ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​បា​៉​គី​ស្ថាន​ធ្វើ​អន្តរាគមន៍​រុញច្រាន​ពួក​បាតុករ​ចេញពី​ទូរទស្សន៍​រដ្ឋ

9 ឆ្នាំ មុន

កងទ័ព​បា​៉​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១ កញ្ញា បាន​ធ្វើ​អន្តរាគមន៍​រុញច្រាន​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​រយ​នាក់​ដែល​លើកគ្នា​ចូល​ត្រួតត្រា​ទូរទស្សន៍​រដ្ឋ​នៅ​កណ្តាល​រដ្ឋធានី​អី​ុ​ស្លា​មា​៉​បា​ដ ។ ពួក​បាតុករ​ដែល​កាន់​ព្រនង់​មុន​នេះ​បាន​លុក​ចូល​ក្នុង​ការិយាល័យ​របស់​ទូរទស្សន៍ PTV ដើម្បី​ឱ្យ​ទូរទស្សន៍​នោះ​បញ្ឈប់​ការ​ផ្សាយ ។ ក៏​ប៉ុន្តែ​ប្រមាណ​ជា​៣០​នាទី​ក្រោយមក កងកម្លាំង​សន្តិសុខ​បាន​រុញ​

កងទ័ព​បា​៉​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១ កញ្ញា បាន​ធ្វើ​អន្តរាគមន៍​រុញច្រាន​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​រយ​នាក់​ដែល​លើកគ្នា​ចូល​ត្រួតត្រា​ទូរទស្សន៍​រដ្ឋ​នៅ​កណ្តាល​រដ្ឋធានី​អី​ុ​ស្លា​មា​៉​បា​ដ ។ ពួក​បាតុករ​ដែល​កាន់​ព្រនង់​មុន​នេះ​បាន​លុក​ចូល​ក្នុង​ការិយាល័យ​របស់​ទូរទស្សន៍ PTV ដើម្បី​ឱ្យ​ទូរទស្សន៍​នោះ​បញ្ឈប់​ការ​ផ្សាយ ។ ក៏​ប៉ុន្តែ​ប្រមាណ​ជា​៣០​នាទី​ក្រោយមក កងកម្លាំង​សន្តិសុខ​បាន​រុញ​ច្រាន​​ពួក​គេ​ចេញពី​ទីនោះ​វិញ ដោយ​គ្មាន​ការ​ប៉ះទង្គិច​គ្នា​ឡើយ ។

ពួក​បាតុករ​ពេល​លុក​ចូល​អុកឡុក​ទូរទស្សន៍​រដ្ឋ​ក៏​បាន​វាយ​បំផ្លាញ​សម្ភារ​នានា ហើយ​ដក​រូប​នាយក​រដ្ឋមន្ត្រី​លោក ណា​វ៉ាស់ សារី​ហ្វ ចេញ ។ពួក​អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង​លោក អី​ុ​ម​រ៉ា​ន​ខាន់ និង​លោក តា​ហៀ អ៊ុ​ល​កា​ឌ្រី ប្រមុខ​សាសនា​ម្នាក់ បាន​បោះជំរំ​តវា​៉​ចាប់តាំងពី​ថ្ងៃ​ទី​១៥ សីហា មក នៅ​ទីក្រុង​អី​ុ​ស្លា​មា​៉​បា​ដ ដើម្បី​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លាលែង​ចេញពី​តំណែង​ដោយ​ចោទ​ប្រកាន់​ពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា កាលពី​ខែឧសភា ឆ្នាំ​២០១៣ ។

បាតុកម្ម​នៅ​តែ​ធ្វើ​ដោយ​សន្តិវិធី​រហូត​ដល់​យប់​ថ្ងៃ​ទី​៣០ សីហា ពេល​មេដឹកនាំ​ប្រឆាំង​ទាំង​២​រូប​អំពាវនាវ​ឱ្យ​ពួក​អ្នកគាំទ្រ​លើកគ្នា​ទៅ​កាន់​និវេសនដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី ។ ប្រឈម​មុខ​នឹង​បាតុករ​ជា​ច្រើន​ពាន់​នាក់ ប៉ូលិស​បា​៉​គី​ស្ថាន​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​កៅស៊ូ​ដើម្បី​បំបែក ។

ពួក​បាតុករ​ប្រឆាំង​ក៏​បាន​វាយប្រហារ​លើ​ការិយាល័យ​របស់​ទូរទស្សន៍​ឯកជន GEO ដែល​ចាត់​ទុក​ថា ជួយ​គាំទ្រ​រដ្ឋាភិបាល​ដែរ ។
ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ពួក​បាតុករ​ដែល​នៅ​បន្ត​នា​ថ្ងៃ​ទី​១ កញ្ញា នៅ​កណ្តាល​រដ្ឋធានី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់ និង​ជិត​៥០០​នាក់​ត្រូវ​របួស ៕