី​វង្ស ស្ពាន​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ រហូត​ដល់​ចំណត​បឹង​ឈូក រួច​ត្រឡប់​មក​វិញ ហើយ​ខ្សែ​ទី​១​នេះ មាន​ចំណត​៦៧​កន្លែង ។ ២-​ខ្សែ​ទី​២ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៧ កញ្ញា ២០១៤ ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ដោយ​ចេញដំណើរ​ពី​ចំណត​ផ្សារ​រាត្រី វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ពាន​ជ្រោយចង្វា រង្វង់​មូល​ស្តា​ស​ចាស់ ផ្លូវ​លេខ​៧០ ផ្លូវ​២៧៣ អង់​តែ​ន​ទួល​គោក មហាវិថី​គី​ម​អី​ុ​ល​ស៊ុ​ង មហាវិថី​ម៉ៅ​សេ​ទុង ភ្លើងស្តុប​បូកគោ មហាវិថី​ព្រះ​មុនី​វង្ស​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ រហូត​ដល់​រង្វង់​មូល​តា​ខ្មៅ រួច​ត្រឡប់​មក​វិញ ហើយ​ខ្សែ​នេះ​មាន​ចំណត​ចំនួន​៦៨​កន្លែង ។

៣-​ខ្សែ​ទី​៣ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ២០១៤ ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៨ និង​៣០​នាទី​យប់​ដូច​គ្នា ដោយ​ចេញដំណើរ​ពី​ចំណត​ផ្សារ​រាត្រី ផ្លូវ​លេខ​១០៦ វិ​ថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី មហាវិថី​កម្ពុជា​ក្រោម  ក្រោម​ស្ពាន​អាកាស​៧​មក​រា មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ចោម​ចៅ រួច​ត្រឡប់​មក​វិញ ដែល​ខ្សែ​ទី​៣​នេះ មាន​ចំណត​ចំនួន​៤៩​កន្លែង ។ ចុង​ក្រោយ​នៃ​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា ទទួល​បាន​សេចក្តីជូនដំណឹង​នេះ​សូម​សាធារណជន​មេ​តា្ត​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​ឲ្យ​បាន​ច្រើន​កុះករ តាម​រថយន្តក្រុង​របស់​លោក​អ្នក​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។   

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​រំលឹក​ឲ្យ​ដឹង​ថា កាលពី​ជំហាន​ទី​១ ដោយ​មាន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ពី​អង្គការ​JICA និង​ក្រុមហ៊ុន​ឯកជន សាលា​រាជធានី​ភ្នំពេញ​បើក​ឲ្យ​ដំណើរការ​ខ្សែ​រថយន្តក្រុង​រត់​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ពី​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វា​ដល់​ផ្សារ​ច្បារ​អំពៅ​ដែល​មាន​រថយន្ត​ចំនួន​១០​គ្រឿង ។ ជា​លទ្ធផល​រហូត​មក​ដល់​ពេល​នេះ យើង​មាន​អ្នកដំណើរ​ជិះ​មាន​ចន្លោះ​ចាប់ពី​៣​ទៅ​៤​ម៉ឺន​នាក់​ក្នុង​មួយ​ខែ ហើយ​អាច​នឹង​កើនឡើង​នៅ​ក្នុង​ខែ​ខាង​មុខ​នេះ ។ នៅ​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ម្ចាស់​ការ​ខ្លួនឯង ដែល​យើង​បាន​ទិញ​រថយន្ត​បាន​៤០​គ្រឿង​បូក​ទាំង​រថយន្ត​មាន​ស្រាប់​៣​គ្រឿង​ទៀត សរុប​៤៣​គ្រឿង​ហើយ ។ នៅ​ពេល​ខាង​មុខ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​បន្ថែម​ខ្សែ​រត់​ឲ្យ​បាន​ធំ​ជាង​មុន​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្សែង​ពុល​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។

ចំពោះ​ខ្សែ​រត់​ទាំង​៣​ខាងលើ​នេះ​យើង​ត្រូវ​មាន​រថយន្ត​៤៣​គ្រឿង​ទើប​អាច​គ្រប់គ្រាន់ ប៉ុន្តែ​យើង​ត្រូវ​មាន​ទីស្នាក់ការ និង​កន្លែង​ឈប់​ចត លាង និង​ជួសជុល​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​សិន​។ ចំពោះ​ពេលវេលា​នៃ​ការ​បម្រើសេវា​ដឹក​ជញ្ជូន​មាន​រយៈពេល​១៦​ម៉ោង​ក្នុង​១​ថ្ងៃ​ៗ​និង​មាន​តម្លៃ​សំបុត្រ​មួយ​១.៥០០​រៀល សម្រាប់​ម្នាក់​» ៕