ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុង​តឺន័រ​បើក​​កៀរដៃ​ចង្កូត​ម៉ូតូ​ដួល​​បោក​ទៅ​លើ​ផ្លូវ ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ យុវជន​ម្នាក់​បាន​បាក់​.ក និង បែក​ក្បាល​ស្លា.ប់​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​បើក​មក​កៀរ​ដៃ​ចង្កូត​ម៉ូតូ​​ដួល​បោក​ទៅ​លើ​ថ្នល់ កាល​ពី​វេលា​ម៉ោង​៨​ និង​១០​នាទី​ យប់ ថ្ងៃ​ទី ១ កញ្ញា ២០១៤ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ​នៅ​ចំណុច​ទល់មុខ​វត្ត​វាល​ស្បូវ​ ស្ថិត​

រាជ​ធានី​ភ្នំ​ពេញ ​៖ យុវជន​ម្នាក់​បាន​បាក់​.ក និង បែក​ក្បាល​ស្លាប់​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​បើក​មក​កៀរ​ដៃ​ចង្កូត​ម៉ូតូ​​ដួល​បោក​ទៅ​លើ​ថ្នល់ កាល​ពី​វេលា​ម៉ោង​៨​ និង​១០​នាទី​ យប់ ថ្ងៃ​ទី ១ កញ្ញា ២០១៤ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ​នៅ​ចំណុច​ទល់មុខ​វត្ត​វាល​ស្បូវ​ ស្ថិត​នៅ​ក្នុង​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

យុវជន​រង​គ្រោះ​ឈ្មោះ អាត ​អាយុ​២០​ឆ្នាំ ជា​កម្មករ​ ​នៅ​ស្តង់​ទិញ​លក់​អេត​ចាយ ហើយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​អាចម៍​​កុក ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

បើតាម​ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរេ​ ពណ៌​ក្រហម មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1Q-5774 តែម្នាក់​ឯង​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈមក​ដល់​ចំណុច​កើតហេតុ (ទល់មុខ​វត្ត​វាល​ស្បូវ ) ក៏ត្រូវ​រថយន្ត​កុង​តឺន័រ​ មួយ​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​ម៉ូតូ​ជន​រង​គ្រោះ បាន​បើក​មក​កៀរ​ដៃចង្កូត​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ម៉ូតូ​យុវជន​រង​គ្រោះ​ដួល​ទៅ​ខាង​ស្តាំ​ផ្លួវ យុវជន​រង​គ្រោះ​បាក់​.ក បែក​​ក្បាល​ស្លាប់​មួយ​រំពេច នៅ​កន្លែង​កើតហេតុ ។ ដោយ​សារ​នៅ​កន្លែង​កើត​ហេតុ​មាន​សភាព​ស្ងាត់​ តៃ​កុង​រថយន្ត​កុង​តឺន័រ​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់​ស្រ​មោល​តែម្តង ។