ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​​ជួញដូរ​​គ្រឿង​ញៀន​៩នាក់​​និងថ្នាំញៀន​​​ម៉ាទឹកកក​៤៣ថង់​​តូច

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​៩នាក់​ត្រូវ​បាន​​កងរាជ​អាវុធ ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​​បង្ក្រាបឃាត់​​ខ្លួនដើម្បី​​ចាត់ការតាម​ផ្លូវ​ច្បាប់​ ជាប់​ចោទ​ពីបទ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿ​ងញៀន​ខុស​ច្បាប់ និង​រួម​ទាំង​វត្ថុតាង​​មួយចំនួន​ផង​​ដែរ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​៩នាក់​ត្រូវ​បាន​​កងរាជ​អាវុធ ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​​បង្ក្រាបឃាត់​​ខ្លួនដើម្បី​​ចាត់ការតាម​ផ្លូវ​ច្បាប់​ ជាប់​ចោទ​ពីបទ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿ​ងញៀន​ខុស​ច្បាប់ និង​រួម​ទាំង​វត្ថុតាង​​មួយចំនួន​ផង​​ដែរ ។

ជន​សង្ស័យ​ទាំង៩​នាក់​ដែល​កម្លាំង ​ កងរា​ជអាវុធ​ហត្ថចុះ​ប្រតិ​បត្ដិ​ការ​បង្ក្រាប ឃាត់​ខ្លួន​តាម​បទ​បញ្ជា​របស់​លោ​កឧត្ដម​សេនីយ៍​ត្រី ឱ បូរិន្ទ ​មេប​ញ្ជាការ​កង​រាជអា​វុធហត្ថ​ខេត្ដ​បន្ទាយ​មាន​ជ័យ និង​ដឹក​នាំ​ដោយ​លោក​អនុ​សេ​នី​យ៍ឯក ​ជា ​ដា​ មេបញ្ជា​ការ​​ កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត កាល​ពីថ្ងៃ​ទី៣០ ​សីហា​ ២០១៤​នៅ ចំណុច​ម្ដុំ​ផ្ទះ​សំ​ណាក់​ហង្សមាស​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​បាលិលេយ្យ២​ សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ខេត្ដ​បន្ទាយ​មាន​ជ័យ ​។

លោក ជា ដា ​មេបញ្ជា​ការកង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្រាប់​​ឱ្យដឹងថា ការចុះ​បង្ក្រាប​ចាប់​ឃាត់​ខ្លួន​ជន​ សង្ស័យ​គ្រឿង​ញៀន​ខាង​លើ ​សមត្ថ​កិច្ច​តាម​ដាន​ស្រាវ​​ជ្រាវប្រើ​ប្រាស់​វិធាន​ការ​​ជំនាញ ដោយ​មុន​ដំបូង​ឃាត់​ខ្លួន​​ជន សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​​ម្នាក់ ឈ្មោះ ​សុខ ចិន ​ហៅឆៃ ​ភេទ​ប្រុស​ អាយុ៣៣​ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​ឌុប ​បច្ចុប្បន្នរស់​នៅភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល​​ ក្រុងប៉ោយ​ប៉ែត ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រ​​ព្រឹត្ដ បទ​ល្មើស​គ្រឿង​ញៀន​ជាក់​ស្ដែង​ ។

ក្រោយ​ពីសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួនជន​សង្ស័យ​ រូបនេះ​រួចមក​ក៏បន្ដ​​ទៅចាប់ឃាត់​ខ្លួន ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​៨នាក់​ បន្ថែម​ទៀត​ដែល​បាន​មកទំនាក់​ទំនង​តាម​ទូរស័ព្ទ ​ហើយ​ទិញ​ថ្នាំញៀន​​ពីជនសង្ស័យ ឈ្មោះ ​ សុខ​ ចិន ​ហៅឆៃ​ ។ ​ជាមួយ​នឹងការ​បង្ក្រាប​​ចាប់ឃាត់​ខ្លួនជន​សង្ស័យ​ទាំង​៩នាក់ សមត្ថ​កិច្ច​បាន​ឆែក​ឆេររ​កឃើញ ​និងដក​ហូត​បាន​គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេ តាមីន​(ម៉ាទឹក​កក​ចំនួន​៤៣​ថង់​តូច​ស្មើ​នឹង​១២,​១៥​ក្រាម) ​ទូរស័ព្ទដៃ​១២គ្រឿង​ , ​រថយន្ដ១​គ្រឿង​ ម៉ូតូ​៣គ្រឿង​ និង​ថង់ សម្រាប់​ច្រក​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​បន្ទាប់​មកជន​សង្ស័យ​​ត្រូវបានសមត្ថកិ​ច្ចថា​ខ្លួនពិត​ជាបាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ពិ​តប្រាក​ដមែន ត្រូវ​បាន​កម្លាំង​ប៉េអឹម​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលា​ការ​នៅព្រឹក​ថ្ងៃទី​១ ​កញ្ញានេះ ដើម្បី​ចាត់​ការតាម​ច្បាប់​តែម្តង ។