ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​ដើរ​គោះ​ទ្វារ​ផ្ទះ​គេ​ទាំងយប់ ធ្វើ​ឱ្យ​ច្រឡំ​ស្មាន​ថា​ ចោរ​ចាប់វាយទ្រោម​ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ដើរ​គោះ​ទ្វារបន្ទប់​​ផ្ទះ​​ជួល​​គេទាំង​យប់​ ធ្វើ​ឱ្យ​​​ប្រជា​ពលរដ្ឋ​​​ខឹង​សម្បារ​ក៏​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​​​​នោះ បណ្តាល​ឱ្យ​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ កាលពី​វេលា​​ម៉ោង​៨ ​និង​១៥​នាទីយប់ថ្ងៃ​ទី​៣១ ​សីហា ២០១៤ ស្ថិត​នៅ​ភូមិ​​ព្រែក​​សំរោង ៣​ សង្កាត់​តា​​ខ្មៅ ក្រុង​តា​ខ្មៅ ​ដោយសារ​​ប្រជាពលរដ្ឋ​​ទាំងនោះ​យល់ច្រឡំ​ស្មានថា ​ជា​ចោរ ។

ប្រភពបាន​ឱ្យ​ដឹងថា ជន​រង​គ្រោះឈ្មោះម៉ា​ន់ ពៅ ​អាយុ​២៤​ឆ្នាំ ជា​កម្មករ​ក្នុង​សិប្បកម្ម​ទឹកបរិសុទ្ធ​​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​​ក្នុងភូមិ​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​ពក ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង (រងរបួស​ជាំ​ថ្ងាស, ​ច្រមុះ ​មាត់ និង​លើ​ដង​ខ្លួន​​ច្រើ​នកន្លែង​​) ។​ ​​ក្រោយ​ពី​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​ក្រុម​​គ្រួសារ​បញ្ជូន​ទៅ​​​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ​។ ​

ប្រភព​បន្តថា មុនពេលកើតហេតុ ​ជន​រង​គ្រោះ​ខាងលើ​នេះ​ បាន​ផឹកស្រា​ជាមួយ​មិត្ត​រួមការ​ងារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​​រហូត​ស្រវឹង​ជោកជាំ ហើយ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​២១B​ ពី​កើតមក​ខាង​ផ្លូវ​លិច ។ ពេល​ទៅ​ដល់​មុខ​បន្ទប់​ផ្ទះ​ជួល​របស់​អ្នក​ជិតខាង ជន​រង​គ្រោះ​បាន​ដើរ​គោះ​ទ្វារ​បន្ទប់​គេ និង​បាន​ស្រែកហៅ​ឱ្យម្ចាស់​បើកទ្វារ  ។​ ​គ្រានោះ​ម្ចាស់​បន្ទប់​ជួល​នីមួយ​ៗ​ពុំ​បាន​បើកទ្វារ​ទេ ធ្វើ​ឱ្យជន​រង​គ្រោះ​ដើរទៅ​រក​បន្ទប់​មួយទៀត​គោះ​ទ្វារ និង​ស្រែកហៅ​បន្ត ខណៈនោះ​បាន​ធ្វើ​ឱ្យ​ក្មេង​ស្រី​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មានការ​ភ័យ​ខ្លាច ក៏​ទូរស័ព្ទ​ហៅ​ឪពុក​របស់​គេ​មក​ជួយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព