ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រវត្តិសាស្ត្រ​ម្នាក់​ចង់​ប្រែក្លាយ​ផ្ទះ​របស់​អី​ុ​ត្លែរ​ជា​កន្លែង​រំលឹក​ដើម្បី​សន្តិភាព

9 ឆ្នាំ មុន

អាជ្ញាធរ​អូ​ទ្រី​សនា​ពេល​នេះ​កំពុង​តែ​ជជែក​ដេញដោល​គ្នា​ពី​អនាគត​នៃ​ផ្ទះ​កំណើត​របស់​អុ​ី​ត្លែរ ដែល​ទុក​ចោល​ទំនេរ​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ ។លទ្ធភាព​ជា​ច្រើន​កំពុង​តែ​ធ្វើការ​សិក្សា​ដែល​បើ​តាម​កាសែត​អូ​ទ្រី​ស​ឈ្មោះ KURIER ថា ក្នុង​ចំណោម​លទ្ធភាព​ទាំងនោះ​មានការ​ប្រើប្រាស់​អគារ​នេះ ស្ថិត​នៅ​ទីក្រុង BRAUNAN របស់​អូ​ទ្រី​ស សម្រាប់​ការិយាល័យ និង​បន្ទប់រៀន ។ ក៏​ប៉ុន្តែ​

អាជ្ញាធរ​អូ​ទ្រី​សនា​ពេល​នេះ​កំពុង​តែ​ជជែក​ដេញដោល​គ្នា​ពី​អនាគត​នៃ​ផ្ទះ​កំណើត​របស់​អុ​ី​ត្លែរ ដែល​ទុក​ចោល​ទំនេរ​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ ។លទ្ធភាព​ជា​ច្រើន​កំពុង​តែ​ធ្វើការ​សិក្សា​ដែល​បើ​តាម​កាសែត​អូ​ទ្រី​ស​ឈ្មោះ KURIER ថា ក្នុង​ចំណោម​លទ្ធភាព​ទាំងនោះ​មានការ​ប្រើប្រាស់​អគារ​នេះ ស្ថិត​នៅ​ទីក្រុង BRAUNAN របស់​អូ​ទ្រី​ស សម្រាប់​ការិយាល័យ និង​បន្ទប់រៀន ។ ក៏​ប៉ុន្តែ​អ្នកប្រវត្តិសាស្ត្រ​ម្នាក់​គិត​ផ្ទុយ​ពី​នោះ ។

អ្នកប្រវត្តិសាស្ត្រ​រូប​នោះ​លោក ANDREAS MAISLINGER ចង់​ប្រែក្លាយ​អគារ​នោះ​ទៅ​ជា​ផ្ទះ​នៃ​ការ​ទទួលខុសត្រូវ គឺជា​កន្លែង​រំលឹក​ដើម្បី​សន្តិភាព ដើម្បី​កុំឱ្យ​មានការ​បំភ្លេច​បណ្តា​ឧក្រិដ្ឋកម្ម​កាលពី​អតីតកាល ។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ដើម្បី​ជំរុញ​គំនិត​នោះ រួច​អ្នកប្រវត្តិសាស្ត្រ​រូប​នេះ​អះអាង​ថា ក្នុង​១​ថ្ងៃ​ៗ​គាត់​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ដល់​គម្រោង​របស់​គាត់ ។

ចំណែក​កាសែត​អី​ុ​ស្រា​អែ​ល HAARETZ វិញ​រៀបរាប់​ថា ជាមួយ​ការ​ទុក​ផ្ទះ​នេះ​ជា​កន្លែង​រំលឹក​ដើម្បី​សន្តិភាព​ទិស​ដៅ​ក៏​ចង់​រារាំង​ពួក​ជ្រុលនិយម​កុំឱ្យ​លើក​ទៅ​កាន់​ទីនោះ​រាល់​ឆ្នាំ នា​ឱកាស​ខួបកំណើត​របស់​អុ​ី​ត្លែ​រដែរ ។ គំនិត​បែប​នេះ​ក៏​ជា​ការ​ជួយ​ទីក្រុង BRAUNAU ក្នុង​ការ​បង់ថ្លៃ​ជួល​ផ្ទះ​ដែល​ទុក​ចោល​ទំនេរ​ក្នុង​១​ខែ​ដល់​ទៅ​៤៧០០​អឺ​រ៉ូ​ផង​ដែរ ៕