ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងសមត្ថកិ​ច្ចកងរាជ​អាវុធខេត្តចុះ​បង្រ្កាបបទ​ល្មើសនេ​សាទ

9 ឆ្នាំ មុន

​ខេត្ត​សៀមរា​ប ៖​ ដើមី្ប​អនុវត្ត​​ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​នូវ​បទ​បញ្ជា​លេខ​០១បប​ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​ ដោ​យកា​រយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាប្រ​ចំាពី​​​​លោក ឃឹម​ ប៊ុនសុង​ អភិបាល​នៃគណៈ​អភិបាល​​ខេត្ត​ និង​ជា​ប្រ​ធាន​គណៈ​​បញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត ​និង លោក​ឧត្តមសេនីយ៍​ត្រី ម៉ន​ សា​ម៉ុន មេបញ្ជា​ការ​កង​រាជ​អាវុធ​

​ខេត្ត​សៀមរា​ប ៖​ ដើមី្ប​អនុវត្ត​​ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​នូវ​បទ​បញ្ជា​លេខ​០១បប​ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​ ដោ​យកា​រយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាប្រ​ចំាពី​​​​លោក ឃឹម​ ប៊ុនសុង​ អភិបាល​នៃគណៈ​អភិបាល​​ខេត្ត​ និង​ជា​ប្រ​ធាន​គណៈ​​បញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត ​និង លោក​ឧត្តមសេនីយ៍​ត្រី ម៉ន​ សា​ម៉ុន មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​ផង​នោះ ​នៅពេល​រាត្រី​ថ្ងៃ​ ​​ទី៣១ ខែសីហា ឆ្នាំ២០១៤​មិ្សលមិញ​នេះ ក្រោម​ការ​សម្រប​សម្រួល​ដឹកនាំ​​ដោយលោក ​សំរឹទ្ធ សុខុន​ ព្រះ​រាជអាជ្ញា​រងសាលា​ដំបូង​ខេត្ត​សៀមរាប​ លោកវ​រសេនីយ៍​ឯក​​ ស្រី យូរ៉ា មេ​បញ្ជាការ​រងនៃ​ទីបញ្ជា​​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​ និង​ជាប្រធាន​មន្ទីរស្រាវ​ជ្រាវ​និងយុត្តិធម៌ បាន​​បញ្ជាដឹ​កនាំកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត ​សហការ​ជាមួយ កម្លាំង​ខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀម​រាប​ចុះ​ធ្វើប្រតិបត្តិ​ការប​ង្រ្កាបបទ​ល្មើសនេ​សាទ នៅរ​ដូវបិទ​នេសាទ ​ក្រោម​ស្បៃ​រាត្រី នៅ​លើផ្ទៃ​ជលសា​​បឹងទន្លេសា​ប ក្នុងភូមិ​សាស្ត្រ ​ចំណុច​ខ្វែកច​ក ភូមិស្ទឹង​ជ្រៅ​ឃុំអន្លង់​សំណ​ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប ក្នុង​នោះ​ដោយ​បាន​ប្រើ​ប្រាស់​នូវមធ្យោបា​យជា​កាណូត​ចំនួន​៣ គ្រឿង ​និងកម្លាំង​២១នាក់​។

ក្នុង​សកម្មភាព​ការចុះ​បង្រ្កាប​បទល្មើស​នេសាទ​នេះ ​កម្លាំង​សមត្ថកិច្ច​​កងរាជអាវុធហត្ថ​យើង​បាន​ធ្វើការ​​បង្រ្កាប​ នូវ​ឧបករណ៍​ឆ្នុក ដែល​ប្រជា​នេសាទ​បាន​ប្រើប្រាស់​នូវអំពូល​ភ្លើងពណ៌​​ដើមី្បទាក់ទាញត្រី​គ្រប់​ប្រភេទ ទាំង​តូច​ទាំងធំ​ ហើយ​ដែល​ជាឧបករណ៍​ត្រូវរដ្ឋ​បាន​ហាម​ឃាត់​ ដែលធ្វើឲ្យភ្លឺ​ពេញផ្ទៃ​ទឹកបឹង​ទន្លេសាប ប្រៀប​បាន​ជាទី​ក្រុង​ទៅ​​​ហើយ នៅចំណុច​ខ្វែក​ចកនេះ​។  នៅក្នុងរា​ត្រីថ្ងៃទី៣១​ ខែសីហា នោះ​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ធ្វើកា​រ បំផ្លាញ​នូវឧបករណ៍​ ឆ្នុក ចំនួន ​៣០កន្លែងនឹ​ង ដកហូត​បាននូវ​អាគុយ​ចំនួន ៣០​គ្រឿង​ អំពូល​ម៉ែត្រ​ភ្លើង ​ពណ៌​ ចំនួន​៣០​ដើម ​កាណូត ​សម្បក​កាវ​សម្រាប់​ធ្វើសកម្មភា​ពបទ​ល្មើស ​ចំនួន​៦គ្រឿង មាន​ម៉ា​ស៊ី​ន​​៥​គ្រឿង​ ​និង​សំបក​ ទូកគ្មាន​ម៉ាស៊ីន១​គ្រឿងម៉ាស៊ីន​កាណូត​គ្មានទូក ​៣គ្រឿងហើយ​ប្រមូល​បាន​សាច់​ស្នុក ​៤​មាត់​ព្រមទាំង​បានចាប់ខ្លួន​ជនល្មើស​កំពុងធ្វើ​សកម្មភាព​ជាក់ស្តែង​បានចំនួន​​៣នាក់ ភេទប្រុស​ ជាជនជា​តិខ្មែរ ។

លុះ​នៅព្រឹកថ្ងៃទី ​​១ខែកញ្ញា ឆ្នាំ២០១៤​នោះដែរ​កម្លាំង​សមត្ថ​កិច្ចកង​រាជអាវុ​ធហត្ថ​ខេត្ត​ក៏បាន​នាំយក​ជន​ល្មើ​ស​ទាំង​៣នាក់ និង​ឧបករណ៍​ សម្ភារ​ ​ដែលជាវត្ថុតាង ​មានកាណូត​ សាច់ឆ្នុក​អាគុយ អំពូល​ភ្លើង​ទៅ​ប្រគល់​ជូន​ដល់​កម្លាំង​សមត្ថ​កិច្ច​ផ្នែក​រដ្ឋបាល​ជលផល​ដំដែក​ ស្ថិត​នៅកំពង់​ឃ្លាំង ​ មាន​នីតិវិធី​បន្ត ដើមី្ប​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្ត​សៀមរាប​ ចាត់​ការបន្ត​ទៅតាម​នីតិវិធី​ច្បាប់​។