ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​ចម្រូង​ចម្រាស​​បាន​បញ្ចប់​​គណៈកម្មការ​​កាត់ក្តី​ឱ្យ​គូ ​សៀវ សំណាង ​និង​សំណាង​ ឌី​ណា​ ស្មើ​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​អប្សរា បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១ កញ្ញា ដើម្បី​បញ្ចប់​នូវ​ភាព​មន្ទិល​ដែល​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ សីហា​កន្លង​មកនេះ លើ​លទ្ធផល​ការ​ប្រកួត​រវាង​កីឡាករ​សៀវ សំណាង មក​ពី​ក្លិប​វី​អាយ​ភី ចំការមន និង​សំណាង ឌី​ណា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​អប្សរា បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១ កញ្ញា ដើម្បី​បញ្ចប់​នូវ​ភាព​មន្ទិល​ដែល​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ សីហា​កន្លង​មកនេះ លើ​លទ្ធផល​ការ​ប្រកួត​រវាង​កីឡាករ​សៀវ សំណាង មក​ពី​ក្លិប​វី​អាយ​ភី ចំការមន និង​សំណាង ឌី​ណា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

ប្រតិកម្ម​ពី​សំណាក់​ទស្សនិកជន​នា​ពេល​នោះ បាន​កើតឡើង​ដោយសារ​តែ​ការ​កាត់ក្តី​របស់​ចៅក្រម​ដាក់​ពិន្ទុ ដែល​ឱ្យ​សៀវ សំណាង ឈ្នះ​ពិន្ទុ​សំណាង ឌី​ណា ខណៈ​ការ​ប្រកួត​របស់​គូ​នេះ​ត្រូវ​គេ​មើលឃើញ​ថា សំណាង ឌី​ណា វាយ​ចូល​មុខ សៀវ សំណាង ច្រើន ។ គេ​នៅ​ចាំ​បាន​ថា ក្នុង​ចំណោម​ចៅក្រម​ទាំង​៥​រូប​នោះ​មាន​ចៅក្រម​ចំនួន​៤​រូប​បាន​ផ្តល់​ពិន្ទុ​ឱ្យ សៀវ សំណាង ជា​អ្នក​ឈ្នះ និង​មាន​តែ​ចៅក្រម​មួយ​រូប​បុ​៉​ណ្ណោះ​ដែល​បាន​ផ្តល់​ពិន្ទុ​ឱ្យ សំណាង ឌី​ណា ឈ្នះ ។ ចំពោះ​ចៅក្រម​ទាំង​៤​រូប​ដែល​ដាក់​ពិន្ទុ​ឱ្យ សៀវ សំណាង ឈ្នះ​នោះ​មាន​លោក​នួន បូ​រ៉ា លោក​ម៉ែ​ន យូ​ហាក់ លោក​ជ័យ កុសល និង​លោក​មាស យ៉ា​ម ។ ចំណែក​ចៅក្រម​ដែល​បាន​ផ្តល់​ពិន្ទុ​ឱ្យ សំណាង ឌី​ណា ឈ្នះ​នោះ គឺ​លោក​ហួត សេង​ទ្រី រីឯ​អាជ្ញាកណ្តាល គឺ​លោក​ងួ​ន និ​ត ចំណែក​ប្រធាន​គណៈកម្មការ​តុ​វិញ​នោះ គឺ​លោក​ឈិ​ត សា​រឹម ។

លោក​យុទ្ធ ភូ​ថង ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​អប្សរា ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​រក​ដំណោះស្រាយ​នា​ឱកាស​នោះ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចោទប្រកាន់​ថា អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ឡើយ ។ បើ​តាម​ការ​ពិនិត្យ​មើល​តាម​រយៈ​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នោះ គូ​នេះ​ប្រកួត​មាន​ភាព​ប្រដំប្រសង​គ្នា បុ​៉​ន្តែ​បង្គោល​ខៀវ សំណាង ឌី​ណា មាន​ប្រៀប​ជាង​បន្តិច គឺ​បាន​វាយ​ចំ​គោលដៅ​ច្រើន​ជាង​នៅ​ក្នុង​ទឹក​ទី​៣ និង​ទឹក​ទី​៤ ។ ចំណែក សៀវ សំណាង វាយ​ចេញ​បាន​ល្អ​នៅ​ដើម​ទឹក​ទី​១ និង​ទឹក​ទី​៥ បុ​៉​ណ្ណោះ តែ​ទោះជា​យ៉ាងណា លោក​មិន​បន្ទោស​ទៅ​លើ​ចៅក្រម​ណា​ម្នាក់​ទេ គ្រាន់តែ​លោក​សំណូមពរ​ដល់​គណៈកម្មការ​បច្ចេកទេស​ទាំងអស់​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ថែម​ទៀត ។ ជា​ពិសេស រាល់​ការ​ដាក់​ពិន្ទុ​ត្រូវ​មាន​ភាព​សុក្រឹត​បន្តិច ព្រោះថា​បច្ចុប្បន្ន​ទស្សនិកជន​គេ​ពូកែ​មើល​ខ្លាំង​ណាស់ យុត្តិធម៌​ឬ​មិន​យុត្តិធម៌ គេ​អាច​ដឹង​បាន ។

លោក​មុ​ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ឯកភាព​គ្នា​ជា​រួម​ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ និង​លោក​ស៊ា​ន វិសុទ្ធ ជា​អគ្គនាយក​ស្ថានីយទូរទស្សន៍​អប្សរា​ផង​ដែរ​នោះ សម្រេច​ឱ្យ​គូ​នេះ​ស្មើ​ពិន្ទុ​គ្នា ។ ម្យ៉ាងវិញទៀត អង្គប្រជុំ​ក៏​បាន​តម្រូវ​ឱ្យ​ពួក​គេ​ទាំង​ពីរ​ជួប​ប្រកួត​គ្នា​ម្តងទៀត​នៅ​ខែ​ក្រោយ​ផង​ដែរ ។ គួរ​រំលឹក​ថា កាលនោះ​នៅ​ពេល​ដែល​អាជ្ញាកណ្តាល​លើកដៃ​ឱ្យ សៀវ សំណាង ជា​អ្នក​ឈ្នះ​នោះ ទស្សនិកជន​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ជំទាស់​ភ្លាម​ៗ​តែ​ម្តង បុ​៉​ន្តែ​ក្រោយ​ពី​តំណាង​ស្ថានីយទូរទស្សន៍​អប្សរា​សន្យា​ថា រក​ភាព​យុត្តិធម៌​ឱ្យ​នោះ​ពួក​គាត់​មានការ​សាទរ​យ៉ាង​ខ្លាំង ហើយ​ភាព​យុត្តិធម៌​នោះ ក៏​បាន​រក​ឃើញ​នៅ​ពេល​នេះ​ផង​ដែរ​៕