ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បណ្តឹង​លោក ហ៊ុន ម៉ា​នី ៖ ចុង​ចម្លើយ​ជា​ប្រធាន​ក្រុមហ៊ុន​ទទួលស្គាល់​កំហុស ​និង​មាន​បំណង​សុំ​ទោស​ដើមបណ្តឹង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ចុង​ចម្លើយ​ជា​ប្រធាន​ក្រុមហ៊ុន RSL Royal Shipping Line ដែល​រង​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​សំណាក់​លោក​ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្ត​កំពង់ស្ពឺ ពី​បទ​ប្រើប្រាស់​ឈ្មោះ​របស់​លោក ដើម្បី​បោកប្រាស់​មន្ត្រី​គយនៃកំពង់​ផែ​ស្វយ័តខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​កញ្ញា ​២០១៤ បាន​ចូល​បំភ្លឺ​នៅចំពោះ​មុខ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

រាជ​ធានី​ភ្នំពេញ ៖ ចុង​ចម្លើយ​ជា​ប្រធាន​ក្រុមហ៊ុន RSL Royal  Shipping Line ដែល​រង​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​សំណាក់​លោក​ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្ត​កំពង់ស្ពឺ ពី​បទ​ប្រើប្រាស់​ឈ្មោះ​របស់​លោក ដើម្បី​បោកប្រាស់​មន្ត្រី​គយនៃកំពង់​ផែ​ស្វយ័តខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​កញ្ញា ​២០១៤ បាន​ចូល​បំភ្លឺ​នៅចំពោះ​មុខ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​​ល​ទ្ធ​ផល​នៃ​ការ​ចូល​បំភ្លឺ​នេះ​ពុំ​មាន​ប្រភព​ព័ត៌មាន​ណាមួយ​បញ្ជាក់​ឱ្យ​ដឹង​ជា​ផ្លូវការ​នោះ​ទេ គ្រាន់តែ​បង្ហើប​ឱ្យ​ដឹង​ថា ប្រធាន​ក្រុមហ៊ុន​រូប​នេះ បាន​ទទួលស្គាល់​កំហុសថា​ពិត​ជា​បាន​ប្រើប្រាស់​ឈ្មោះ​របស់​លោក​ហ៊ុន ម៉ា​នី ដើម្បី​បោកប្រាស់​មន្ត្រី​គយនៃកំពង់​ផែ​ស្វយ័ត នៅ​ខេត្ត​ព្រះ​សីហ​នុ ករណី​រថយន្ត​២​គ្រឿង​ប្រាកដ​មែន ។

ប្រភព​បន្ត​ថា ចុង​ចម្លើយ​កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍សុំ​ទោស​ដើមបណ្តឹង​ជា​ផ្លូវការដើម្បី​បញ្ចប់រឿងត្រឹម​ដំណាក់កាល​អយ្យការ ។ ចុង​ចម្លើយ​ក្នុង​សំណុំរឿង​នេះ មា​ន​ឈ្មោះ រាជ សុ​ធន ជា​ប្រធានក្រុមហ៊ុន RSL Royal  Shipping Line មា​នទី​តាំងនៅ​វីឡា​លេខ​២៧០ ផ្លូវ​លេខ​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ដើមចម​នៃ​សំណុំរឿង​នេះ​គឺកើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៤ ឈ្មោះ រាជ សុ​ធន បាន​ផ្ញើ​សារ​ជា​ភាសា​អង់គ្លេសទៅ​មន្ត្រី​គយ​នៃ​កំពង់​ផែ​ស្វយ័ត នៅ​ខេត្ត​ព្រះ​សីហ​នុ ថា​ ឲ្យ​យក​រថយន្តចេញពី​កំពង់​ផែ​ចំនួន​ពីរ​គ្រឿង ព្រោះ​នេះ​ជា​រថយន្ត​របស់​លោក ហ៊ុន មា​នី ។ ប៉ុន្តែ​ជាក់ស្តែង​លោក ហ៊ុន ម៉ា​នី មិន​បានដឹង​រឿង​នេះ​ឡើយ ។ ពាក់​ព័​ន្ធ​បញ្ហា​នេះ សេចក្តី​ប្រកាស​ព័ត៌មានចេញ​នៅ​ថ្ងៃ​ទី​២០ ​សីហា ​២០១៤ បាន​បញ្ជាក់​ថា​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​ដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌមួយ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញប្រឆាំង​នឹង​បុគ្គល​ម្នាក់​ដែល​បាន​ប្រើប្រាស់ឈ្មោះ​របស់​លោក ហ៊ុន ម៉ា​នី ដើម្បី​បោកប្រាស់​មន្ត្រី​គយនៃ​កំពង់​ផែ​ស្វយ័ត នៅ​ខេត្ត​ព្រះ​សីហ​នុ ។

​សេចក្តី​ប្រកាស​ព័ត៌មានដដែល​បាន​បន្ត​ថា លោក ហ៊ុន ម៉ា​នី បាន​អះអាង​ជា​ថ្មីថា លោកមិន​ដែល​បាន​អនុញ្ញាត​ និង​មិន​ដែល​បាន​គាំទ្រ​រាល់​ការ​ប្រើប្រាស់​ឈ្មោះ និង ឋានៈ​​របស់​លោកដើម្បី​បម្រើ​ឲ្យ​សកម្មភាព​ខុសច្បាប់​ណាមួយ​នោះ​ឡើយ ហើយ​សូម​សំណូមពរ​ដល់​អាជ្ញា​ធរមានសមត្ថកិច្ច និងតុលាការ​មេត្តា​ចាត់វិធានការផ្តន្ទាទោស​ជនល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ស្រប​តាមនីតិវិធី​ច្បាប់​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕