ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋរិះគ​ន់ក្រុមហ៊ុន​ភ្លើងអគ្គិសនី ​ឃុន វណ្ណៈ​ ថា​កុងទ័រ​ដើរលឿន​​និងខ្សែ​ភ្លើងធ្លាក់​រញ៉េរញ៉ៃ​នៅក្រុង​ប៉ៃលិន

9 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន​ ៖ ​ប្រជាពល​រដ្ឋនៅ​តាមភូមិ​នីមួយៗ​ ក្នុង​ក្រុង​ប៉ៃលិន​ បាន​រិះគន់​ក្រុមហ៊ុន​ភ្លើង​អគ្គិសនី​របស់​លោក ឃុន​ វណ្ណៈ ​ថា កុងទ័រ​ដើរ​​លឿន ពីមួយ​ខែ​ទៅមួយ​ខែភ្លើង​ឡើង​ខ្ពស់ ជា​ហេតុ​ធ្វើឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់ ​សម្រាប់​ជីវភាព​រស់​នៅប្រចាំ​ថ្ងៃយ៉ាង​ខ្លាំង ​។ ចំ​ណែក​ខ្សែភ្លើងវិ​ញ ធ្លាក់​រញ៉េ​រញ៉ៃ​នៅ​តាម​សង​ខាង​ផ្លូវ​

​ខេត្ត​ប៉ៃលិន​ ៖ ​ប្រជាពល​រដ្ឋនៅ​តាមភូមិ​នីមួយៗ​ ក្នុង​ក្រុង​ប៉ៃលិន​ បាន​រិះគន់​ក្រុមហ៊ុន​ភ្លើង​អគ្គិសនី​របស់​លោក ឃុន​ វណ្ណៈ ​ថា កុងទ័រ​ដើរ​​លឿន ពីមួយ​ខែ​ទៅមួយ​ខែភ្លើង​ឡើង​ខ្ពស់ ជា​ហេតុ​ធ្វើឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់ ​សម្រាប់​ជីវភាព​រស់​នៅប្រចាំ​ថ្ងៃយ៉ាង​ខ្លាំង ​។ ចំ​ណែក​ខ្សែភ្លើងវិ​ញ ធ្លាក់​រញ៉េ​រញ៉ៃ​នៅ​តាម​សង​ខាង​ផ្លូវ​សាធារ​ណៈ​ អាច​បណ្តាល​ឱ្យមាន​គ្រោះ ថ្នាក់​​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​នៅថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​ឡើយ ។​

ជា​ក់ស្តែង​នៅព្រឹក​ថ្ងៃទី​ ១ ខែកញ្ញា​ ២០១៤ នេះ​ នៅ​តាមផ្ទះ​​របស់ប្រជា​ពលរដ្ឋរ​ស់នៅក្នុង​ ​ភូមិ​​សួនអំ​​ពៅលិច សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​លេខ​កុងទ័រ​ភ្លើង​ក្នុងវិក័យ​បត្រមាន​កា​រកើន​ឡើ​ងខុស​​ពីធម្មតា ដោយ​ផ្ទះ​ខ្លះ កាល​ពីខែ​កក្កដា​ ប្រើ​អស់​​ត្រឹមតែ៣០​គីឡូវ៉ាត់​ លុះ​នៅខែសី​ហានេះ​ ពួក​គាត់​ប្រើប្រាស់​​ដូចខែមុន​ដែរ តែ​កុងទ័រ​ភ្លើង​ឡើង​ដល់​​ទៅជាង៦០​គីឡូវ៉ាត់​ឯណោះ​ ។

ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ៃលិន​បានរិះ​គន់ថា​ ក្រុម​ហ៊ុន​ភ្លើង​អគ្គិសនី ​​របស់លោក ​ឃុន ​វណ្ណៈ ដែលផ្គត់​ផ្គង់​សេវា​ប្រើ​ប្រាស់​ភ្លើង​ មាន​ភាព​មិន​​ប្រក្រតី ​ដោយ​កន្លង​មក ការ​ប្រើ​ប្រាស់​ភ្លើង​អគ្គិសនី​របស់​ពួក​​គាត់ក្នុង១ខែ​ៗ បរិមាណ​ប្រើ​ប្រាស់​សម្ភារ​ ក្នុងផ្ទះ​បាយ​ដូចជា​ ទូរទ​ស្សន៍ ​កុំព្យូទ័រ​ អំពូល​ភ្លើង មិន​មាន​ការ​ប្រែ​ប្រួល​ទេ ​។ ​ប៉ុន្តែពេល​​ដាច់ខែ ស្រាប់​តែក្រដាស​​វិក័យបត្រ ដែល​ចេញ​ដោយ​ក្រុម​ហ៊ុន​អគ្គិសនី​ខាង​លើ លេខ​កុងទ័រ​ខុស​ពីធម្មតា​ រហូត​ដល់​ខែខ្លះ​ឡើង​លើស​ពាក់​កណ្តាល​ ហើយ​ខែខ្លះ​​ទៀតឡើង​គុណ​​ទ្វេរដង រហូត​ដល់​ធ្វើ​ឱ្យពួក​គាត់​ស្ទើរ​​តែឈប់ប្រើប្រាស់​ភ្លើងនេះ​ តែ​ដោយ​សារ​មាន​ក្រុម​ហ៊ុន​តែមួយ​ គ្មាន​ជម្រើស​ទេ ។ ចំណែក​អ្នក​ខ្លះទៀត​ និយាយ​ថា កុងទ័​រដើរ​លឿន​ប្រហែល​ជា ដោយ​សារក្រុម​ហ៊ុន​ជាអ្នក​កែច្នៃ​កុង​ទ័រ ឬអ្នក​ដើរ​កត់​លេខ​កុងទ័រ​ខុសតួ​លេខ​ ។ ​ម្យ៉ាងវិញ​ទៀត ខ្សែភ្លើង​នៅតាម​ដងផ្លូវ​សាធារ​ណៈបាន​ធ្លាក់​ចុះក្រោម​ពីបង្គោល​យ៉ាងរ​ញ៉េរញ៉ៃ​ជាច្រើន​កន្លែង​ ដែល​ធ្វើឱ្យពួក​គាត់មាន​ការព្រួ យ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​បងប្អូន​ប្រជា​ពល​​រដ្ឋ ។

ចំណែក​ខាង​ក្រុមហ៊ុន​ ឃុន ​វណ្ណៈ ​បានឱ្យ​ដឹងកាល​ពីរសៀល​ថ្ងៃទី​១ ខែកញ្ញា ​នេះ​ថា ក្រុម​ហ៊ុន​អគ្គិសនី​កំពុង​រៀប​ចំបណ្តាញ​អគ្គិសនី ​ជាបណ្តើ​ៗ ហើយ​ក្រុម​ហ៊ុន​បន្តដាក់​បង្គោល​ភ្លើង​ជារៀង​រាល់​ថ្ងៃឱ្យ​បាន​ត្រឹម​ត្រូវតាម​ស្តង់​ដា ដែល​មន្ទីររ៉ែ​ និង​ថាមពល​ខេត្ត​​ណែនាំកន្លង​មក ​។ ​ប្រភពប​ន្តទៀត​ថា គីឡូ​​ភ្លើងដើរ​លឿន​​ខុសពីធម្ម​តា ដោយ​​សារតែការ​ដាច់​ភ្លើង​ ហើយ​ការ​ដាច់​ភ្លើង​នេះ​ខាងក្រុម​ហ៊ុន​មិន​ទទួល​ខុស​ត្រូវនោះ​ទេ ព្រោះ​ទិញ​ភ្លើង​បន្ត​មកពី​ប្រទេស​ថៃដែរ ​បើខា​ងគេដាច់​ភ្លើង ខាង​យើង​ក៏ដាច់​ផង​ដែរ ហើយ​កុងទ័រ​ភ្លើង​ដើរ​លឿន​បណ្តាល​មកពី​ភ្លើង​ដាច់​ញឹ​កញាប់ ​ស្រប​ពេល​​ដែលប្រជាពល​រដ្ឋមិន​​បានបិទកុង​​តាក់ លុះ​ពេល​ភ្លើង​បុកម​កវិញ បណ្តាល​ឱ្យ​កុង​ទ័រឡើ​ងគីឡូ ​។ ​ម្យ៉ាងវិញ​ទៀត​ ពេលភ្លើង​ដាច់ យើង​​មិនបិទកុង​តាក់ អាច​បណ្តាល​ឱ្យខូច​ខាត​សម្ភារ​ប្រើ​ប្រាស់​​នៅក្នុងផ្ទះមួយ​ចំនួន​ផងដែរ ។