ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខណ្ឌប្ញសី្សកែវ ​រងការចោទ​ចាប់តែអ្នកលេងល្បែង​តូចតាច ឯវង់ល្បែងធំៗ​ដាក់ខែយកលុយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីអ្នកភូមិ និងក្រុមអ្នកលេងល្បែង​ស្ទូចប្រេងកូឡា​មួយចំនួនបាននិយាយ​ចោទប្រកាន់ថា នគរបាលខណ្ឌប្ញស្សីកែវ ​​ចុះបង្រ្កាបនិងចាប់តែ​អ្នកលេងល្បែង​ស៊ីសង​លក្ខណៈ​​តូចតាច ​ចំណែកអ្នកលេងរាប់រយ​រាប់ពាន់ដុល្លារ​មិនចាប់ គឺដាក់ខែយកលុយ ។

ការចោទប្រកាន់នេះ ​បានធ្វើឡើងភ្លាមៗ​បន្ទាប់ពីក្រុមនគរបាល​ខណ្ឌប្ញស្សីកែវ បានចុះបង្រ្កាបវង់ល្បែង​ស្ទូចប្រេងកូឡាមួយ​កន្លែងនៅចំណុចផ្លូវរទេះភ្លើង ​ស្ថិតក្នុងភូមិ-សង្កាត់ទួលសង្កែ ​កាលពីម់ៅង១០និង៣០នាទី​ព្រឹកថ្ងៃទី០១ កញ្ញា ២០១៤ ​ដោយឃាត់ខ្លួនអ្នកញៀនល្បែង​ស៊ីសង០៤នាក់ ​បញ្ជូនទៅអធិការដ្ឋាន​នគរបាលខណ្ឌប្ញស្សីកែវ ។

អ្នកលេងល្បែងទំាង០៤នាក់នោះ​រួមមានឈ្មោះ ជា សំ ​ភេទប្រុស អាយុ៥៤ឆ្នាំ​ , ចន សុខណា ភេទស្រី អាយុ៣៦ឆ្នាំ​ , ថោង ហ្សា ភេទស្រី ​អាយុ៣៨ឆ្នាំ និង​ ឈ្មោះ ម៉េង អ៊ុក ​អាយុ៥២ឆ្នាំ​ អ្នកទំាង០៤ រស់នៅក្បែរផ្លូវរទេះភ្លើង​ក្នុង​ភូមិសាស្រ្ត​ខាងលើ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា​ មកដល់ម៉ោង២និង៣០នាទីរសៀល​ថ្ងៃចន្ទដដែលនេះ ​អ្នកលេងល្បែងទំាង០៤នាក់នោះ ​ត្រូវបានការពារយ៉ាងតឹងរឹង​ខុសប្រក្រតីអត់ដឹងមានបញ្ហាអ្វី ​សូម្បីតែអ្នកកាសែត​ក៍ត្រូវបានប៉ូលិស​ខណ្ឌ​ដេញ​មិន​ឲ្យចូលយកព័ត៌មាន​បន្ថែម និងថតរូបក្នុងអធិការដ្ឋាន​នគរបាលខណ្ឌ ។

ការរឹតបន្តឹងសូម្បីតែ​អ្នកកាសែតមិនឲ្យចូលបែបនេះ ​មិនដឹងថា ​លោកអធិការខណ្ឌមានគោលការណ៍ថ្មី​ដែលបញ្ជាមកពីថ្នាក់លើ ​ឬ ​យ៉ាងណានោះទេ ។

យ៉ាងណាក៍ដោយកោះសន្តិភាព​ មិនអាចរកការសុំបំភ្លឺ​បានភ្លាមៗនៅឡើយទេ​ពីអ្នកទទួលខុសត្រូវ​នៅអធិការដ្ឋាន​នគរបាលខណ្ឌប្ញស្សីកែវ ​ជុំវិញការចោទប្រកាន់​ខាងលើ​ នៅរសៀលថ្ងៃទី០១ ​កញ្ញា ​២០១៤នេះ ៕