ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​បន្លែ​លើ​សួនច្បារ​ផ្ទុះ​ការ​តវ៉ា​ជា​លើក​ទី​ពីរ​នៅ​​មុខ​សាលាខេត្ត​ទាមទារ​លក់ដូរ​លើ​ទីតាំង​ចាស់

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១​ កញ្ញា​ ២០១៤​នេះ ក្រុម​អាជីវករផ្សារ​បន្លែ​លើ​​សួនច្បារបាន​​ផ្ទុះ​ការ​តវ៉ា​ជា​លើក​ទី​ពីរ ដោយ​ពួក​គេ​​​​ប្រឹង​ស្រែក​តវ៉ា​សុំ​​​លក់ដូ​រនៅ​ទីតាំង​ចាស់​ និង​មិន​រុះរើតាម​គោល​ការណ៍​អាជ្ញាធរ​ខេត្ត​ឡើយ​ បើ​ទោះជា​អាជ្ញាធរ​ខេត្ត​ និង​ក្រុង​រក​ទី​តាំង​ថ្មី​សម្រាប់​ឲ្យ​លក់ដូរ​បាន​ត្រឹមត្រូវក៏ដោយ។

​បញ្ហា​ខាងលើ​នេះ​បាន​បង្កជា​ភាព​ស្មុ​គ្រ​ស្មាញ​មួយ​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ផ្សព្វផ្សាយ ​និង​ជូនដំណឹង​ដោយ​អាជ្ញាធរ​ក្រុង​ក្រោម​កិច្ចសន្យា​​ចំនួន​៦​ចំណុច​ គឺ​​១-មិន​ត្រូវ​ផ្ទេ​រសិទ្ធបន្ត​ទៅ​ឲ្យ​ភាគី​ផ្សេងនៅ​ពេល​ដែល​ខ្លួន​ឈប់​លក់​ ​២-ត្រូវ​ថែរក្សា​អនាម័យ​នៅ​ទីតាំង​លក់ដូរ​របស់​ខ្លួន​ជា​ប្រចាំ ៣-មិន​ត្រូវ​សាងសង់​សំណង់​ផ្សេង​ៗ​នៅ​លើ​ទីតាំង​លក់ដូរ ៤-ត្រូវ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ ៥-នៅ​ពេល​ដែល​ម្ចាស់​ដី​ត្រូវការ ខ្ញុំបាទ នាង​ខ្ញុំ ត្រូវ​រើ​ចេញ​តាម​ការ​កំណត់ និង​មិន​ទាម​ទារសំណង​ណាមួយ​ឡើយ ​៦-ត្រូ​វ​បង់ថ្លៃ​ភាស៊ី​ដូច​មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​។

​ក្នុង​ចំណោម​គោលការណ៍​ទាំង​៦​ចំណុច​ខាងលើ​នេះ​មាន​ចំណុច​មួយ​ គឺ​ចំណុច​ទី​៥​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​ព្រម​រុះរើចេញពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មី ព្រោះ​ពួក​គាត់​យល់​ឃើញ​ថា​ ទីតាំង​ថ្មី​ គឺជា​ដី​ឯកជន​ថ្ងៃ​ណាមួយ​គេ​បង្ខំ​ឲ្យ​ចេញ​ គឺ​ត្រូវ​តែ​រើ​ ដោយ​ពុំ​មានការ​កំណត់ ​ដូច្នេះ​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គាត់​មិន​បាន​ស្ថិត​ស្ថេរទេ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព