ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥​ពន្លះ​ពីក្រោយ​ម៉ូតូ​ស៊ុយ​ស៊ូគី ហ្ស៊ូ​ហ្គុន​ពេញ​ទំហឹង​របួស​ធ្ងន់ពី​រ​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស-ស្រ្តី​​ ២​នាក់​បាន​រង​រ​បួស​​ធ្ងន់​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​បង្ក​ឡើង​រវាង​រម៉ូតូ​​ពីរ​គ្រឿប​បុក​គ្នា​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង​​​១០​ យប់​ថ្ងៃ​ទី ១ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ក្រ​សួង​មហា​ផ្ទៃ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស-ស្រ្តី​​ ២​នាក់​បាន​រង​រ​បួស​​ធ្ងន់​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​បង្ក​ឡើង​រវាង​រម៉ូតូ​​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង​​​១០​ យប់​ថ្ងៃ​ទី ១ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ក្រ​សួង​មហា​ផ្ទៃ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ ម៉ាក​ស៊ុយ​ស៊ូគី ហ្ស៊ូហ្គុន ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1J-8549  ​ មួយ​គ្រឿង​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្ថម​​ ក្នុង​ទិសដៅ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​កន្លែង​កើត​ហេតុ ( មុខ​ក្រ​សួង​មហាផ្ទៃ ) ស្រាប់​តែមាន​ម៉ូតូ​ហុង​ដា​ឌ្រីមសេ១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​មួយ​គ្រឿង បើ​ក​ដោយ​បុរស​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់​ ដោយ​ធ្វើ​ដំណើរ​ស្រប​​ទិស​គ្នា​​យ៉ាង​លឿន​​បាន​មក​បុក​ពី​ក្រោយ​ម៉ូតូ​​ស៊ុយ​ស៊ូគី ហ្ស៊ូហ្គុន​ ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​​ធ្ងន់​ទាំង​ពីរ​នាក់​ដោយ​ស្រ្តី​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូគី ហ្ស៊ូហ្គុន​ បាក់ជើង​ខាង​ឆ្វេង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថ​កិច្ច​បាន​ចុះ​មក​វាស់វែង​កន្លែង​កើត​ហេតុ​និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន រង​ចាំ​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ​តាម​និតិវិធី​ច្បាប់ ។