ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Marquez ឈ្នះ​ជើងឯក​ប្រណាំង​ម៉ូតូ GP លើក​ទី​11 ក្នុង​រដូវ​កាល

9 ឆ្នាំ មុន

កីឡាករ​អេ​ស្ប៉ា​ញ Marc Marquez កំពុង​តែ​សាង​ប្រវត្តិសាស្ត្រ​មួយ​ឱ្យ​ក្រុម​ហុងដា ខណៈ​រូបគេ​កាលពី​ថ្ងៃអាទិត្យ​បាន​យកឈ្នះ​ជើងឯក​ជា​លើក​ទី​១១ ប្រចាំ​រដូវ​កាល ។ការ​ប្រណាំង​២០​ជុំ​ទីលាន​នៃ​ព្រឹត្តិការណ៍ British Grand Prix កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ប្រើ​អស់​ថិរវេលា​៤០​នាទី និង​៥១.៨៣៥​វិនាទី​ប្រជែង​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ Jorge Lorenzo បើកបរ​ឱ្យ​ក្រុម​យ៉ា​ម៉ា​ហា

កីឡាករ​អេ​ស្ប៉ា​ញ Marc Marquez កំពុង​តែ​សាង​ប្រវត្តិសាស្ត្រ​មួយ​ឱ្យ​ក្រុម​ហុងដា ខណៈ​រូបគេ​កាលពី​ថ្ងៃអាទិត្យ​បាន​យកឈ្នះ​ជើងឯក​ជា​លើក​ទី​១១ ប្រចាំ​រដូវ​កាល ។ការ​ប្រណាំង​២០​ជុំ​ទីលាន​នៃ​ព្រឹត្តិការណ៍ British Grand Prix កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ប្រើ​អស់​ថិរវេលា​៤០​នាទី និង​៥១.៨៣៥​វិនាទី​ប្រជែង​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ Jorge Lorenzo បើកបរ​ឱ្យ​ក្រុម​យ៉ា​ម៉ា​ហា ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​០.៧៣២​វិនាទី ។

ចំណែក​កីឡាករ​អុ​ី​តា​លី Valentino Rossi បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង Marquez ៨.៥១៩​វិនាទី​។ មិត្ត​រួម​ក្រុម Marquez គឺ Dani Pedrosa បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥ បន្ទាប់​ពី​ប្រើ​ពេល​ច្រើន​ជាង​៨.៦៩៤​វិនាទី នាំមុខ​កីឡាករ​អុ​ី​តា​លី Andrea Dovizioso របស់​ក្រុម Ducati ដែល​ប្រើ​ពេល​ច្រើន​ជាង​៩.២៣៨​វិនាទី ។
ថ្លែង​ក្រោយ​ពី​ទទួល​បាន​ពាន Marquez បញ្ជាក់​ថា ៖ «Lorenzo ពិតជា​ខ្លាំង​ជាង​ពី​អ្វី​ដែល​ខ្ញុំ​បាន​គិត ។ យើង​បាន​ប្រជែង​គ្នា​យ៉ាង​អស្ចារ្យ​បំផុត ។ នៅ​ពេល​ដែល​ខ្ញុំ​បើក​វ៉ា​គេ​លើក​ទី​១ ខ្ញុំ​សង្ឃឹមថា អាច​នាំមុខ​ការ​ប្រណាំង​ទាំងមូល បុ​៉​ន្តែ​ក្រោយ​ធ្វើ​ឱ្យ​មាន​កំហុស គេ​ក៏​បាន​បើក​វ៉ា​ខ្ញុំ​វិញ ។ គិត​ទៅ​វា​ជា​ការ​ប្រជែង​គ្នា​ដ៏​ព្រឺព្រួច​មួយ​» ។ឯ Lorenzo វ័យ​២៧​ឆ្នាំ បាន​សម្តែង​ក្តី​រីករាយ​ជា​ខ្លាំង បើ​ទោះជា​មិន​ដណ្តើម​បាន​ពាន​ជើងឯក ។ គេ​ថ្លែង​ថា ៖ «Marquez ជា​កីឡាករ​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល បុ​៉​ន្តែ​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​មក​ហើយ​ថា នៅ​ក្នុង​ការ​ប្រណាំង ជួនកាល​អ្នក​ក៏​អាច​ទទួល​បាន​ក្តី​រំភើប​ផង​ដែរ​» ។

ដោយឡែក នៅ​លើ​តារាង​ជើងឯក​ពិភពលោក​វិញ Marquez បន្ត​ការ​នាំ​មុខជា​ដដែល​។ មក​ទល់​នឹង​ពេល​នេះ គេ​សន្សំ​បាន​២៨៨​ពិន្ទុ​នាំមុខ​កីឡាករ​មិត្ត​រួម​ជាតិ Pedrosa ដែល​មាន​១៩៩​ពិន្ទុ ។ ចំណែក Valentino Rossi ស្ថិត​នៅ​លំដាប់​ទី​៣ មាន​១៨៩​ពិន្ទុ ៕