ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រមឹក​ស្រា​វាយ​ប្រពន្ធ​ប៉ោង​មុខ​មាត់​ រួច​ដេក​ឱប​ព្រងើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ប្រមឹក​ស្រា​ម្នាក់​ជា​កម្មករ​សំណង់​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់​វាយ​ខ្នោះ​យក​ទៅ​ឱ្យ​ដេក​ក្នុង​ទ្រុង បន្ទាប់​ពី​បាន​វាយ​ប្រពន្ធ​ខ្លួនឯង​បណ្ដាល​ឱ្យ​ប៉ោង​មុខមាត់​ព្រោះតែ​ប្រឡែង​លេង​ជាមួយ ត្រូវ​ប្រពន្ធ​វាស​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ក៏​កើត​កំហឹង​វាយ​សង​ទៅ​លើ​ប្រពន្ធ​យ៉ាង​ចាស់ដៃ ប៉ោង​មុខ​ពោរ​មើល​លែង​ស្គាល់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ សីហា នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​ប្រមឹក​ស្រា​ម្នាក់​ជា​កម្មករ​សំណង់​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់​វាយ​ខ្នោះ​យក​ទៅ​ឱ្យ​ដេក​ក្នុង​ទ្រុង បន្ទាប់​ពី​បាន​វាយ​ប្រពន្ធ​ខ្លួនឯង​បណ្ដាល​ឱ្យ​ប៉ោង​មុខមាត់​ព្រោះតែ​ប្រឡែង​លេង​ជាមួយ ត្រូវ​ប្រពន្ធ​វាស​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ក៏​កើត​កំហឹង​វាយ​សង​ទៅ​លើ​ប្រពន្ធ​យ៉ាង​ចាស់ដៃ ប៉ោង​មុខ​ពោរ​មើល​លែង​ស្គាល់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ សីហា នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បុរស​ជា​ប្ដី​សាហាវព្រៃផ្សៃ​នេះ​ឈ្មោះ​ឈី ឆេ​ង អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ប្រពន្ធ​ឈ្មោះ​គឹ​ម វណ្ណៈ អាយុ​៣៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ក្រោយ​ពេល​ចាប់ខ្លួន ប្ដី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​និង​អ្នក​យក​ព័ត៌មាន​ថា គាត់​បាន​ទៅ​ផឹក​សី​ុ​ជាមួយ​មិត្តភក្ដិ​៤​ទៅ​៥​នាក់​នៅ​ម្ដុំ​ស្ថា​នី​ទូរទស្សន៍​អា​សី​ុ​អាគ្នេយ៍​តាំងពី​ម៉ោង​៥​ល្ងាច​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ទើប​ចប់ ហើយ​រូប​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ។ ពេល​មក​ដល់​ផ្ទះ​ក៏​ឃើញ​ប្រពន្ធ​ដេក​លង់លក់​នៅ​លើ​ពូក​ទៅ​ហើយ ។

ពេលនោះ​រូប​គាត់​ក៏​បាន​ចូល​ទៅ​ដេក​អោប​នឹង​ប្រឡែង​លេង​ជាមួយ តែ​ត្រូវ​ប្រពន្ធ​គាត់​ខឹង​ហើយ​បាន​និយាយ​ថា ធុញ​ណាស់ ស្អុយ​ស្រា​ណាស់ ល្មម​ដេក​ពួន​ហើយ ។ គាត់​រៀបរាប់​ថា ឮ​ប្រពន្ធ​និយាយ​ដូច្នោះ​រូប​គាត់​ក៏​កាន់តែ​ប្រឡែង​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​ប្រពន្ធ​ខឹង ក៏​បាន​វាយ​គាត់​មួយ​ដៃ​ចំ​កណ្ដាល​មុខ ធ្វើ​ឱ្យ​គាត់​កើតជា​កំហឹង​ក៏​បាន​វាយបក​វិញ​យ៉ាង​ចាស់ដៃ​ទើប​បណ្ដាល​ឱ្យ​បែក​មុខមាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ដែល​ជួល​បន្ទប់​ក្បែរ​នោះ ។ ពេល​វាយ​រួច​រូប​គាត់​ក៏​បាន​ចាក់​គ​ន្លឹ​ទ្វារ​បន្ទប់​រួច​ដេក​អោបប្រពន្ធ​លង់លក់​ទៅ ។ ចំណែក​អ្នក​រស់នៅ​ជិតខាង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បានឃើញ​បុរស​ជា​ប្តី​នោះ​ស្រវឹងស្រា​ជោកជាំ ហើយ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ស្រាប់តែ​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នាខ្លាំង​ៗ ឃើញ​ប្តី​នោះ​វាយ​ទាត់​ធាក់​ប្រពន្ធ​គ្មាន​ប្រណី​សោះ រួច​ក៏​បាន​ចាក់សោ​ទ្វារ​បន្ទប់​ស្ងាត់ឈឹង​ទៅ ។

ឃើញ​បែប​នេះ​ពួក​គាត់​ស្មាន​តែប្រពន្ធ​ត្រូវ​ប្តី​កំណាច​នោះ​វាយ​រហូត​ដល់​ស្លាប់​ទៅ​ហើយ ដែល​ម្នាក់​ៗ​ភ័យ​ណាស់​ទើប​ពួក​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ឱ្យ​ជួយ​អន្តរាគមន៍ ។ អ្នក​ជិតខាង​រៀបរាប់​ថា មិន​ទាន់​បាន​៥​នាទី​ផង ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​បាន​ទៅ​ដល់ ហើយ​ក៏​បាន​ឡើង​ទៅ​លើ​បន្ទប់​កើតហេតុ​ខាងលើ ឃើញ​ស្ងាត់ឈឹង​មែន ក៏​បាន​ធាក់ទម្លាយ​ទ្វារ​បន្ទប់ ស្រាប់តែ​ឃើញ​ប្តី​កំណាច​នោះ​ស្រវឹងស្រា​ជោកជាំ ហើយ​ដេក​អោបប្រពន្ធ​ដែល​ត្រូវ​ខ្លួន​វាយ​ប៉ោង​មុខ​នោះ​ធ្វើ​ព្រងើយ ។ ប៉ូលិស​បាន​ចូល​ទៅ​ទាញ​នឹង​ចាប់​សែង​ប្តី​ប្រមឹក​ដាប​រូប​នោះ​ចេញ​មក​ក្រៅ រួច​វាយ​ខ្នោះ​យក​ទៅ​ដាក់​ទ្រុង​នៅ​ប៉ុស្តិ៍​នគរបាល​ដោយប្រពន្ធ​បាន​ប្តឹង ឱ្យ​ប៉ូលិស​ចាប់​យកប្តី​ទៅ​អប់រំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ផង ពីព្រោះ​គាត់​ទ្រាំ​នឹង​ទ​ង្វើ​បែប​នេះ​លែង​បាន​ទៀត​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​មិន​អាច​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​បាន​ទេ ពីព្រោះ​គាត់​បាន​រង​របួសធ្ងន់​និង​ប៉ោង​មុខ បែក​រយះ​មាត់​អស់ហើយ ។ ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ក៏​បាន​ធ្វើការ​ពិនិត្យ​ឃើញ​ថា​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានកូន​ក្នុង​ពោះ​២​ខែ​ផង​ដែរ ៕