ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នករត់​ម៉ូតូរ៉ឺម៉ក​មកពីស​មាគមចំនួន២​ លើក​គ្នា​មក​​តវ៉ាប្រ​ឆាំង​គ្នា​ដណ្តើ​ម​កន្លែង​គ្នា​រ​ក​ស៊ី

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​​ជាង​៥០០​នាក់​រួម​និង​ម៉ូតូ​រ៉ឺម៉ក​​ជាង​៥០០​គ្រឿង​ដែរ​នោះ​មក​ពី​សមាគម​ចំនួន​ពីរគឺ​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ និង​សមាគម​ប្រជាធិ​បតេយ្យ​ឯក​រាជ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​លើ​កគ្នាមក​​​ធ្វើការប្រឆាំង​គ្នា​ដណ្តើម​យក​ទីតាំង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល ភ្នំពេញ​ធ្វើ​ជា​កន្លែង​ដឹក​ម៉ូយ​របស់​

រាជ​ធានី​ភ្នំ​ពេញ  ៖ ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​​ជាង​៥០០​នាក់​រួម​និង​ម៉ូតូ​រ៉ឺម៉ក​​ជាង​៥០០​គ្រឿង​ដែរ​នោះ​មក​ពី​សមាគម​ចំនួន​ពីរគឺ​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ និង​សមាគម​ប្រជាធិ​បតេយ្យ​ឯក​រាជ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​លើ​កគ្នាមក​​​ធ្វើការប្រឆាំង​គ្នា​ដណ្តើម​យក​ទីតាំង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល ភ្នំពេញ​ធ្វើ​ជា​កន្លែង​ដឹក​ម៉ូយ​របស់​ពួក​គេនិ​មួយៗ ។  បាតុភាព​លើក​គ្នាមក​ធ្វើកា​រតវ៉ា​​នេះ​បាន​ធ្វើទៅ​កាល​ពី​ព្រឹក​ថ្ងៃទី​១ ​ខែកញ្ញា នៅ​ខាង​មុខ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល ភ្នំពេ​ញ ​តាម​បណ្តោយ​ផ្លូវព្រះ​សុធារស​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការ​មន​។

 

ក្នុង​ការ​លើក​គ្នា​មក​ធ្វើការ​តវ៉ា​ប្រឆាំង​គ្នា​រវាង​សមាគមន៍​អ្នក​រត់ម៉ូតូរ៉ឺម៉ក​ទាំង​ពីរ​នេះ​គឺ​ជា​បាតុភាព​ដ៏​អាក្រក់​មួយ​ដែល​បាន​កើតឡើង​ដោយ​សារ​តែការ​ប្រឆាំង​គ្នាក្នុង​ការរក​ស៊ីដឹក​ម៉ូយ​របស់​ពួកគេ ។ តាម​សម្តី​របស់​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​ មកពី​សមាគមន៍​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ទទួល​សិទ្ធ​ក្នុង​ការ​ដឹក​ភ្ញៀវ​នៅខាង​ក្នុងបរិវេណផ្សា​រដោយ​មាន​ការបង់​ប្រាក់​ចំណត​ដល់ភាគី​ខាង​ផ្សារ​ផងដែរ​ទើប​បាន ។ តាម​ប្រភព​ដដែល​បាន​​​បន្តទៀ​​តថា នៅ​ពេល​ដែល​បាន​ឃើញ​ពួក​គាត់​មាន​សិទ្ធិ​ក្នុង​ការចូល​ទៅដឹក​ភ្ញៀវ​ឬចេញ​ពីផ្សារ​ក៏ត្រូវ​មាន​ការ​ប្រឆាំង​តវ៉ាពី​ក្រុម​អ្នក​រត់​ម៉ូតូរ៉ឺម៉ក​​មក​ពី​សមាគមន៍​ប្រជាធិប​តេយ្យ​ឯក​រាជ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ចំណត​នៅខាង​ក្រៅ​បរិវេណ​ផ្សារ ព្រម​ទាំង​ព្រមាន​ថា​ប្រសិន​បើ​បន្តកា​រដឹក​ភ្ញៀវ​ចេញ​មក​ពី​ក្នុង​ផ្សារ​ពួក​គេ​នឹងវាយ​ជាមិន​ខាន ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​