ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​បន្ទាប់ពីធ្វើ​សកម្ម​ភាព​​ឆក់កាបូប​ពី​និស្សិត​ស្រី​ម្នាក់​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចណោម​២​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូទី២ សហការ​ជា​មួយ​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ៣ ចាប់​ឃាត់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង ៥ និង​១០​នាទី​ ថ្ងៃទី ១ កញ្ញា ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ ១២២ ក្បែរ​ផ្សារ​សាម​គ្គី ស្ថិត​ក្នុង​សង្កាត់​ផ្សារដេប៉ូ៣ ខណ្ឌ​ទួល​

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូទី២ សហការ​ជា​មួយ​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ៣ ចាប់​ឃាត់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង ៥ និង​១០​នាទី​ ថ្ងៃទី ១ កញ្ញា ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ ១២២ ក្បែរ​ផ្សារ​សាម​គ្គី ស្ថិត​ក្នុង​សង្កាត់​ផ្សារដេប៉ូ៣ ខណ្ឌ​ទួល​គោក បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​និស្សិត​ស្រី​ម្នាក់​​តាម​ផ្លូវ​កម្ពុជា​ក្រោម ​ ។

ជន​សង្ស័យ​មាន​ឈ្មោះ ងួន វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ​៨៣៥ ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​ឬស្សី​កែវ ខណ្ឌ​ឬស្សី​កែវ ​ចំណែក​ជន​រង​គ្រោះ​មាន​ឈ្មោះ ហុង ម៉ាលី​នី​ន ភេទ​ស្រី ជានិស្សិត​ផ្នែក​ភាសារ​អង់​គ្លេស នៅ​សកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត  រស់នៅ​ផ្ទះ​លេស ២១E ផ្លូវ​៣៧១ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ និស្សិត​ស្រី​រង​គ្រោះ​បាន​ចេញ​ពី​រៀន​នៅ​សកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត ដោយ​រួម​ដំណើរ​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត តាម​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ​សសៀ​រ​​ៗ​ បញ្រ្ចាសផ្លូវទិសដៅ​ចរាចរណ៍​ ព្រោះ​​​ដឹង​ថា​មាន​ជន​សង្ស័យ​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ ខណៈ​​មក​ដល់​មុខ​ផ្ទះ​លេខ 720E0 ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ២ ជន​សង្ស័យ​ក៏​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​រង​គ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​ពី​ក្រោយ​មិត្ត​ភក្តិ បាន​សម្រេច រួច​បើក​ម៉ូតូ​គេច​ខ្លួន ។ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ជន​សង្ស័យ​ពី​ក្រោយ​​ជាប់ និង​បែក​ស្រែក​ថា​ចោរ​ៗ ពេល​នោះ​សមត្ថ​កិច្ច​ក៏បាន​ចេញ​អន្ត​រា​គមន៍​ជួយ​ដេញ​តាម​ចាប់​ក្រុម​ជន​សង្ស័យ ប្រ​ផាប់​ពភីង​រហូត​មកដល់​ផ្លូវ​លេខ ១២២ ក្បែរ​ផ្សារ​សាមគ្គី ក្រុម​ជន​សង្ស័យ​ក៏បាន​ផ្តួល​ម៉ូតូ​រួច​រត់​គេច​ខ្លួន​ចូល​ផ្សារ​សាមគ្គី ក៏ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​២​នាក់ ។

ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ថ​កិច្ច​បាន​ដក​ហូត​ម៉ូតូ​របស់​ជន​សង្ស័យ​ជិះ​ធ្វើ​សកម្ម​ភាព​មួយ​គ្រឿង​ម៉ាកKYMCO​ពាក់​ស្លាក​​លេខ​ភ្នំ​ពេញ​ 1CD-3748 និង​ដក​ហូត​កាបូប​នារីរង​គ្រោះ​មក​វិញ​ដោយ​សមត្ថ​កិច្ច​ឆែក​ឃើញ​មាន​ទូ​រស័ព្ទ​ចំនួន​ពីរ​គ្រឿង គឺ​ម៉ាក​ Iphone5​ មួយ​គ្រឿង និង​ម៉ាក​ NOKIA​ មួយ​គ្រឿង ​​លុយ​ដុល្លារ​ចំនួន​៣០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​១មឺុន​រៀល ប្រគល់​ជូន​ម្ចាស់​កាបូប​វិញ ។​