ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖ មនុស្ស​ជាង​ពីរ​លាន​ចូលរួម​ក្នុង​ទិវា​បង្ការ​គ្រោះ​មហន្តរាយ

9 ឆ្នាំ មុន

មនុស្ស​ដល់​ទៅ​ជាង​២​លាន​នាក់​កាលពី​ថ្ងៃ​ទី​១ កញ្ញា បាន​ចូលរួម​ក្នុង​សមយុទ្ធ​បង្ការ​គ្រោះ​មហន្តរាយ​ដ៏​ធំ​មួយ​នៅ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​នៃ​ទិវា​ឧទ្ទិស​ដល់​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៃ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ទីក្រុង​កាន​តូ ភាគ​ខាងកើត​ប្រទេស​កាលពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ ១៩២៣ ។

សមយុទ្ធ​ប្រចាំឆ្នាំ​ក្នុង​កម្រិត​ជាតិ​នោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ក៏​ដូច​ជា​ភ្នាក់ងារ​ជួយ​សង្គ្រោះ បណ្តា​មន្ទីរ​រដ្ឋបាល សហគ្រាស និង​ផ្នែក​ឯទៀត​ៗ​រៀបចំ​ខ្លួន​ត្រៀម​សម្រាប់​ជម្លៀស​មនុស្ស​ចេញ ឬ​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​រួម ក៏​ដូច​ជួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​គ្រោះ​អគ្គិ​ភ័យ ការ​បាក់​អគារ ឬ​ផលវិបាក​ឯទៀត​ៗ​នៃ​ការ​រញ្ជួយ​ដី​មួយ ។

សមយុទ្ធ​នា​ថ្ងៃ​នោះ ផ្តោត​លើ​ការ​រញ្ជួយ​ដី​មាន​កម្លាំង​៧,៣​រី​ស្ទ័​រ​មួយ​នៅ​ក្រុង​តូ​ក្យូ នា​ពេល​ព្រឹក​ព្រលឹម ។ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក សុ​ី​ន​ហ្សូ អា​បេ ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​ដែរ ថ្លែង​ថា ខ្ញុំ​បញ្ជា​ដល់​រដ្ឋមន្ត្រី​ទាំងអស់​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ឆ្លើយ​តប​ដោយ​ឆាប់រហ័ស និង​ដោយ​សម​ស្រប​ចំពោះ​សភាពការណ៍​បន្ទាន់​បែប​នេះ ដោយ​ផ្តល់​អាទិភាព​លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ។

ថ្ងៃ​ទី​១ កញ្ញា ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ តែង​ប្រារព្ធ​ទិវា​បង្ការ​គ្រោះ​មហន្តរាយ​ជា​ការ​រំឭក​ដល់​ការ​រញ្ជួយ​ដី​នៅ​ទីក្រុង​កាន​តូ ដែល​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង​១០០.០០០​នាក់ កាលពី​៩១​ឆ្នាំ​មុន ៕