ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣និង៣០នាទី​រសៀលនេះ​ សម្តេចតេជោ​ ហ៊ុន សែន ​ទទួលជួបសវនាការ​ជាមួយប្រមុខ​ការពារជាតិថៃ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ​បានអនុញ្ញាតឲ្យលោក​ តាណាសាក់​ ប៉ាទីម៉ាបា្រខម​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួង​ការពារជាតិថៃ ​និងជាប្រធាន​គណៈកម្មាធិការ​សន្តិសុខសាធារណៈ​នៃរដ្ឋាភិបាលលោកបា្រយុទ្ឋ​ ចាន់អូចា ​ចូលជួបសម្តែង​ការគួរសម និងធ្វើសវនាការ ។

ជំនួបនេះ ​បាននិងកំពុងប្រព្រឹត្តទៅ​នៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី០១ ​កញ្ញា ២០១៤ ​នៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី​ ដោយមានការចូលរួមផងដែរ​ពីសមាជិក​សមាជិកា​រាជរដ្ឋាភិបាលកម្ពុជា ​ថ្នាក់ដឹកនំា​ក្រសួងការពារជាតិថៃ ​និង តំណាងស្ថានទូតថៃ​ប្រចំាកម្ពុជា​ជាច្រើនរូបទៀត ។

ចំពោះខ្លឹមសារសំខាន់ៗ​នៅក្នុងជំនួបខាងលើ ​នឹងជម្រាបជូនជាបន្តបន្ទាប់ ​និង ​មានផ្សាយនៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕