ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាក់.ក ស្លា.ប់មួយ​រំពេច​ ខណៈ​បើក​ម៉ូតូ​ទៅបុក​ពី​ក្រោយ​រថយន្ត​កុង​តឺន័រ​ចត​លើ​ផ្លូវ​ដោយ​គ្មាន​ដាក់​សញ្ញា​សម្គាល់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​នៅនឹង​កន្លែង​កើតហេតុ ខណៈ​​បើក​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​គូថ​រថយន្ត​កុង​តឺន័រ​ចត​ចោល​នៅ​លើ​ផ្លូវ​ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ពេញ​ទំហឹង កាល​ពីវេលាម៉ោង ១១​និង​៣០​នាទី យប់ ថ្ងៃ​ទី ១ កញ្ញា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អំពិល​ពីរ

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅនឹង​កន្លែង​កើតហេតុ ខណៈ​​បើក​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​គូថ​រថយន្ត​កុង​តឺន័រ​ចត​ចោល​នៅ​លើ​ផ្លូវ​ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ពេញ​ទំហឹង កាល​ពីវេលាម៉ោង ១១​និង​៣០​នាទី យប់ ថ្ងៃ​ទី ១ កញ្ញា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អំពិល​ពីរ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ ។

បុរស​​រង​គ្រោះ​ឈ្មោះ ហេង សុ​ភា ​ អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៣៣៥ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ទី​៦ ឃុំ​ជីមាន់ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់​ចាម ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​មូល​ដ្ឋាន​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក ពណ៌​ក្រ​ហម មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK- 0862 ដោយ​ធ្វើ​ដំណើរ​តែម្នាក់​ឯង​តាម ផ្លូវ​ជាតិ​លេខ​១ ក្នុង​ទិ​សដៅ​ពី​លិច​ មក​កើត ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 3A-1978 ដែល​ចត​នៅ​លើ​ផ្លូវ​ ក្នុង​ទិសដៅ​ស្រប​គ្នា ដោយ​ពុំ​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​​ ពេញ​ទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​ទៅ​លើ​ផ្លូវ បាក់​.ក បុរស​ជិះ​ម៉ូតូស្លាប់ ភ្លាម​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​តៃកុង​រថយន្ត​កុង​ន័រ​បាន​រត់​គេច​ខ្លួន​បាត់ស្រ​មោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថ​កិច្ច​បាន​ចុះមក​ពិនិត្យ​វាស់​វែង​កន្លែង​កើតហេតុ ​និង​ស្រាវ​ជ្រាវ​រង​ក្រុម​គ្រួសារ​សព​ឱ្យ​មក​ទទួល​យក​សព​បុរស​ខាង​លើ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ និង​រថយន្ត​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ច​រណ៍​​ផ្លូវ​គោក​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ដោះ​ស្រាយ​តាម​និតិ​វិធី​ច្បាប់ ។